• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្សលោក Nguyen Phu Trong បានអញ្ជើញជួបសវនាការជាមួយប្រធានាធិបតីហុងគ្រីលោក Janos Ader

នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ នៅរដ្ឋាធានី Budapest អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញ​ជួប​សវនាការជាមួយប្រធានាធិបតីហុងគ្រី លោក Janos Ader ផងដែរ។ ប្រធានាធិបតីហុងគ្រីបានអះអាងថា ហុង​គ្រី​តែងតែចាត់ទុកវៀតណាមជាដៃគូសំខាន់បំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍និងខិតខំប្រឹងប្រែងថែមទៀត ដើម្បីបង្កើនទំនាក់ទំនងភាពជាដៃគូដ៏ទូលំទូលាយជាមួយវៀតណាម។


ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នានឹងធ្វើកិច្ចសហការគ្នាដើម្បីអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវវិធានការនានាដើម្បីសម្រុញកិច្ចសហប្រតិបត្តិការក្នុងគ្រប់វិស័យទាំងនយោបាយ - ការទូត សន្តិសុខការពារជាតិ សេដ្ឋកិច្ច-ពាណិជ្ជកម្មទៅដល់វិស័យអប់រំនិងការបណ្តុះបណ្តាល។ លោកអគ្គលេបក្សនិងលោកប្រធានាធិបតីបានព្រមព្រៀងគ្នាបង្កើតលក្ខណៈងាយស្រួល និងយន្តការអំណោយផល ដើម្បីនាំមកនូវភាពរឹងមាំនិងសក្តានុពលរបស់ប្រទេស
និមួយ​ៗ និងលើកកម្ពស់ប្រសិទ្ធភាពពីគម្រោងការសេដ្ឋកិច្ចនានាសំដៅបម្រើគោលដៅអភិវឌ្ឍន៍របស់ប្រទេស
និមួយ​ៗនាពេលខាងមុខ។


នាថ្ងៃដ៏ដែលអគ្គលេខាបក្សលោក Nguyen Phu Trong បានអញ្ជើញទទួលជួបសន្ទនាជាមួយប្រធានសមាគមមិត្តភាពហុងគ្រី - វៀតណាម Botsz Laszlo ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

សារទូរលេខនិងលិខិតអបអរសាទរជូនចំពោះថ្នាក់ដឹកនាំកំពូលរបស់វៀតណាម

សារទូរលេខនិងលិខិតអបអរសាទរជូនចំពោះថ្នាក់ដឹកនាំកំពូលរបស់វៀតណាម

ក្នុងឱកាសដែលសមមិត្ត តូ ឡឹម អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋ; សមមិត្ត ឡេ មិញហ៊ុង ត្រូវបានបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រី; សមមិត្ត ជិន ថាញ់មិន ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋសភា ថ្នាក់ដឹកនាំនៃប្រទេសឡាវ ចិន កម្ពុជា គុយបា រុស្ស៊ី និងឥណ្ឌា បានផ្ញើសារទូរលេខនិងលិខិតអបអរសាទរ។

Top