• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ស្ថានទូតវៀតណាមប្រចាំនៅស្វីសទទួលតំណែងជាប្រធានគណៈកម្មាធិការអាស៊ាន


 បណ្ដាឯកអគ្គរដ្ឋទូតចូលរួមកិច្ចប្រជុំ ACB ដោយផ្ទាល់លើកដំបូងក្រោយពីការផ្ទុះជម្ងឺ Covid-19 នៅស្វីស។ (រូបថត៖ TTXVN)
 

នាថ្ងៃទី​២ ខែកក្កដា ឆ្នាំ២០២០ គណៈកម្មាធិការអាស៊ាន Bern (ACB) បានរៀបចំកិច្ច ប្រជុំនៅទីក្រុង Bern (ស្វីស) ក្រោម​អធិបតីភាពរបស់ឯកអគ្គរដ្ឋទូតម៉ាឡេស៊ី ប្រធានកំពុងកាន់អំណាចរបស់ ACB។
 
ក្នុងពិធីប្រគល់​តំណែងប្រធាន ACB ដល់វៀតណាមក្នុងរយៈពេល៦ខែ ចុងឆ្នាំ២០២០ ឯកអគ្គរដ្ឋទូត​វៀត​ណាម​ប្រចាំនៅ​ស្វីសលោកស្រី Le Linh Lan បានសម្ដែងនូវគោលបំណងចង់បន្តទទួលបានការជួយឧបត្ថម្ភគាំទ្រ យ៉ាងសកម្ម​របស់ ACB នាពេលខាងមុខ ក្នុងបរិបទដែលជម្ងឺ Covid-19 នៅ តែបង្កឡើង​ផល​ប៉ះពាល់​ជាច្រើន​ទៅលើ​សកម្មភាពនៅប្រទេសសាមី។
 
ចែករំលែក​អំពីកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការបង្ការទប់ ស្កាត់ជម្ងឺ លោកស្រីឯកអគ្គរដ្ឋទូត Le Linh Lan បានរំលេចការប្ដេជ្ញាចិត្តនិង វិធានការយ៉ាង​ប្ដូរផ្ដាច់​ក៏ដូចជាលទ្ធផល​វិជ្ជមាន​នានា​រប​ស់​រដ្ឋាភិបា​ល​ក្នុង​ការ​រុញថយក្រោយជម្ងឺ Covid-19។ តាមនោះ វៀតណាមបានរក្សាកិច្ចសន្ទនា យ៉ាងញឹក​ញាប់​ជាមួយ​ប្រទេស​ផ្សេងៗ​តាម​អនឡាញ បង្កើនកិច្ចសហប្រតិ បត្តិការនិងចែករំលែកបទពិសោធន៍ជាមួយប្រទេសដទៃ ជាពិសេស​គឺ ប្រគល់ជូនប្រទេសអាស៊ានក៏ដូចជាប្រទេសផ្សេងៗទៀតនូវម៉ាស់ សម្ភារៈ បរិក្ខារពេទ្យ​សម្រាប់​បង្ការ​ ប្រយុទ្ធប្រឆាំងជម្ងឺ Covid-19 ហើយរៀបចំប្រកប ដោយ​ជោគជ័យ​នូវកិច្ចប្រជុំ​កំពូលពិសេស​អាស៊ាន និង​អាស៊ាន+៣ តាមប្រព័ន្ធ​វីដេអូផងដែ​រ៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ ទទួលជួបឯកអគ្គរដ្ឋទូតបរទេសដែលចូលជូនសារតាំង

លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ ទទួលជួបឯកអគ្គរដ្ឋទូតបរទេសដែលចូលជូនសារតាំង

នារសៀលថ្ងៃទី៦ ខែវិច្ឆិកា នៅទីក្រុងហាណូយ លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ បានទទួលជួបឯកអគ្គរដ្ឋទូតនៃប្រទេសលុចសំបួ បេណាំង ម៉ូរីតានី ហ្គីណេ លីទុយអានី បុតស្វាណា ម៉ាល់ឌីវ កៀរហ្ស៊ីស៊ីស្ថាន ហ្ស៊កដានី និងអេស្តូនី ដែលបានចូលជូនសារតាំង ដើម្បីបំពេញបេសកកម្មការទូតនៅប្រទេសវៀតណាម។

Top