30/03/2019 11:12 GMT+7 Email Print Like 0

អគ្គលេខាធិការសហព័ន្ធបាល់ទាត់អាស៊ីអបអរសាទរក្រុមបាល់ទាត់ U23 ជម្រើសជាតិវៀតណាម


  ក្រុម U23 ជម្រើសជាតិវៀតណាមដណ្ដើមបានសំបុត្រចូលរួមវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ជើងឯក U23 អាស៊ីឆ្នាំ២០២០ (រូបថត៖ TTXVN)
 

 ក្នុងលិខិតរបស់​ខ្លួន អគ្គលេខាធិការ AFC បានសម្ដែងនូវជំនឿថា​ ជំនាន់ កីឡាករ​ពោរ​ពេញ​ទៅដោយ​ទេព​កោសល្យ​នេះរបស់​ វៀត ណាម នឹងបន្តសរសេរ ឡើងទំព័រថ្មីក្នុងប្រវត្តិ​សាស្ត្របាល់ទាត់អាស៊ីនាពេលអនាគត​ ព្រម​ទាំង​ជូនពរក្រុម U23 ជម្រើសជាតិវៀតណាមមាន​លាភសំណាងល្អក្នុងការប្រកួត​ ដើម្បីដណ្ដើមបាន​ លទ្ធផល​ដ៏ខ្ពស់​បំផុត។

យោង​តាមសហព័ន្ធកីឡាបាល់ទាត់វៀតណាម (VFF) បានអោយដឹងថា នាពេលថ្មីៗនេះ អគ្គលេខាធិការ​សហព័ន្ធ​បាល់​ទាត់អាស៊ី (AFC) លោក Dato’ Windsor John បានផ្ញើរលិខិតជូនប្រធា​ន VFF លោក Le ​Khanh Hai ដើម្បី អ​បអរសាទរក្រុម U23 ជម្រើសជាតិវៀតណាម ជាមួ​យស្នាដៃដ៏ល្អឥតខ្ចោះនៅ ការប្រកួ​តវគ្គចម្រុះ ដើម្បី​ដណ្ដើមបាន​សំបុត្រចូល​រួមវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ជើ​ង ឯកបាល់ទាត់ U23 អាស៊ីឆ្នាំ២០២០ ​ដែលនឹង​បាន​រៀប​ចំឡើង​នៅប្រទេសថៃ។

​ក្នុងលិខិតរបស់ខ្លួន អគ្គលេខាធិការ AFC បានសម្ដែងនូវជំនឿថា ជំនាន់ កីឡាករ​ពោរ​ពេញ​ទៅដោយ​ទេពកោសល្យ​នេះរបស់វៀត​ណាម នឹងបន្តសរសេរ ឡើងទំព័រថ្មីក្នុងប្រវត្តិសាស្ត្របាល់ទាត់អា​ស៊ីនាពេលអនាគត ព្រ​មទាំង​ជូនពរក្រុម U23 ជម្រើសជាតិវៀតណាមមានលាភ​សំណាងល្អ​ក្នុងការប្រកួត​ដើម្បី​ដណ្ដើមបាន លទ្ធផល​ដ៏ខ្ពស់​បំផុត​៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ