
នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ នៅទីក្រុងហាណូយ អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក Bounnhang Vorachith បានអញ្ជើញជួបសំណេះសំណាល ជាមួយអតីតកងទ័ព ស្ម័គ្រចិត្ត អ្នកជំនាញការវៀតណាមនៅឡាវ ជំនាន់វ័យក្មេងវៀតណាម និងនិស្សិតឡាវដែលកំពុងសិក្សានៅវៀតណាម។ អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានអញ្ជើញចូលរួមពិធីនេះ។
អញ្ជើញថ្លែងមតិនៅទីនេះ លោក Bounnhang Vorachith បានសង្កត់ធ្ងន់ថា ប្រពៃណីសាមគ្គីភាពពិសេសឡាវ វៀតណាម គឺជាទ្រព្យសម្បត្តិរួមដែលមិនអាចកាត់ថ្លៃបានរ បស់ប្រជាជាតិទាំងពីរក្នុងរយៈពេល ៤០ ឆ្នាំ ការពារ រក្សារ និងកសាងប្រទេសជាតិ។
លោក Bounnhang Vorachith បានលើកច្បាស់ថាក្នុងស្ថាភាពពិភពលោក និងតំបន់កំពុងមានបម្រែបម្រួលដ៏ស្មុគស្មាញនោះ ជាងពេលណាទាំងអស់ប្រជាជននៃប្រទេសទាំងពីរជាពិសេសគឺជំនាន់យុវវ័យនៃប្រទេសទាំងពីរគប្បីមានការទទួលខុសត្រូវក្នុងកិច្ចការពារ រក្សារ និងពង្រីកទំនាក់ទំនងដ៏កម្រមាន និងស្មោះសររវាងប្រជាជននៃប្រទេសទាំងពីរឡាវ វៀតណាម៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម