ហាត់ Yoga ជាមួយខ្សែ - មុខកីឡាថ្មីមួយ
ការហាត់ Yoga ជាមួយខ្សែសម្រាប់អ្នកធ្លាប់ហាត់ Yoga ធម្មតាហើយ និងចង់ទទួលអារម្មណ៍ថ្មីប្លែករួមផ្សំនឹងគ្រោះថ្នាក់ ។ ខុសពីការហាត់ Yoga ប្រពៃណី ហាត់ Yoga ជាមួយខ្សែតម្រូវមានខ្សែសូត្រធំនិងជាប់មួយដែលអាចលើកទំងន់ ៣០០ គីឡូក្រាម។ អ្នកហាត់កីឡា Yoga ជាមួយខ្សែ ត្រូវហាត់ជារៀងរាល់ថ្ងៃ ដើម្បីឲ្យមានភាពស្ទាត់ជំនាញ និងអាចអនុវត្តន៍កាយវិការពិបាក។ ដោយការព្យួរខ្សែសូត្រកម្ពស់ពីដីប្រហែល ១ ម៉ែត្រ មេរៀនហាត់ Yoga ជាមួយខ្សែបានផ្តោតទៅលើខាងលើខ្លួន ដូច្នេះសាច់ដុំត្រូវធ្វើសកម្មភាពជាច្រើន រឹតសាច់ដុំដើម្បីរក្សាតុល្យភាព ស្ថេរភាពក្នុងខ្លួន។ ហេតុនេះអ្នកហាត់ Yoga ជាមួយខ្សែត្រូវយកចិត្តទុកដាក់ ពីព្រោះគេបានព្យូរខ្លួនលើខ្សែ និងត្រូវខិតខំប្រឹងប្រែងជាងការហាត់ Yoga ធម្មតា។ បណ្តាកាយវិការនៅពេលហាត់ Yoga ជាមួយខ្សែប្រមូលលើការទាញយឺនខ្លួន និងប្រែប្រួលកាយវិការ។ ក្នុងនោះ កាយវិការពន្លាត់បញ្ច្រាសខ្លួនបានអនុវត្តជាច្រើន ដូច្នេះអ្នកហាត់ Yoga នឹងព្យួរខ្លួនលើខ្សែដែលបង្កើនការ ឈាមរត់ បំប៉នទាំងសុខភាព ទាំងស្មារតី។
ក្នុងប៉ុន្មានថ្ងៃទើបហាត់មុខកីឡានេះ អ្នកហាត់នឹងឈឺពោះខាងក្រោម ដៃ ស្មានិងត្រគាក។ ប៉ុន្តែ បើសិនជាអ្នកហាត់ Yoga ជារៀងរាល់ថ្ងៃ ក្នុងរយៈពេល ៣ ខែ អ្នកហាត់នឹងបាត់ការឈឺចាប់ និងអាចហាត់បណ្តាកាយវិការ Yoga ជាមួយខ្សែ ជាស្ទាត់ជំនាញ។ មេរៀនហាត់ Yoga ជាមួយខ្សែបានបង្កើនការទាញយឺតសាច់ដុំ និងសាច់ដុំកាន់តែរីកចំរើន ខ្លួនទន់ភ្លន់។ តាមការចែករំលែករបស់គ្រូបង្រៀន Yoga ជនជាតិឥណ្ឌាម្នាក់ នៅមជ្ឈមណ្ឌល Yoga Plus ៖ផលប្រយោជន៍មកពីការហាត់ Yoga ជាមួយខ្សែ នឹងជួយសាច់ដុំស្វិត ដុតរំលាយជាតិខ្លាញ់ក្នុងខ្លួន បង្កើនសុខភាពនិងភាពទន់ភ្លន់របស់ខ្លួន ប៉ុន្តែមិនផ្អែកទៅលើការហូបចុក។ អ្នកមានអាយុពី ១៤ ឆ្នាំឡើងទៅ អាចហាត់ Yoga ជាមួយខ្សែ។ ជាពិសេស ចំពោះអ្នកមាន ជំងឺឈឺខ្នង ប៉ុន្តែមិនសមស្របនឹងអ្នកមានសម្ពាធឈាមខ្ពស់។
លោកស្រី យឿង ធូហាំង (Duong Thu Hang) - សិក្ខាកាមម្នាក់នៅមជ្ឈមណ្ឌល បានចែករំលែកថា “ខ្ញុំទើបហាត់ ក្នុងរយៈពេលជិត ១ ខែ ប៉ុន្តែមុខកីឡានេះពិតជាចាប់ចិត្តណាស់ ពីព្រោះបណ្តាកាយវិការជាថ្មីនិងប្លែកៗ ជាងការហាត់ Yoga ធម្មតា។ នៅពេលហាត់មេរៀន Yoga ជាមួយខ្សែជាសម្រេច ខ្ញុំមានអារម្មណ៍ងាយស្រួល និងកាត់បន្ថយភាពតានតឹង បន្ទាប់ពីមួយថ្ងៃធ្វើការនឿយហត់។ ទោះបីទើបហាត់ Yoga ជាមួយខ្សែពិតជាតានតឹង ដោយសារខ្ញុំមិនធ្លាប់ព្យូរខ្លួនលើខ្សែសូត្រ”./.
អត្ថបទ៖ ង៉ឹនហា រូបថត៖ ខាញឡុង
ក្បាច់គុនផ្លិត
ដងរែក - អាវុធនៃប្រជាជនវៀតណាម
ពិសេសក្បាច់គុនក្រមា
Victory 8៖ ពានប្រដាល់ជំនាញដំបូងបង្អស់ នៅរដ្ឋធានីហាណូយ
សាលាគុនតេវឡុង (Tieu Long) - នាគបារាំងខ្លាំងពូកែ
ធ្វីផាប់ (Thuy Phap) - ក្បាច់គុនវៀតណាមសុទ្ធសាធ នៅលើទឹកដីបែលហ្ស៊ិក
ភាពទាក់ទាញនៃចំបាប់ប្រពៃណី
ទៅមើលទីលានប្រណាំងសេះថៀនម៉ា (Thien Ma) - Madagui
Arnis៖ សិល្បៈប្រយុទ្ធដោយដំបង
កញ្ញាលេងអុកចិន៩X ជាមួយស្នាដៃគួរអោយកោតសរសើរ
ក្បាច់គុនសុនក - ចម្លែកតែមានភាពគ្រោះថ្នាក់ខ្លាំង
ម៉ុងសាយវៀតណាមបង្កើតកិត្តិសព្ទលើឆាកអន្តរជាតិ
ក្បាច់គុនឡាកវៀត (Lac Viet) - ស្មារតីវេជ្ជសាស្រ្តក្បាច់គុនបុរាណ
សាលាគុនការពារខ្លួនជាមួយក្បាច់គុនបុរាណវៀតណាម
នាំឆត្រយោងដ៏គ្រោះថ្នាក់ក្លាយទៅមុខកីឡាប្រកួតជាផ្លូវការ ក្នុងតំបន់
ភាពគ្រោះថ្នាក់ដោយអាវុធកាំបិតខ្នាយមាន់
អាវុធពិសេស ”លំពែងអឌ្ឍចន្ទ”
Kendo - ក្បាច់គុនហ្វឹកហាត់ចរិតអ្នកកាន់ដាវ
គ្រូបង្រៀនគុន ក្វានវ៉ឹនទ្រៀវ(Quan Van Trieu) – អ្នករក្សាបណ្តាស្នៀតដ៏អស្ចារ្យរបស់បក្សគុនណាមតុង (Nam Tong)
ភាពពិសេសនៃស្នៀតក្បាច់គុនមាន់
កន្លែងបណ្តុះពន្លកទេពកោសល្យវាយកូនគោលវៀតណាម
សាលាគុនជ្រកកោណក្នុងអារាម
ចំណងមិត្តភាពវៀតណាម – ថៃនៅមជ្ឈមណ្ឌលបាល់ទាត់ S&A Academy
ក្បាច់គុនពាងលើទឹកដីធូយុវម៉ោក (Thu Dau Mot)
កីឡាបាល់បោះ (Wiserball) គួរឲ្យចាប់ចិត្ត