12/12/2020 15:21 GMT+7 Email Print Like 0

ស្ត្រី Soc Trang ជាមួយនឹងគំរូ “បង្វែរសំរាមទៅជាលុយ”

បងប្អូនស្ត្រីស្រុក Chau Thanh អនុវត្តន៍គំរូ "បង្វែរសំរាមទៅជាលុយ" (រូបថត៖ VOV)
 

នៅភូមិ Phuoc Thuan ស្រុក Chau Thanh  ជារៀងរាល់រសៀលថ្ងៃទី ១៩ រាល់ខែ ស្ត្រីនៅក្នុងភូមិបានរួមដៃគ្នា យកថង់ដាក់សំរាមអសរីរាង្គ ដោយប្រមូលផ្តុំគ្នានៅកន្លែងសម្រាប់សកម្មភាពសហគមន៍ដើម្បីលក់សំរាម។ លោកស្រី Trieu Thi Vui សមាជិកម្នាក់នៃក្រុមនេះបាននិយាយថា សំរាមអសរីរាង្គដូចជា ដបភេសជ្ជៈ ដបសាប៊ូឬអាលុយមីញ៉ូមនិងបាស្ទិក ដែលប្រើប្រាស់រួចហើយនោះ អាចលក់បាន ហើយយើងខ្ញុំបានប្រមូលទៅម្តុំ។ ចំនួនទឹកប្រាក់ដែលប្រមូលបានពីការលក់អេតចាយនេះ នឹងត្រូវចូលរួមវិភាគទានដើមទុនឬបង្កើតមូលនិធិសន្សំ ដើម្បីបង្កើតប្រាក់ចំណូលបន្ថែមសម្រាប់សមាជិកនៃក្រុម។ ប្រការគួរឲ្យកត់សម្គាល់ថា ចាប់តាំងពីគំរូនេះត្រូវបានអនុវត្ត បរិស្ថាននៅក្នុងភូមិត្រូវបានធ្វើឱ្យប្រសើរឡើងគួរចាប់អារម្មណ៍ណាស់។  លោកស្រី Trieu Thi Vui បានចែករំលែកថា៖ “ចូលរួមជាមួយក្លឹបនេះទទួលបានប្រយោជន៍គ្រប់បែបយ៉ាង។ ដំបូង យើងមានទម្លាប់ រៀបចំផ្ទះរបស់ខ្លួនកាន់តែស្អាតនិងរៀបរយ។ បន្ទាប់មកខ្ញុំបានប្រាប់បងប្អូន អ្នកជិតខាងហើយក៏ដូចជាលើកទឹកចិត្តឲ្យអ្នកភូមិទាំងអស់គ្នារួមដៃការពារបរិស្ថាន”។

ចំណែកឯនៅភូមិ An Trach ឃុំ An Hiep ស្រុក Chau Thanh វិញ ថ្វីត្បិតតែក្លិប “ប្រមូលសំរាមអសរីរាង្គដើម្បីរៃអង្គាសប្រាក់” របស់បងប្អូនស្ត្រីនៅតាមភូមិ ត្រូវបានបង្កើតឡើងយូរប៉ុន្មានផង ប៉ុន្តែកំពុងដំណើរការយ៉ាងមានប្រសិទ្ធភាព។ ក្នុងមួយខែៗ ទោះបីបរិមាណនៃការលក់សំរាមអសរីរាង្គមិនសូវមានច្រើនទេ ប៉ុន្តែស្ត្រីនៅតែចូលរួមយ៉ាងសកម្ម ព្រោះការយកចិត្តទុកដាក់ធំបំផុតគឺជួយធ្វើឱ្យប្រសើរឡើងនូវបរិស្ថានរស់នៅ។ លោកស្រី  Thach Thi Saly ជាសមាជិកក្លឹបបាននិយាយថា មុនពេលចូលរួមទម្រង់នេះ បងប្អូនជាស្ត្រីត្រូវបានបណ្តុះបណ្តាលនិងណែនាំអំពីរបៀបចាត់ថ្នាក់និងបែងចែកសំរាម។ បន្ទាប់ពីការចាប់ផ្តើម រហូតមកដល់ពេលនេះ ការប្រមូលសំរាមបានក្លាយជាទម្លាប់ប្រចាំថ្ងៃដែលជួយឱ្យតំបន់រស់នៅលែងមានសំរាមទៀតហើយ៖ “ចូលរួមក្លឹបជួយយើងអោយដឹងពីប្រការល្អៗ ជាច្រើន ចេះបែងចែកសំរាម ថែរក្សាអនាម័យជុំវិញផ្ទះ រក្សាបរិស្ថានបៃតងនិងស្រស់ស្អាត។ ក្រៅពីនោះ ជួយឱ្យស្ត្រីមានលុយដើម្បីជួយទ្រទ្រង់ជីវភាពរស់នៅក្នុងគ្រួសារទៀតផង”។


បច្ចុប្បន្ននេះ គំរូ “បង្វែសំរាមទៅជាលុយ” “ប្រមូលសំរាមអសរីរាង្គដើម្បីរៃអង្គាសប្រាក់” បានលេចចេញយ៉ាងទូលំទូលាយនៅទូទាំងភូមិភូ Phuoc Thuan នៃឃុំ Phu Tan និងភូមិ An Trach, Bung Trop និង Giong Chua A នៃឃុំ An Hiep ភូមិ My An នៃឃុំ Thien My ជាដើម។  គំរូនេះបានផ្លាស់ប្តូរការយល់ដឹងរបស់ស្ត្រីនិងប្រជាជនជនបទជាច្រើន អំពីការការពារបរិស្ថានធម្មជាតិ។ លោកស្រី Pham Thi Ngoc Bich ប្រធានសមាគមនារីឃុំ An Hiep ស្រុក Chau Thanh បានវាយតម្លៃថា គំរូ “បង្វែសំរាមទៅជាលុយ” បាននាំមកនូវអត្ថប្រយោជន៍ជាក់ស្តែង នោះគឺការលើកកម្ពស់ការយល់ដឹងរបស់ប្រជាជនក្នុងការការពារបរិស្ថាន ជួយ ឱ្យបងប្អូនស្ត្រីមានប្រាក់សន្សំនិងបង្កើតទេសភាពបរិស្ថានស្អាត រួមចំណែកដល់ការបញ្ចប់លក្ខណៈវិនិច្ឆ័យបរិស្ថាន ក្នុងចំណោមលក្ខណៈវិនិច្ឆ័យកសាងជនបទថ្មីចំនួន ១៩។ លោកស្រី Pham Thi Ngoc Bich មានឲ្យដឹងថា៖ “តាមរយៈសកម្មភាព ក្លឹបស្ត្រីបានជួយឲ្យបងប្អូនស្ត្រីចេះបែងចែកសំរាមអសរីរាង្គ ហើយអាចទាញ យកអត្ថប្រយោជន៍ពីសំរាមសរីរាង្គដែលបានធ្វើជាជី សម្រាប់រុក្ខជាតិ។ ក្រៅពីនេះ បងប្អូនស្ត្រីដឹងពីរបៀបឃោសនាដល់សហគមន៍ ក៏ដូចជា សមាជិកគ្រួសារ”។

ឆ្នាំ ២០១៤ គំរូ “បង្វែក្លាយសំរាមទៅជាលុយ” របស់សហភាពនារីខេត្ត Soc Trang ត្រូវបានជ្រើសរើសសម្រាប់ដាក់ចូលរបាយការណ៍នៅក្នុងសន្និសីទប្រចាំឆ្នាំលើកទី ៣ នៃតំបន់ឆ្នេរ នៅប្រទេសកម្ពុជានិងថៃ ដោយអង្គការអភិរក្សធម្មជាតិអន្តរជាតិរៀបចំឡើង។ ចាប់តាំងពីពេលនោះមក សមាគមនារីខេត្ត Soc Trang ត្រូវបានពង្រីកយ៉ាងទូលំទូលាយ ដោយរួមចំណែកផ្លាស់ប្តូរការយល់ដឹងរបស់ប្រជាជនចំពោះការការពារបរិស្ថាននិងកាត់បន្ថយផលប៉ះពាល់ដែលបង្កគ្រោះថ្នាក់ពីសំរាមនៃតំបន់ជនបទផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ