23/07/2017 10:57 GMT+7 Email Print Like 0

អគ្គលេខាបក្ស លោក Nguyen Phu Trong បញ្ចប់ប្រកប​ដោយ​ជោគជ័យ​ ដំណើរ​ទស្សនកិច្ច​ថ្នាក់​រដ្ឋ​នៅកម្ពុជា​

​នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ​២០១៧ អគ្គលេខាបក្ស លោក Nguyen Phu Trong បានអញ្ជើញ​មក​ដល់​ទីក្រុង​ហាណូយ ប​ញ្ចប់ប្រកបដោយជោគជ័យ ដំ​ណើរទស្សនកិច្ចនៅ ព្រះរាជាណាច​ក្រកម្ពុជា តាមសេចក្តី​អ​ញ្ជើញ​​របស់​ព្រះករុណា ​ព្រះបាទសម្រេច ព្រះបរម នា​ថ នរោត្តម សីហមុនី។
 
អគ្គលេខាបក្ស លោក Nguyen Phu​ Trong បានអញ្ជើញផ្ញើសារទូរលេខថ្លែងអំណរគុណ ចំពោះ​ព្រះករុណា ព្រះបាទ​សម្រេច​​ ព្រះបរម នាថ នរោត្តម សីហមុនី។ នៅក្នុងសារទូរលេ​ខ លោក Nguyen Phu Trong បានអះ​អាងថា បក្សនិងរដ្ឋវៀតណាម រួ​មជាមួយព្រះមហាក្សត្រ​កម្ពុជានិ​ង​ថ្នាក់ដឹក​នាំកម្ពុជា​អនុវត្ត​កម្មវិធី​ធ្វើការ​ប្រកប​ដោយ​ប្រសិទ្ធិភាព ពោរពេញទៅដោយចំណងសា​មគ្គីភាព និងមិត្តភាព។ លោកអគ្គលេខាបក្ស​វៀតណាម បាន​ជូនពរឲ្យប្រជាជនកម្ពុជា បន្តដណ្តើមបានសមិទ្ធិថ្មីនិងធំធេងជាងទៀត ក្នុងបុព្វហេតុបង្រួបបង្រួមជាតិ ការពារ​និងកសាង​ប្រកបដោយជោគជ័យប្រទេស​កម្ពុជាឯករាជ្យ សន្តិភាព អព្យា​ក្រិត ប្រជាធិបតេយ្យ​និងវឌ្ឍនភាព​សង្គម៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ