23/01/2019 10:29 GMT+7 Email Print Like 0

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញទទួល ជួបជាមួយប្រធានព្រឹទ្ធសភាអូស្ត្រាលី

 នាថ្ងៃទិ​២២ ខែមករា ឆ្នាំ២០១៩ នៅក្នុងជំនួបជាមួយប្រធានព្រឹទ្ធសភា​អូស្ត្រាលីលោក Scott Ryan អគ្គលេខាបក្ស ប្រធានរដ្ឋ​វៀត​ណាមលោក​ Nguyen Phu Trong បានចាត់ទុកថា ដំណើរទស្សនកិច្ច​នៅវៀត ណាមរបស់លោក Scott ​Ryan មាន អត្ថន័យ​ដ៏សំខាន់​ក្នុង​កាលៈ​ទេសៈ​ដែល​ទំនាក់ទំនងរ​វាងប្រទេសទាំង​ពីរកំពុង​ឈាន​ទៅ​ដំណាក់​កាល​អភិវឌ្ឍ​ថ្មី បន្ទាប់ពីការបង្កើតទំនាក់ទំ​នងភាពជាដៃគូ យុទ្ធសាស្ត្រ​។
 
លោក​អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមបានស្នើអោយស្ថាប័ន សភានៃប្រទេស​ទាំង​ពិរបន្តសហការ​គ្នាក្នុង​ការឃ្លាំ​មើល​ការអនុវត្តកិច្ច​ព្រមព្រៀង​និង​កម្ម​វិធីសកម្មភាព​ដែលត្រូវ​បាន​ចុះហត្ថលេខា​ដោយ​រដ្ឋាភិបាល​នៃប្រទេស​ទាំង​ពីរ សំដៅពង្រីកកិច្ចសហប្រតិបតិ្តកា​រលើគ្រប់វិស័យដូចជា សេដ្ឋ​កិច្ច ពាណិជ្ជ​កម្ម វិនិយោ​គ សន្តិសុខ​ការពារជាតិ​ អប់រំបណ្ដុះបណ្ដាល និង​វិទ្យាសាស្ត្របច្ចេក វិទ្យា ​ក៏ដូចជា​ក្នុង​ក្រប​ខ័ណ្ឌ​អាស៊ាន​និង​វេទិកា​តំបន់​និង​អន្តរជាតិផ្សេងៗទៀតផង​ ។ លោក Nguyen Phu Trong ក៏បានអះអាងថា វៀត​ណាមនឹងសហប្រ​តិ បតិ្តការ​យ៉ាង​ស្អិតរមួតជាមួយអូស្ត្រាលីក្នុង​ដំណើរការអនុវត្តកិច្ចព្រម​ព្រៀង CPTPP ព្រមទាំង​សម្ដែង​នូវ​គោល​បំណង​ថា ប្រទេសទាំងពីរនឹងបន្តពង្រឹងទំនាក់ ​ទំនងលើកាណាល់បក្សដ៏ល្អប្រសើរដែលមាន​ស្រាប់ បង្កើត​ការត​ភ្ជាប់​គ្នាដ៏​រឹងមាំ ផ្នែកនយោបាយ ដើម្បីធ្វើជាមូលដ្ឋាន​ជំរុញទំនាក់ទំនងភាពជាដៃ​គូ​យុទ្ធសាស្ត្រ រវាង​ប្រទេស​ទាំង​ពីរ​៕​ ​

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ