• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឡាវនិងកម្ពុជាឯកភាពវិធានការដោះស្រាយបញ្ហាព្រំដែន


 ឡាវនិងកម្ពុជាឯកភាពវិធានការដោះស្រាយបញ្ហាព្រំដែន

នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ នៅរដ្ឋធានី វៀងច័ន្ទ បាន​ប្រារព្ធឡើងជំនួបនានា រវា​ងនាយក​រដ្ឋមន្ត្រីឡាវ លោក Thoungloun Sisulith ជាមួយនាយករដ្ឋមន្ត្រី​ព្រះរាជាណាចក្រ​កម្ពុជា សម្តេច ​តេជោ ហ៊ុន សែន ស្តីអំ​ពី​ការ​ដោះ​​ស្រាយ​បញ្ហា​ខ្សែព្រំដែន​ រវាងប្រទេស​ទាំងពីរ។ ទីភ្នាក់ងារសារព័ត៌មាន​ជាតិ​ឡាវ (KPL) បានឲ្យដឹងថា៖ នាយក​រដ្ឋ​មន្ត្រីឡាវ​ លោក Thoungloun Sisulith និងសមភាគី កម្ពុជា​ សម្តេច តេជោ ហ៊ុន​ សែន បាន​ឯកភាព​អំពី​ការ​ដកទ័ព​ចេញ​ពីតំបន់​ ព្រំដែនរវាងខេត្ត Attapue របស់ឡាវនិ​ងខេត្ត ស្ទឹង​ត្រែង របស់​កម្ពុជា។ នៅ​សន្និ​សីទ​កា​សែតដែលបានប្រព្រឹត្តទៅបន្ទាប់ពីជំនួបនេះ ថ្នាក់ដឹកនាំទាំងពីររូបបានឲ្យដឹងថា៖ ភាគី​ទាំង​ពីរ​បាន​មាន​ការ​ផ្លាស់ប្តូរដ៏ស្មោះត្រង់ដោយឈរលើស្មារ​តី​ ស្និតស្នាលជៀសវាងសភា​ពការណ៍ការឡើងជណ្តើរ។ ភាគីឡាវ​នឹង​ដកទ័ពចេញ​ពីតំបន់​ខ្សែព្រំដែនជំលោះ ហើយភាគីកម្ពុជានឹ​ងបញ្ឈប់ការ​កសាងផ្លួវនៅ តំបន់​ខ្សែព្រំ​ដែនេះ​ផង​ដែរ​។ នាយករដ្ឋមន្ត្រីឡាវបា​នឲ្យដឹងថែមទៀតថា៖ ភាគីទាំងពីរ​បានពិភាក្សា ហើយ​ឯកភាពប្រគល់​ឲ្យគណៈកម្មាធិការ​ព្រំដែន​ និង​ក្រសួងការបរទេសនៃប្រទេសទាំងពីរ បន្តជួបចរចារដើម្បីស្វែង​រកដំណោះស្រាយ សំរាប់​បញ្ហាព្រំដែន​ដែលមិនទាន់កំណត់ច្បាស់រ​វាងឡាវ និងកម្ពុជានៅ​ឡើយ សំដៅបង្កើត​ជំនឿ​ជាក់​សំរាប់​ប្រជាជន​នៃប្រទេស​ទាំងពីរ​៕ 
 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យក្នុងអាស៊ាន

វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យក្នុងអាស៊ាន

នាថ្ងៃទី ៩ កក្កដា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៨ បានបើកជាផ្លូវការនៅមជ្ឈមណ្ឌលសន្និបាតទីក្រុងគូឡាឡាំពួ។

Top