11/05/2020 11:53 GMT+7 Email Print Like 0

ហេតុដូច្នេះ វៀតណាមបានឆ្លងកាត់រយៈពេល ២៤ ថ្ងៃ ដោយគ្មានករណីឆ្លងនៅក្នុងសហគមន៍ឡើយ។

 យោង​តាមគណៈកម្មាធិការជាតិដឹកនាំការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត COVID-19 ចាប់ពីម៉ោង ១៨ ថ្ងៃទី៩ ឧសភា ដល់ម៉ោង ៦ ព្រឹកនៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២០ វៀតណាមមិនមានករណីឆ្លងថ្មី COVID-19 ទេ។ ហេតុ​​ដូច្នេះ វៀតណាមបានឆ្លងកាត់រយៈពេល ២៤ ថ្ងៃ ដោយគ្មានករណីឆ្លងនៅក្នុងសហគមន៍ឡើយ។
 
ក្នុងចំណោម​អ្នកជំងឺ ២៨៨ នាក់ ដែលឆ្លង COVID-19  នៅវៀតណាមនោះ មានអ្នកជំងឺចំនួន ២៤១ ត្រូវបាន​ព្យាបាល​ជាសះស្បើយ។ អ្នកជំងឺ COVID-19 ចំនួន ៤៧ នាក់ទៀត​កំពុងត្រូវ​បានព្យាបាល​និង​តាម​ដាន​សុខ​ភាព​តាម​បណ្តាមូល​ដ្ឋានមជ្ឈិមនិងក្នុងតំបន់ ដែលក្នុងនោះ អ្នកជំងឺ ៤ នាក់ មានលទ្ធផលធ្វើតេស្ត​អវិជ្ជមាន​ដំបូង​ជាមួយ​វីរុស​ SARS-CoV-2 និង អ្នកជំងឺ ១៣ នាក់មានលទ្ធផលអវិជ្ជមាន ២ ដងឬច្រើនដង ជាមួយវីរុស SARS-CoV-2៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ