02/03/2019 09:06 GMT+7 Email Print Like 0

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញជួបពិភាក្សាជាមួយប្រធានកូរ៉េខាងជើង លោក Kim Jong – un


 អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong អញ្ជើញជាអធិបតីពិធីទទួលស្វាគមន៍លោកប្រធាន Kim Jong - un  

 ទទួលតាមការអញ្ជើញរបស់​អគ្គលេខាបក្ស ប្រធានរ​ដ្ឋវៀតណាម លោក  Nguyen Phu Trong ប្រធាន​បក្ស ពលកម្មកូរ៉េខាង​ជើង និង ជាប្រធានគណៈកម្មាធិការជាតិនៃសាធារណរដ្ឋប្រជាធិប​តេយ្យប្រជាមានិតកូរ៉េ លោក Kim ​Jong – un បានធ្វើទស្សនកិច្ច​ជាផ្លូវការវៀតណាម។​

នារសៀលថ្ងៃទី១ខែមីនា ពិធីទទួលបដិសណ្ឋារកិច្ចលោកប្រធានកូរ៉េខាងជើង Kim Jong – un ត្រូវ​បាន​អនុវត្ត​តាម​ពិធី​ការខ្ពស់បំផុតសម្រាប់ប្រមុខរដ្ឋ។ អ​គ្គលេខាបក្ស ប្រធានរដ្ឋ លោក​ Nguyen Phu Trong អញ្ជើញ​ជាអ​ធិបតី​នៃពិ​ធីទទួលស្វាគមន៍នេះ។ បន្ទាប់ពីពិធីទទួល​មក អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក ​Nguyen Phu Trong និង​លោកប្រធានកូរ៉េខាងជើង Kim Jong – un បានធ្វើកិច្ចពិ​ភាក្សានៅវិមានប្រធានរដ្ឋ​។

តាងនាមបក្ស រដ្ឋនិងប្រជាជនវៀតណាម អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បាន​ស្វាគមន៍​យ៉ាងកក់ក្តៅនូវដំណើរទស្សនកិច្ចមិ​ត្តភាពជាផ្លូវការនៅវៀតណាមរបស់លោកប្រធា​ន Kim Jong – un ព្រម​ទាំង​អះអាងថា ដំណើរទស្សនកិច្ចនៅវៀតណា​មលើកនេះរបស់ លោក Kim Jong –un ជាការ​គូស​សញ្ញា​សំខាន់​ក្នុង​ទំនាក់ទំនងរវាងបក្សទាំងពី​រនិងប្រទេសទាំងពីរ។​ មិ​នត្រឹមតែប៉ុណ្ណោះ ដំណើរទស្សនកិច្ចនេះ ​ជាឱកាស​ដ៏ល្អមួយ​សម្រាប់ថ្នាក់ដឹក​នាំនៃប្រទេសទាំងពី​រ​ផ្តល់ព័ត៌មានទៅវិញ​ទៅ​មក អំពីស្ថានភាព​នៃប្រទេស​និមួយៗ​ ដើម្បីពិភាក្សា​អំពីការពង្រឹង​និង​អភិវឌ្ឍន៍​ទំនាក់​ទំនងទ្វេភាគី​ក៏ដូច​ជា​បញ្ហាអន្តរជាតិ​និង​តំបន់​ដែល​មាន​ការយកចិត្ត​ទុកដាក់​ដូច​គ្នា។​


 ទិដ្ឋភាពនៃជំនួបពិភាក្សា (រូបថតៈ VOV)
 

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បាន​អបអរ​សាទរ​ចំពោះ​សមិទ្ធផល​ដ៏ធំធេង​ដែល​ប្រជាជន​កូរ៉េខាង​ជើងសម្រេចបានក្នុងបុព្វហេ​តុកសាងនិងអភិវឌ្ឍន៍ប្រ​ទេស​ជាតិ ព្រមទាំង​ការជឿជាក់​ថា ​ក្រោមការដឹកនាំរបស់បក្សពលកម្មកូ​រ៉េខាងជើង ដែលលោ​កប្រធាន​ Kim Jong – un  ជា​ប្រមុខ​ប្រជាជន​កូរ៉េខាង​ជើងនឹង​បន្តទទួលបានសមិទ្ធផល​ថ្មីដ៏អស្ចារ្យថែមទៀតក្នុងបុព្វហេ​តុកសាង​សង្គមនិយម អភិវឌ្ឍ​ប្រទេស​ជាតិ​ និង លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជ​ន៕
 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ