ព័ត៌មាន
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ទៅសាកសួរសុខទុក្ខនិងជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដល់អង្គភាពប្រចាំការនារាត្រីឆ្លងឆ្នាំថ្មី
នាយប់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៩ (ពោលគឺថ្ងៃទី៣០នៃបុណ្យតេត) អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong និងក្រុមការងារ បានអញ្ជើញទៅសាកសួរសុខទុក្ខនិងជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដល់អង្គភាពមួយចំនួនដែលបំពេញភារកិច្ចប្រចាំការនារាត្រីឆ្លាំថ្មី។
អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong និងនាយឧត្តមសេនីយ៍ To Lam រដ្ឋមន្ត្រីក្រសួងនគរបាល
បានអញ្ជើញទៅជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីដល់នគរបាលដែលប្រចាំការនារាត្រីឆ្លងឆ្នាំថ្មីនៅរដ្ឋធានីហាណូយ
អញ្ជើញទៅសាកសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីដល់ក្រុមប៉ូលីសចរាចរណ៍ សន្ដិសុខសាធារ ណៈខ័ណ្ឌ Ba Dinh អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានវាយតំលៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្មាភិបាលនិងយុទ្ធជន ដែលបានបំពេញល្អនូវភារកិច្ច ធានាសន្តិសុខនិងសណ្ដាប់ធ្នាប់នៅក្នុងតំបន់ រួមចំណែកធានានូវសណ្តាប់ ធ្នាប់សង្គមនិងសុវត្ថិភាពរបស់រដ្ឋធានី។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong មានបំណងចង់ឲ្យកម្មាភិបាល យុទ្ធជននៃក្រុមប៉ូលីសចរាចរណ៍ សន្ដិសុខសាធារណៈ ខ័ណ្ឌ Ba Dinh បន្តពង្រីកប្រពៃណីនិងស្នាដៃដែលទទទួលបានក្នុងការរក្សាសន្តិសុខនិងសណ្តាប់ធ្នាប់ក្នុងតំបន់។
អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong អញ្ជើញអុជធូបនៅវត្ត Tran Quoc នៃរដ្ឋធានីហាណូយ
បន្ទាប់មក អគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong អញ្ជើញទៅទស្សនានិងជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណី នៅមជ្ឈមណ្ឌលសម្របសម្រួលប្រព័ន្ធអគ្គិសនីជាតិ នៃសម្ព័ន្ធក្រុមហ៊ុនអគ្គិសនីវៀតណាម។ អញ្ជើញថ្លែងក្នុងពិធី អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong មានបំណងថា នាពេលខាងមុខ ផ្នែកអគ្គិសនីនឹងបន្តពង្រីកប្រពៃណីនិងលទ្ធផលដែលទទួលបានដើម្បីរួមចំណែកកសាងប្រទេសជាតិកាន់តែស្រស់ស្អាតនិងសម្បូរធូធារជាង៕
តាម VOV5- វិទ្យុសម្លេងវៀតណាម