27/09/2020 00:01 GMT+7 Email Print Like 0

ស្រុកត្រឹមហឿង (Tram Huong) តាមរយៈរូបថត ដោ ត្វឹនង៉ុក (Do Tuan Ngoc)

ព្រួតដៃគ្នាការពារបរិស្ថាននិងអ្វីគ្រប់យ៉ាង ដែលធម្មជាតិប្រទានឱ្យ រក្សាវប្បធម៌រូបីនិងអរូបី អភិរក្សសម្រស់ប្រពៃណីវប្បធម៌តាមតំបន់ភូមិភាគនានា ជាសារដំណឹងដែលតាំងពិព័រណ៍ "សម្រស់ស្រុកត្រឹមហឿង (Tram Huong)” របស់សិល្បករ ដោ ត្វឹនង៉ុក (Do Tuan Ngoc) ចង់ផ្ញើ​ជូនដល់​ទស្សនិកជនទស្សនា។

មានប្រសិទ្ធិនាមជាតំបន់ដីត្រឹមហឿង (Tram Huong) ខេត្តខាញហ្វ័រ (Khanh Hoa) បានធ្លាប់ចូល​កែវភ្នែក​នៃសិល្បករ​ថតរូបជាច្រើន ដោយសម្រស់ស្រស់ស្អាត និងភាពទាក់ទាញពិសេស របស់វា។ សម្រស់ស្រស់ស្អាតនេះ នៅជ្រុងនីមួយៗ តែងតែបង្កប់នូវប្រការប្លែក និងភាពទាក់អារម្មណ៍។

តាំងពិព័រណ៍ “សម្រស់ស្រុកត្រឹមហឿង (Tram Huong)” របស់សិល្បករ ដោ ត្វឹនង៉ុក (Do Tuan Ngoc) ទើបតែរៀបចំនៅថ្ងៃទី២៨ ខែសីហា ជាតឹកតាងសម្រាប់គំហើញថ្មី នៃសិល្បករថតរូបវ័យក្មេងជំនាន់៧X និងមាគ៌ានិពន្ធគ្មានទីបញ្ចប់របស់សិល្បកររូបនេះ។

លោកដោ ត្វឹនង៉ុក (Do Tuan Ngoc) កើតឆ្នាំ១៩៧៤ សព្វថ្ងៃជាសមាជិក​នៃសមាគមន៍​អក្សរសិល្ប៍​សិល្បៈខេត្ត​ខាញហ្វ័រ (Khanh Hoa)។ បងនៅទទួលបន្ទុកការងារជានាយករងសាខានៃសមាគមន៍សិល្បករថតរូប​វៀត​ណាម នៅខេត្ត​ខាញហ្វ័រ (Khanh Hoa)។ ជាមួយនឹងទេពកោសល្យខាងថតរូបទេសភាព ទោះបីទើប “បោះជំហាន” ថ្មីៗ ចូលខាងវិស័យថតរូបសិល្បៈ បានជាងមួយឆ្នាំក្តី សិល្បករ ដោ ត្វឹនង៉ុក (Do Tuan Ngoc) បង្កើតបាន​ស្លាកស្នាម​ដោយឡែក​សម្រាប់ខ្លួនឯង លើបទដ្ឋាននិពន្ធតាមរយៈពានរង្វាន់ថតរូបទំនុកចិត្ត។

 


រូបថតសិល្បករ ដោ ត្វឹនង៉ុក (Do Tuan Ngoc)។


ទិដ្ឋភាពបរិយាកាសតាំងពិព័រណ៍ សម្រស់ស្រុកត្រឹមហឿង (Tram Huong) របស់សិល្បករ ដោ ត្វឹនង៉ុក (Do Tuan Ngoc)។
 

ស្នាដៃរូបថតចំនួន៦០ តាំងនៅតាំងពិព័រណ៍ ជាដំណើរស្វែងរក ឈ្វេងយល់ និងតបស្នងដែន​ដីស្រុកកំណើត​របស់អ្នក​និពន្ធ។ សិល្បករ ដោ ត្វឹនង៉ុក (Do Tuan Ngoc) ចែករំលែក៖ “មិនចាំបាច់ធ្វើដំណើរទៅណាឆ្ងាយ ខ្ញុំបានលង់​អារម្មណ៍ចិត្ត ដោយសម្រស់ស្រស់ស្អាត នៃដែនដីស្រុកកំណើតញ៉ាត្រាង (Nha Trang) ខេត្តខាញហ្វ័រ (Khanh Hoa)"។ ប្រធានបទ កោះខាញហ្វ័រ(Khanh Hoa) ក៏ជាប្រធានបទ ដែលបង​ខិតខំស្វែង​រកតាំងពីយូរ​យារណាស់​មកហើយ។

និយាយអំពីស្នាដៃតាំងពិព័រណ៍ សិល្បករ ដោ ត្វឹនង៉ុក (Do Tuan Ngoc) ចែករំលែក៖ “ខ្ញុំពេញចិត្តបំផុត គឺស្នាដៃ​អបអរសាទរ​គម្រប់ខួប៤០ឆ្នាំ ទិវារំដោះញ៉ាត្រាង (Nha Trang)”។ ដើម្បីថតបានស្នាដៃនេះ អ្នកនិពន្ធត្រូវ​ធ្វើ​ដំណើរ​ឡើងទៅកាន់ជាន់ទី១៤ នៃសណ្ឋាគារមួយ នាពេលរាត្រី ដែលប្រព្រឹត្តទៅពិធីបុណ្យនេះ។ ពេល​នោះភ្លៀងខ្យល់យ៉ាងខ្លាំង ព្រមទាំងត្រូវចាប់យកកាលៈទេសៈអំឡុងពេល២ឬ៣លើក នៃការបាញ់​កាំជ្រួច​ទៀតផង។​

ផ្ទាំងរូបថតទទួល​​បានពានរង្វាន់ជើងឯក នៃពិធីប្រឡងសម្រស់ខាញហ្វ័រ (Khanh Hoa) (ឆ្នាំ២០១៥) រង្វាន់​លើក​ទឹក​ចិត្តនាពិធីមហោស្រពរូបថតសិល្បៈតំបន់ភូមិភាគកណ្តាលនិងតីង្វៀនវៀតណាម (ឆ្នាំ២០១៥)។ មកដល់​សព្វថ្ងៃ ក្រោយ៥ឆ្នាំកន្លង ផ្ទាំងរូបថតនៅបានចាត់ទុកជាស្នាដៃមួយ ដែលមានកាលៈទេសៈស្អាតបំផុត មិនទាន់ ”ត្រូវបំបែកឯតទគ្គកម្ម”នៅ​ឡើយទេ​។

និយាយអំពីទស្សនទានរូបថត សិល្បករ ដោ ត្វឹនង៉ុក (Do Tuan Ngoc) ឱ្យដឹងថា៖ “ការយល់ដឹងអំពី​ទេសភាពបរិយាកាលទូលាយ យល់ដឹងអំពីសម្រស់វប្បធម៌ពលកម្មប្រចាំថ្ងៃ ក្នុងប្រធានបទរូបថត​ទេសភាព គឺជាប្រការសំខាន់មួយ។ ប៉ុន្តែពិសេសជាង គឺត្រូវសភាវគតិមួយដោយឡែក។ នេះជាឯកត្តភាពដោយឡែក ដើម្បីបង្កើតបានជាលក្ខណៈរូបថត ដែលនៅលើរាល់ស៊ុមរូបនៃមនុស្សម្នាក់ៗ។

ប្រធានបទជីវភាពរស់នៅសែនសម្បូរបែប ប៉ុន្តែដើម្បីអាចចុះសម្រុង​និងប៉ះបាននូវភាពស្រស់​ស្អាត នៃជីវភាព​រស់នៅ អ្នកនិពន្ធត្រូវមាន “ទឹកចិត្ត”។ ពេលនិពន្ធ យើងខ្ញុំត្រូវបំភ្លេចនូវរាគៈ លោភៈ ទោសៈ មោហៈ ក្នុងសន្តាន​ចិត្ត ទើបយល់បានសម្រស់ស្អាតនៃកូនសំណព្វចិត្ត ត្រៀមនឹងប្រសូតចេញ។

 


ស្នាដៃ “អបអរសាទរគម្រប់ខួប៤០ឆ្នាំ ទិវារំដោះញ៉ាត្រាង (Nha Trang)”។.


ស្នាដៃ “ថ្ងៃអស្តង្គតនៃក្រុងញ៉ាត្រាង (Nha Trang)”។


ស្នាដៃ “ទីបូជាសត្វកណ្តុរ នារដូវប្រាំងឆ្នាំ២០២០”។


ស្នាដៃ “រដូវស្លែកាន់ លើផ្ទៃសមុទ្រ ញ៉ាត្រាង (Nha Trang)”។


ស្នាដៃ “ផ្លេកៗ ប្រាង្គប្រាសាទលោកយាយ Ponaga ”។


ស្នាដៃ “ញ៉ាត្រាង (Nha Trang) ក្រុងដែលខ្ញុំស្រឡាញ់”។


ស្នាដៃ “ស្ពានត្រឹនភូ (Tran Phu) ញ៉ាត្រាង (Nha Trang)”។
 

“ភាពសណ្តាប់ធ្លាប់ បន្ទាប់ពីធ្វើប្រព្រឹត្តិកម្មវគ្គក្រោយ ក៏ទាមទារសិល្បករ ត្រូវមានបំណិនល្អអំពីពន្លឺនិងពណ៌" សិល្បករ ដោ ត្វឹនង៉ុក (Do Tuan Ngoc) សង្កត់ធ្ងន់អំពីប្រភេទរូបថតសិល្បៈ។

តាមសិល្បករ ដោ ត្វឹនង៉ុក (Do Tuan Ngoc) ថតរូបតែងផ្តល់ឱ្យបងនូវគុណប្រយោជន៍ជាច្រើន។ “ដោយសារ​មានរូបថត ខ្ញុំទើបយល់បានសច្ចភាព បុញ្ញភាព និងសោភណភាព នៃជីវភាពរស់នៅ ចេះស្តាប់ ដឹងជ្រាបច្បាស់ និងដឹង​បន្ថែមនូវភាពស្រស់ស្អាតនៅជុំវិញ” សិល្បករ ដោ ត្វឹនង៉ុក (Do Tuan Ngoc) ចែករំលែក។

មនុស្សយ៉ាងតិចដឹងសិល្បករ ដោ ត្វឹនង៉ុក (Do Tuan Ngoc) ធ្លាប់ឆ្លងកាត់រោគកាច់សាហាវបាន ដោយសាររូប​ថត​។ “សច្ចភាព បុញ្ញភាព សោភណភាពនៅក្នុងរូបថតទេសភាពពិបាកនឹងនិពន្ធ ប៉ុន្តែ​ជាមួយទឹកចិត្ត​នៃមនុស្ស​ម្នាក់ បន្ទាប់ពីជាសះស្បើយពីរោគកាច់សាវហាវ ខ្ញុំបានយកជំនះបានទាំងល្អាងហាងហែវញ៉ាត្រាង (Hang Heo Nha Trang) ត្រូវតាមរបៀប ដែលខ្ញុំបានគិត” សិល្បករ ដោ ត្វឹនង៉ុក (Do Tuan Ngoc) សំណេះសំណាល។

ហាងហែវ (Hang Heo) ជាស្នាដៃរូបថតទេសភាពដំបូង ទទួលបានមេដាយមាស នៅមហោស្រពរូបថត​សិល្បៈ​តំបន់​ភូមិភាគ​កណ្តាលវៀតណាម ឆ្នាំ២០១៦។



ស្នាដៃ “ហាងហែវ (Hang Heo) នារដូវព្យុះ”។


ស្នាដៃ “ឡូខោ (Lo Kho) ញ៉ាត្រាង (Nha Trang)”។


ស្នាដៃ “ល្អាងត្រចៀវ ញ៉ាត្រាង (Nha Trang)”។


ស្នាដៃ “នេសាទត្រីបេកា”។


ស្នាដៃ “រដូវប៉ះសំណាញ់ក្រហម”។


ស្នាដៃ “បេះដូងមហាសមុទ្រ”។


ស្នាដៃ “ថែរក្សាអភិរក្សផ្កាថ្ម”។


ស្នាដៃ “ហាលត្រីអណ្តូលអំពៅ”។


ស្នាដៃ “ប្រមូលផលអំបិលរាត្រី”។
 

និយាយអំពីរំពឹងទៅអនាគត សិល្បករដោ ត្វឹនង៉ុក (Do Tuan Ngoc) ឱ្យដឹងថា៖ “ខ្ញុំនិងសហការី​កំពុងជាប់​បំណុលប្រជាជន​ស្រុកកំណើតខ្ញុំនូវកម្រងរូបថតប្រណីតជាង អស្ចារ្យជាង ជាមួយនឹងស្នាដៃសម្បូរបែបជាង” សិល្បករ​ ដោ ត្វឹនង៉ុក (Do Tuan Ngoc) បានជ្រើសគោលអំឡុងពេល១០ឆ្នាំ ដើម្បីធ្វើសម្រេចនូវកម្រងរូបថត អំពីទេសភាពវៀតណាម ក៏ដូចជាកម្រងរូបថត​ពិសេសសម្រាប់​ផ្តល់ជូនប្រជាជន​ស្រុកត្រឹមហឿង (Tram Huong)៕

សិល្បករ ដោ ត្វឹនង៉ុក (Do Tuan Ngoc) ទទួលបានពានរង្វាន់មួយចំនួន៖ រង្វាន់លេខមួយ (ស្នាដៃ “អបអរសាទរគម្រប់ខួប៤០ឆ្នាំ ទិវារំដោះញ៉ាត្រាង (Nha Trang)”) រង្វាន់លេខបី (ស្នាដៃ “អភិរក្សវាលផ្កាថ្ម”) នៅពិធីប្រឡងរូបថតសិល្បៈ “សម្រស់ខាញហ្វ័រ (Khanh Hoa)” ឆ្នាំ២០១៥ រង្វាន់លើកទឹកចិត្តនាពិធីប្រឡងរូបថត ដើម្បីជីវិតសន្តិភាពឆ្នាំ២០១៥ រៀបចំដោយខេត្តខាញហ្វ័រ (Khanh Hoa)....។





អត្ថបទ៖ ថាវវី រូបថត៖ NVCC

បណ្តាអត្ថបទបានផ្សាយ