ព័ត៌មាន
អគ្គលេខាបក្ស លោក Nguyen Phu Trong ទទួលជួបជាមួយប្រធានគណៈបក្សសកម្មភាពប្រជាជនសឹង្ហបុរីកាន់អំណាច
នារសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ នៅក្នុងជំនួបជាមួយលោក Khaw Boon Wan ប្រធានគណៈបក្សសកម្មភាពប្រជាជនសិង្ហបុរី (PAP) កាន់អំណាច និងជារដ្ឋ មន្ត្រីសម្របសម្រួលមូលដ្ឋានរចនាសម្ព័ន្ធ រដ្ឋមន្ត្រីគមនាគមន៍សិង្ហបុរីដែល កំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមនោះ អគ្គលេខាបក្សលោក Nguyen Phu Trong បានវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគរវាងភាគីទាំងពីរ ជាពិសេស ក្រោយពេលបានបង្កើត ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ។
អគ្គលេខាបក្ស លោក Nguyen Phu Trong ទទួលជួបជាមួយប្រធានគប្រធានរដ្ឋ លោក Tran Dai Quang ជួបសវនាការជាមួយនាយករដ្ឋមន្ត្រីរុស្ស៊ី លោក D.Medvedev
រីឯលោក Khaw Boon Wan វិញបានអះអាង ថា PAP ជានិច្ចកាលគោរពការបង្កើនថែមទៀតកិច្ចសហប្រតិបត្តិការលើគ្រប់ វិស័យជាមួយវៀតណាម ខំប្រឹងប្រែងជម្រុញកិច្ចសហប្រតិបត្តិការដៃគូយុទ្ធ សាស្ត្ររវាងសិង្ហបុរីជាមួយវៀតណាម ជាពិសេស ត្រៀមជាស្រេចចែក រំលែក ជាមួយបក្សនិងរដ្ឋវៀតណាមលើវិស័យគ្រប់គ្រង អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងរឹតបន្តឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងការអនុវត្តប្រកប ដោយជោគជ័យសន្និសីទ APEC ក៏ដូចជាអនុវត្តសហគមន៍អាស៊ាននៅបណ្តា វេទិកាពហុភាគីក្នុងតំបន់និងអន្តរជាតិដទៃទៀត៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម