11/12/2020 14:43 GMT+7 Email Print Like 0

អគ្គលេខាធិការ IFRC លោក Jagan Chapagain បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិង IFRC

លោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai អញ្ជើញជួបពិភាក្សាការងារជាមួយ  អគ្គលេខាធិការIFRC លោក Jagan Chapagain (រូបថត៖ VNA)
 

លោកអគ្គលេខាធិការ Chapagain បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាង IFRC និងវៀតណាមតាមរយៈកាកបាទក្រហមវៀតណាមក្នុងរយៈពេលកន្លងមកនេះ ដោយបានកៀរគរធនធាននិងការគាំទ្រពីដៃគូអន្តរជាតិ ក្នុងនោះមាន IFRC ដើម្បីគាំទ្រដល់ការបង្ការនិងទប់ស្កាត់ជំងឺកូវីដ១៩ព្រមទាំងជំនះពុះពារលើផលវិបាកដែលបណ្តាលឡើងដោយគ្រោះមហន្តរាយធម្មជាតិផងដែរ។

នាពេលថ្មីនេះ លោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai ប្រធានស្ថានបេសកកម្មវៀតណាមអមអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងអង្គការអន្តរជាតិដទៃទៀតប្រចាំនៅទីក្រុងហ្សឺណែវប្រទេសស្វ៊ីស បានជួបពិភាក្សាការងារជាមួយអគ្គលេខាធិការនៃសមាគមកាកបាទក្រហមនិងអឌ្ឍចន្ទក្រហមអន្តរជាតិ (IFRC) លោក Jagan Chapagain ។ នៅក្នុងជំនួបនេះ លោកអគ្គលេខាធិការ Chapagain បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាង IFRC និងវៀតណាមតាមរយៈកាកបាទក្រហមវៀតណាមក្នុងរយៈពេលកន្លងមកនេះ ដោយបានកៀរគរធនធាននិងការគាំទ្រពីដៃគូអន្តរជាតិ ក្នុងនោះមាន IFRC ដើម្បីគាំទ្រដល់ការបង្ការនិងទប់ស្កាត់ជំងឺកូវីដ១៩ព្រមទាំងជំនះពុះពារលើផលវិបាកដែលបណ្តាលឡើងដោយគ្រោះមហន្តរាយធម្មជាតិផងដែរ។

ក្នុងឱកាសនេះ លោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai បានអះអាងថារដ្ឋាភិបាលវៀតណាមគាំទ្រកិច្ចសហប្រតិបត្តិការរវាង IFRC និងកាកបាទក្រហមវៀតណាម ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាង IFRC និងបណ្តាប្រទេសជាសមាជិកអាស៊ានផងដែរ។ លោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai បានស្នើឱ្យ IFRC បន្តយកចិត្តទុកដាក់និងកៀរគរដៃគូផ្តល់ជំនួយខាងបច្ចេកទេសនិងធនធានផ្សេងៗទៀត ដើម្បីជួយប្រជាជនវៀតណាមតាមរយៈសមាគមកាកបាទក្រហមវៀត     ណាម ជាពិសេសនៅក្នុងផ្នែកគ្រប់គ្រងហានិភ័យ គ្រោះមហន្តរាយ ការ     បន្ស៊ាំនឹងការផ្លាស់ប្តូរអាកាសធាតុ សុវត្ថិភាពសហគមន៍ ជាដើម៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ