18/07/2019 11:41 GMT+7 Email Print Like 0

អគ្គទេសាភិបាល Papua New Guinea តែងតែគោរពនូវទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរជាមួយវៀតណាម


 ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌូនេស៊ី ទទួលបន្ទុករដ្ឋឯករាជ្យ Papua New Guinea លោក Pham Vinh Quang កាលពីថ្ងៃទី ១៦ ខែកក្កដា បានជូនសារតាំងចំពោះអគ្គទេសាភិបាល Papua New Guinea លោក Bob Dadae
 

 ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌូនេ ស៊ី ទទួលបន្ទុករដ្ឋឯករាជ្យ Papua New Guinea លោក Pham Vinh Quang ​កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ​២០១៩ បានជូនសារតាំងចំពោះអគ្គទេសាភិបាល Papua New Guinea លោក ​Bob Dadae។ 
 
នៅឯពិធី​នេះ លោក Bob Dadae បានអះអាងថា Papua New Guinea តែងតែគោ រពនូវ​ចំណង​មិត្ត​ភាព​និង​កិច្ច​​សហ​ប្រតិបត្តិការដ៏ល្អប្រសើរជាមួយវៀតណាម ព្រមទាំងវាយ​តម្លៃ​ខ្ពស់​ចំពោះ​​ឋានៈ​របស់​វៀត​ណាម​នៅ​លើឆាក​​អន្តរជាតិ និងចាត់ទុក ​វៀតណាមជាគំរូមួយសម្រាប់ការ​អភិវឌ្ឍនា​ពេលអនាគ​ត។ អគ្គទេសាភិបាល​លោក​ Bob Dadae សង្ឃឹមថា ក្នុងរយៈពេលខាងមុខ កិច្ចសហប្រតិ​បត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​នឹង​មាន​ការ​អភិវឌ្ឍថ្មីៗ នៅក្នុងវិ​ស័យជាច្រើនដែលមានផលប្រយោជន៍ដូ​ចគ្នា។ លោក Bob Dadae​ ក៏ចង់​ឱ្យវៀត​ណាម​ធ្វើជា​ស្ពាន​ដើម្បីជួយ Papua New Guinea ដើរតួជាអ្នកសង្កេតការណ៍នៅអាស៊ាន ជាពិសេស ឆាប់ក្លាយ​ជាសមាជិក​ផ្លូវការនៃ សហគមន៍អាស៊ាន។
 
នាថ្ងៃដ៏ដែល​ ឯកអគ្គរដ្ឋទូត លោក Pham Vinh Quang បានអញ្ជើញ​ចូល​ជួប​សម្តែង​ការ​គួរ​សម​ជាមួយ​នាយក​រដ្ឋមន្ត្រី​ Papua New Guinea លោក James Marape។ ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក James Marapemong មានបំណ​ង​ចង់រៀនសូត្រពីបទពិសោធន៍របស់វៀតណាមក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងមានបំណង ចង់សហការ​ជាមួយវិនិយោគិនវៀតណាមលើវិស័យកសិកម្ម ជលផល ការកែច្នៃប្រេងរ៉ែនិងឧស្ម័ន ទេសចរណ៍ និងសេវាកម្ម​ទូរគមនាគមន៍ជាដើម។ នាយករដ្ឋមន្ត្រីលោក Marape សង្ឃឹមថា នឹងបន្ត​សហការ​ជាមួយ​វៀត​ណាម​លើវេទិកា​រអន្តរជាតិនិងតំបន់ ដូចជាអង្គការសហ​ប្រជាជាតិ វេទិកា​សហប្រតិ​បត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក​ (APEC); អង្គការពាណិជ្ជកម្មពិភពលោក (WTO) វេទិកាតំបន់អាស៊ាន (ARF) និងអង្គការអប់រំ វិទ្យាសាស្ត្រ​និ​ងវប្បធម៌នៃអង្គការសហប្រជាជាតិ (UNESCO)។
 
នាថ្ងៃទី១៦ ​ខែកក្កដា ឆ្នាំ២០១៩ ឯកអគ្គរដ្ឋទូតលោក  Pham Vinh Quang បានជួបប្រា​ស្រ័យ​ជាមួយ​តំណាង​សហគមន៍​ជនវៀត​ណាម ដែ​លកំពុងរស់នៅនិងធ្វើការនៅ Papua New Gui​nea។ នៅទី​នេះ លោក​ឯក​អគ្គរដ្ឋ​ទូតបាន​អះអាង​ថា បក្សនិងរដ្ឋជាពិសេសគឺស្ថានទូត តែងតែយកចិត្តទុកដាក់ដល់តួនាទីរបស់សហគមន៍ជន វៀត ណាមនៅ​បរទេស ក្នុងនោះមានសហគមន៍វៀតណាមនៅ Papua New Guinea តែម្តង។ ទន្ទឹមនឹងនេះដែរ លោ​កបានប្តេជ្ញាចិត្ត ខិតខំប្រឹងប្រែងការពារ​និងគាំទ្រ​សិទ្ធិនិង​ផល​ប្រយោជន៍​ស្រប​ច្បាប់​របស់​ប្រជាជន​វៀតណាម​នៅក្នុងប្រទេស​នេះផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ