15/10/2019 10:15 GMT+7 Email Print Like 0

ស្មារតីថ្មី និងកម្លាំងចលករថ្មីដើម្បីអភិវឌ្ឍប្រទេសជាតិ


 អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញថ្លែងសន្និដ្ឋាននៃសន្និបាតមជ្ឈឹមលើកទី១១ (រូបថត៖ dangcongsan.vn)
 

សន្និបាត​លើកទី ១១ នៃគណកម្មាធិការមជ្ឈឹមបក្សនីតិកាលទី ១២ ទើបនឹងបាន​បិទ​បញ្ចប់​នាចុង​សប្ដាហ៍​កន្ល​ង​ទៅ ​ក្រោយរយៈពេល ៦ ថ្ងៃធ្វើការ នៅទីក្រុងហា​ណូយ​។ លទ្ធផល​នៃសន្និបាត​នេះបាន​សរ​ឲ្យ​ឃើញ​ការ​ប្ដេជ្ញា​ចិត្ត​យ៉ាង​ខ្លាំង​ក្លា ដើម្បីសម្រេចរាល់ភារកិច្ចដែលបានដាក់ចេញ ព្រមទាំងបង្កើតកម្លាំង​ចលករថ្មី​សម្រាប់​ការ​អភិវឌ្ឍ​នៃ​ប្រទេសជាតិក្នុងដំណាក់កាលខាង​មុខ។
 
បន្តជំរុញខ្លាំងលើគ្រប់ជ្រុងជ្រោយ និងព្រមៗគ្នានូវបុព្វហេតុផ្លាស់ប្ដូរថ្មី
 
ខ្លឹមសារដ៏សំខាន់នៅក្នុងសន្និបាតមជ្ឈឹមលើកទី ១១ គឺបានពិភាក្សា និង​ផ្តល់មិតទៅលើសេចក្ដីព្រៀងឯកសារ​ ដើម្បី​ដាក់​ជូនមហាសន្និបាតលើកទី ១៣ របស់បក្ស មុនពេលដាក់ជូនមហាសន្និបាតបក្សភាគគ្រប់ជាន់ថ្នាក់ ដើម្បី ​ផ្ដល់មតិ។ ហេតុដូច្នេះ​ហើយ មជ្ឈឹមបាន​សំណូមពរ​ឲ្យត្រូវ​ទទួល​ស្គាល់​រាល់​សមិទ្ធិផល​ដែល​ទទួល​បាន​នា​រយៈ​ពេល​កន្លង​ទៅ ដោយស្មារតីសត្យានុម័ត ចំនឹងការពិត និងមិនលម្អៀង។ ពិតណាស់ថា រយៈពេល ៣៥ ឆ្នាំ នៃការផ្លាស់​ប្ដូរថ្មី គឺជាដំណាក់កាលប្រវត្តិសាស្ត្រដ៏សំខាន់ក្នុងដំណើការអភិវឌ្ឍន៍ប្រទេសជាតិ។ កម្មវិធី​នយោបាយ​​ឆ្នាំ១៩៩១ បំពេញបន្ថែម និងអភិវឌ្ឍន៍ កម្មវិធីនយោបាយឆ្នាំ ២០១១ បន្តជាទង់ស្មារតី ទង់ប្រយុទ្ធ ដោយបាន​ប្រមូលផ្ដុំ និងលើកទឹកចិត្តដល់បក្សទាំងមូល ប្រជាជនទាំងមូល; ជាមូលដ្ឋានគ្រឹះ​ដើម្បី​បក្ស​បន្ត​អភិវឌ្ឍន៍​ប្រព័ន្ធទ្រឹស្ដីអំពីសង្គមនិយម។ ទោះជាយ៉ាងណាក៏ដោយ ប្រតិភូដែល​បានចូល​រួម​សន្និបាត​នេះក៏​បាន​អះអា​ង​ថា ក្នុងដំណើរការអភិវឌ្ឍន៍ នៅតែមានបញ្ហាធំៗដ៏ស្មុគស្មាញជាច្រើន ដែលត្រូវដោះស្រាយ ដើម្បីនាំ​ប្រទេស​អភិវឌ្ឍន៍ប្រកបដដោយចីរភាព។ អគ្គលេខាបក្ស ប្រធានរ​ដ្ឋវៀតណាមលោក Nguyen Phu T​rong បាន​អះអាង​ថា៖​
 
“បន្តមាន​គោលការណ៍ និងដំណោះស្រាយសមស្របជាវិជ្ជមាន សំដៅជំរុញ​ខ្លាំង​ថែមទៀ​តនូវបុព្វហេតុ​ឧស្សាហូប​នីយកម្ម​ ទំនើបកម្ម ផ្លាស់ប្ដូរថ្មីរូបសណ្ឋានកំណើន រៀបចំខឿនសេដ្ឋកិច្ចឡើងវិញ សុក្រឹតរ​បៀប​របប​អភិវឌ្ឍន៍​ខឿន​សេដ្ឋកិច្ច​ទីផ្សារ តាមទិសសង្គមនិយមជាដើម។ ព្រមទាំងបន្តធ្វើការសិក្សាស្រាវជ្រាវ ពិភាក្សា ស្រុះ​ចិត្ត​គំនិត​​គ្នាខ្ពស់ជាងអំពីគោលដៅ ទស្សនៈ និងបញ្ហាថ្មីៗ បញ្ហាពិបាក ជាពិសេសគឺទំនាក់ទំនងរវាងការផ្លាស់ប្ដូរថ្មី ស្ថិរភាព​ និងការអភិវឌ្ឍ; រវាងការផ្លាស់ប្ដូរថ្មីសេដ្ឋកិច្ច និងផ្លាស់ប្ដូរថ្មីនយោបាយ; រវាងការអភិវឌ្ឍកម្លាំងផលិត និងការ​កសាង​ ព្រមទាំងសុក្រឹតទំនាក់ទំនងផលិតកម្មក្នុងសង្គមនិយមជាបណ្ដើរៗ”។
 
រក្សារឹង នាំនូវ​ល្បឿនកំណើន

នៅ​ក្នុងសន្និបាត​នេះ មជ្ឈឹមបានធ្វើការពិចារណា វិភាគលើស្ថានភាពជាក់ស្ដែងយ៉ាងស្អិតល្អន់លើវិស័យ ផ្នែក និង​ខេត្ត ក្រុងនានាដើម្បីពិភាក្សា ដើម្បីវាយតម្លៃយ៉ាងសត្យានុម័តលើស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និង​ថវិការដ្ឋឆ្នាំ២០១៩។ អង្គសន្និបាតបានអះអងថារាល់លទ្ធផល សមិទ្ធិផល ដែលទទួលបានក្នុងឆ្នាំ ២០១៩ បាន​បង្កើតសន្ទុះ និងកម្លាំងចលករថ្មី ដើម្បីសម្រេចរាល់គោលដៅ និងភារកិច្ចដែលបានដាក់ចេញសម្រាប់ឆ្នាំ២០២០​ និង រយៈពេល ៥ ឆ្នាំ ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ ២០២០។ ទន្ទឹមនឹងនេះ មជ្ឈឹមក៏បានធ្វើការវិភាគ និង​ព្យាករណ៍​មានមូលដ្ឋានវិទ្យាសាស្ត្រ ដោយឈរលើស្ថានភាពពិភពលោក ក្នុងស្រុក ជាពិសេសគឺ​ស្ថានភាព​សមុទ្រ​ខាង​កើត​ សំដៅយល់ដឹងអំពីស្ថានភាព កាលានុវត្ថភាព ការលំបាកសាកល្បង នាពេលខាងមុខ ដែលត្រូវខិត​ខំប្រឹង​ប្រែង​ជំនះពុះពារ។ ហេតុដូច្នេះហើយ មជ្ឈឹមបានសង្កេតឃើញថាចាំបាច់ត្រូវតាមដាន ធ្វើបច្ចុប្បន្នភាព​ស្ថានភាព​ ខិតខំប្រឹងប្រែងដើម្បីសម្រេចគោលដៅ និងភារកិច្ចសម្រាប់ឆ្នាំ ២០១៩ - ២០២០ ប្រកបដោយ​ជោគជ័យ​។ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បានឲ្យដឹងថា៖
 
“ក្នុងឆ្នាំ​ ២០២០ យើងបន្តពង្រឹង និងពង្រីកមូលដ្ឋានគ្រឹះម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា លើកកម្ពស់​ទិន្នផល​ គុណភាព ប្រសិទ្ធភាព ភាពម្ចាស់ការ និងកម្លាំងប្រកួតប្រជែងនៃខឿនសេដ្ឋកិច្ច។ ជំរុញខ្លាំង​ការ​ផ្លាស់​ប្ដូរ​ថ្មី សុក្រឹតរបៀបរបប ជំរុញប្រភពកម្លាំង; បង្កើតបរិយាកាសវិនិយោគ ធ្វើអាជីវកម្មជ្រះស្រឡះ និងអំណោយ​ផល​ ; ជំរុញល្បឿនអនុវត្តន៍គម្រោងជាតិដ៏សំខាន់ៗ; ពង្រីកល្អនូវតួនាទីរបស់វិស័យសេដ្ឋកិច្ច ទីក្រុងធំៗ ទីផ្សារ​ក្នុង​ស្រុក​ បណ្ដាវិស័យសេវាកម្ម និងទេសចរណ៍។ ពង្រឹងវិស័យការពារជាតិ រក្សាយ៉ាងរឹងមាំនូវសន្តិសុខជាតិ ប្ដេជ្ញា ​តស៊ូ ការពារអធិបតេយ្យភាព សិទ្ធិ អធិបតេយ្យភាពកោះសមុទ្រ យ៉ាងស្វិតស្វាញ ដោយឈ​រលើ​មូលដ្ឋាន​ច្បាប់​អន្តរជាតិ”។
 
ការដែល​សន្និបាតលើកទី ១១ នៃគណកម្មាធិការមជ្ឈឹមបក្សនីតិកាលទី ១២ ទទួល​បាន​ការស្រុះ​ចិត្ត​គំនិត​គ្នា​យ៉ាង​ខ្ពស់​អំពីគោលមាគ៌ា និងគោលនយោបាយអភិវឌ្ឍន៍ប្រទេសជាតិ​ នាពេលខាងមុខ ក៏ដូច​ជា​អះអាង​យ៉ាង​​ច្បាស់​​​លាស់​អំពីការសាកល្បង ដែលប្រទេសជាតិត្រូវប្រឈម​នោះ នឹងរួមចំណែកជួយ​វៀតណាម​បន្សាំ​នឹង​ការវិវឌ្ឍ​ និង​​ឥទ្ធិពលថ្មី ដើម្បីអភិវឌ្ឍន៍ប្រទេស​ជាតិ​៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ