01/05/2019 11:01 GMT+7 Email Print Like 0

ស្ថាប័នការទូតវៀតណាមប្រចាំឯបរទេសរំលឹកខួបទិវាបុណ្យធំៗ


 ឯកអគ្គរដ្ឋទូតលោក Dang Minh Khoi (ខាងឆ្វេង) និងបណ្ដាអតីតយុទ្ធជន (រូបថត៖ VOV)
 

នាថ្ងៃទី២៩ ខែមេសា ឆ្នាំ​២០១៩ ស្ថានទូតវៀតណាមប្រចាំចិនបានរៀបចំពិធីជួបជុំក្នុង ឱកាស​រំលឹក​ខួប​លើក​ទី​៤៤​ ទិវារំដោះភាគខាងត្បូងវៀតណាម ឯកភា​ពប្រទេស ជាតិ (ថ្ងៃទី៣០ ខែ​មេសា ឆ្នាំ១៩៧៥-ថ្ងៃទី​៣០ ខែមេសា​ ឆ្នាំ២០១៩) និងទិវា ពលករ​អន្តរជាតិ​ ទី១​ ខែឧសភា។​

នៅទី​នេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំចិនលោក Dang Minh Khoi រួមជា មួយ​បណ្ដា​អតីត​យុទ្ធជន​ដែលធ្លាប់បាន​ចូលរួម​តស៊ូប្រឆាំងអាមេរិកសង្គ្រោះជាតិ​ បានរំលឹកឡើង​វិញនូវ​ពេលវេលាដ៏​ពិសិដ្ឋ​និង​ជ័យជំនះ​មហិមារ​ក្នុង​សង្គ្រាមរំដោះប្រជាជាតិទាំងមូល ដែលមហិមារគឺជាយុទ្ធនាការ ហូជីមិញប្រវត្តិសាស្ត្រ ដែលបាន រំដោះភាគ​ខាង​ត្បូងទាំងស្រុងហើយឯកភាពប្រទេសជាតិ។ ព្រឹត្តិ ការណ៍ប្រវត្តិ សាស្ត្រដ៏មហិមារ​នេះបាន​បើក​ចេញ​យុគសម័យ​សន្តិភាពមួយក្នុងដំណើរការ​ កសាង ការពារនិងអភិវឌ្ឍន៍ប្រទេ​ស​វៀត​ណាម។

​មុននោះ នារសៀលថ្ងៃទី២៨ ខែមេសា នៅតំបន់រដ្ឋបាលពិសេសម៉ាកាវ ចិន អគ្គស្ថានកុង ស៊ុល​វៀត​ណាម​ប្រចាំ​ហុង​កុង​ (ចិន) សហការជាមួយសហគមន៍ជន វៀតណាមនៅម៉ាកាវ បានរៀបចំ​ពិធីមីទ្ទិញ​និង​កម្មវិធី​សិល្បៈរំលឹក​ខួបលើក​ទី៤៤ ទិវារំដោះភាគខាងត្បូង ឯកភាពប្រទេសជា​តិ៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ