ព័ត៌មាន
អគ្គនាយក WTO Robert Azevedo អះអាងថាគាំទ្រវៀតណាមជានិច្ចក្នុងដំណើរការធ្វើសមាហរណកម្មសេដ្ឋកិច្ច
នាយករដ្ឋមន្ត្រី Nguyen Tan Dung ក្នុងការជួបជាមួយអគ្គនាយក WTO Robert Azevedo
ថ្លែងមតិក្នុងការជួបសន្ទនា ជាមួយអគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក (WTO) លោក Robert Azevedo នាថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៦ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអះអាងថា វៀតណាមជានិច្ចកាលគោរពនិងអនុវត្តត្រឹមត្រូវនូវតួនាទី ជាសមាជិករបស់ WTO។ វៀត ណាមគាំទ្រជានិច្ច និងជឿជាក់ទៅលើតួនាទីរបស់ WTO ហើយសកម្មស្វែងយល់ និងចូលរួមរាល់ការចរចារដែលសមស្រប នឹងសមត្ថភាពរបស់ខ្លួន។ លោក Nguyen Xuan Phuc មានបំណងថា WTO ជានិច្ចកាលគាំទ្រនិងផ្តល់អាទិភាព ជួយឧបត្ថម្ភវៀតណាមក្នុងដំណើការអភិវឌ្ឍន៍ ជាពិសេសវិស័យបណ្តុះបណ្តាល ប្រភពធនធានមនុស្សមានសមត្ថភាពខ្ពស់ អ្នកជំនាញការច្បាប់ពូកែសម្រាប់ ធារារ៉ាប់រងរាល់ព្រឹត្តិការណ៍ទាក់ទិនទៅនឹងច្បាប់អន្តរជាតិ។
រីឯខ្លួនវិញ លោក Robert Azevedo បានអះអាងថា ជានិច្ចកាលចាត់ទុក វៀតណាមជាមិត្តដ៏ធំមួយនិងត្រៀមខ្លួនជាស្រេចគាំទ្រវៀតណាម ក្នុងដំណើរការធ្វើ សមាហរណកម្មប្រកបដោយប្រសិទ្ធិភាពចូលក្នុងប្រព័ន្ធពាណិជ្ជកម្មសកលលោក ក៏ដូចជាដំណើការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម របស់វៀតណាមផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម