• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ស្ថានទូតវៀតណាមប្រចាំនៅប្រទេសបារាំងប្រគល់ជូនម៉ាស់ដល់តំបន់និងអង្គការនានានៅប្រទេសបារាំង

នាថ្ងៃទី ៧ ខែឧសភា ស្ថានទូតវៀតណាមប្រចាំនៅទីក្រុងប៉ារីសប្រទេសបារាំង បានប្រគល់ម៉ាស់ជិត ១៧.០០០ សន្លឹកដល់អាជ្ញាធរមូលដ្ឋាននិងអង្គការមិត្តភាពនិងសមាគមនានាក្នុងប្រទេសនេះ។

ពិធីប្រគល់ម៉ាស់ជូនប្រធានក្រុមសមាជិកសភាមិត្តភាពបារាំង - វៀតណាមក្នុងរដ្ឋសភាបារាំង (រូបថត៖VOV)


អញ្ជើញទទួលបានអំណោយដ៏មានអត្ថន័យនេះ លោកស្រី Stéphanie Do ប្រធានក្រុមសមាជិកសភាមិត្តភាពបារាំង - វៀតណាមនៅឯរដ្ឋសភាបារាំងបានមានប្រសាសន៍ថា៖

«ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសកម្មភាពដែលបញ្ជាក់ពីចំណងសាមគ្គីភាពរបស់ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅបារាំងចំពោះសមាគមមិត្តភាពបារាំង - វៀតណាម។ ពិតណាស់ថា យើងខ្ញុំកំពុងរត់ប្រណាំងជាមួយពេលវេលាដើម្បីទទួលយកបានម៉ាស់និងចែកជូនដល់ប្រជាជនដែលក្នុងនោះមានមនុស្សវ័យចំណាស់ដែលរស់នៅក្នុងមណ្ឌលបោះឆ្នោតរបស់ខ្ញុំ»។

នាពេលខាងមុខនេះ ស្ថានទូតវៀតណាមប្រចាំនៅបារាំងនឹងបន្តប្រគល់ជូនម៉ាស់ប្រមាណ ២ តោន ដល់អង្គការ អាជ្ញាធរ និងប្រជាជនបារាំង។ នេះគឺជាសកម្មភាពដ៏មានអត្ថន័យជាក់ស្តែងនិងទាន់ពេលវេលាសម្រាប់ប្រជាជនបារាំងក្នុងបរិបទនៃការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកល Covid-19៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

បិទសន្និបាតលើកទី៤ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី ១៤

បិទសន្និបាតលើកទី៤ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី ១៤

នា​រសៀលថ្ងៃទី៨ ខែតុលា នៅទីស្នាក់ការ​មជ្ឈិមបក្ស (ហាណូយ) សន្និបាតលើកទី៤ នៃគណៈកម្មាធិការមជ្ឈិម​បក្សកុម្មុយនិស្តវៀតណាមនីតិកាលទី ១៤ បានបើកសម័យប្រជុំបិទ​ បន្ទាប់ពីធ្វើការរយៈពេលបួនថ្ងៃ (ថ្ងៃទី៥-៨ ខែតុលា)។ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានថ្លែងសុន្ទរកថា ដោយសង្កត់ធ្ងន់លើបញ្ហាសំខាន់ៗ​ជាច្រើន ដែលត្រូវបានគណៈកម្មាធិការមជ្ឈិមអនុម័ត។

Top