• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ហ្វីលីពីនអំពាវនាវឲ្យអាស៊ានប្រកាន់ខ្ជាប់នូវ UNCLOS និងជំរុញដំណើរការចរចា COC

សមាគមន៍បណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ចាំបាច់ត្រូវប្រកាន់ខ្ជាប់នូវអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២ ដូចនឹងក្របខ័ណ្ឌគតិយុត្តមួយសម្រាប់សកម្មភាព ទាំងអស់នៅសមុទ្រ។

លោកស្រី Junever Mahilum-West។ (រូបថត៖ DFA)


នេះបើតាមការថ្លែងរបស់ទីប្រឹក្សារដ្ឋមន្រ្តីការបរទេស ហ្វីលីពីនទទួលបន្ទុកបញ្ហាអាស៊ាន និងជាប្រធាននាយកដ្ឋានអាស៊ាន-ហ្វីលីពីនលោកស្រី Junever Mahilum-West នៅវេទិកាសមុទ្រអាស៊ាន (AMF) លើកទី១០ និងវេទិកាសមុទ្រអាស៊ានបើក (EAMF) លើកទី៨ ដែល ទើបនឹងបានប្រារព្ធធ្វើឡើងតាមប្រព័ន្ធវីដេអូ។ នៅក្នុងសេចក្ដីប្រកាសព័ត៌ មាននៅថ្ងៃទី១៧ ធ្នូ លោកស្រី Mahilum-West បានសម្ដែងនូវការប្ដេជ្ញាចិត្ត ដោយឥតងាករេរបស់ហ្វីលីពីនចំពោះការសម្រេចបានក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ឲ្យមានប្រសិទ្ធភាព ជាក់ស្ដែង និងអនុលោមតាមច្បាប់អន្តរជាតិ ជាពិសេសគឺ UNCLOS 1982។ កាលពីខែមុន រដ្ឋមន្រ្តីការបរទេស ហ្វីលីពីនក៏បានដាស់តឿនឲ្យប្រទេសអាស៊ានទាំងអស់ចាំបាច់ត្រូវសម្រេចបាន COC ដោយសារនេះជាឯកសារដែលអាចកំណត់ទំនួលខុសត្រូវឬ ទង្វើស្របច្បាប់របស់បណ្ដាប្រទេសចំពោះសេចក្ដីប្រកាសទាមទារអធិប តេយ្យភាពនៅសមុទ្រខាងកើត៕


  

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានាធិបតីនៃសាធារណរដ្ឋឈីលីនិងលោកជំទាវ អញ្ជើញមកដល់ហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាម

ប្រធានាធិបតីនៃសាធារណរដ្ឋឈីលីនិងលោកជំទាវ អញ្ជើញមកដល់ហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាម

នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នេះ ប្រធានាធិបតីនៃសាធារណរដ្ឋឈីលី លោក ហ្សូសេ អានតូនីញ៉ូ កាស (José Antonio Kast) និងលោកជំទាវ ម៉ារីយ៉ា ប៊ីយ៉ា អារ្រីយ៉ាសូឡា ដេ កាស (María Pia Adriasola de Kast) បានអញ្ជើញដល់ហាណូយ ដោយចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា តបតាមការអញ្ជើញរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម និងលោកជំទាវ។

Top