• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្សលោក Nguyen Phu Trong ជួបប្រា​ស្រ័យ​ជាមួយ​អ្នក​បោះឆ្នោត​ទីក្រុង​ហាណូយ​


 អគ្គលេខាលោក Nguyen Phu Trong (ខាងស្ដាំ) ស្ដាប់ការផ្ដល់យោបល់របស់អ្នកបោះឆ្នោត (រូបថត៖ dantri)

​នាថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ​២០១៧ ​អគ្គលេខាបក្សកុម្មុយនិស្តវៀ​តណាម លោក Nguyen Phu Trong និង​គណៈ​ប្រតិភូ​​សមាជិក​សភា​មណ្ឌលហាណូយ​ បានជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោ​តនៅខ័ណ្ឌ​ Tay Ho ខ័ណ្ឌ Ba Dinh និង​ខ័ណ្ឌ Hoan Kiem ក្នុងនោះជូន​ដំណឹងអំពីលទ្ធផល​នៃសម័យប្រជុំលើកទី៤រដ្ឋ​សភានីតិកាល​ទី១៤។
 
អញ្ជើញ​ថ្លែងមតិនៅទីនេះ អគ្គលេខា​លោក Nguyen Phu Trong បានឲ្យដឹងថា កា​រផ្ដល់​យោបល់​ទាំងអស់​របស់​អ្នក​​បោះឆ្នោត នឹង​ត្រូវ​បានទទួលយក​យ៉ាងពេញលេញ​ ហើយដាក់ជូនរដ្ឋសភានិងស្ថាប័​នទាក់ទិននានា។ ផ្លាស់​​ប្ដូរជាមួ​យអ្នកបោះឆ្នោត អំពីការងារបង្ការប្រឆាំងអំពើពុក​រលួយ​ អគ្គលេខាលោក Nguyen​ Phu Trong ចាត់​​ទុក​ថា ការងារបង្ការប្រឆាំង អំ​ពើពុករលួយនាពេលកន្លងទៅមាន​ការរីកចម្រើន​ជាច្រើន ដោយត្រូវ​បាន​ដំណើរ​​ការ​ប្រកប​ដោយប្រសិទ្ធភាព​ជាងមុន ប៉ុន្តែនៅមានកិច្ចការត្រូវធ្វើ​ជាច្រើន​ទៀត៕ ​

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

ទុន FDI ចូល​វៀតណាម​សម្រេចបាន​ជិត ២៥ ពាន់​លាន​ដុល្លារ​អាមេរិក

ទុន FDI ចូល​វៀតណាម​សម្រេចបាន​ជិត ២៥ ពាន់​លាន​ដុល្លារ​អាមេរិក

យោងតាមរបាយការណ៍ស្តីពីស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមក្នុងខែឧសភា និងរយៈពេលប្រាំខែដើមឆ្នាំ ២០២៦ ដោយនាយក​ដ្ឋានស្ថិតិ(ក្រសួងហិរញ្ញវត្ថុ​​) ​ប្រកាសនាថ្ងៃទី ៣ ខែមិថុនា បាន​ឱ្យដឹងថា គិតត្រឹមថ្ងៃទី ៣១ ខែឧសភា ការវិនិយោគផ្ទាល់ពីបរទេស (FDI) ដែលបានចុះបញ្ជីសរុបនៅវៀតណាមសម្រេច​បានជាង ២៤,៨ ពាន់លានដុល្លារអាមេរិក កើនឡើងជិត ៣៥% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

Top