21/10/2021 17:34 GMT+7 Email Print Like 0

ស្ត្រីដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្ការនិងទប់ទល់គ្រោះមហន្តរាយ

នៅយប់ថ្ងៃទី ១៩ ខែតុលា ការិយាល័យអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិដឹកនាំការបង្ការនិងទប់ទល់គ្រោះធម្មជាតិ បានសហការជាមួយអង្គការសហប្រជាជាតិ ទទួលបន្ទុកសមភាពយេនឌ័រនិងការផ្តល់អំណាចដល់ស្ត្រី (UNWOMEN) នៅប្រទេសវៀតណាមដើម្បីរៀបចំកម្មវិធីសិក្ខាសាលាតាមអ៊ិនធឺរណែត “ស្ត្រីជាមួយនឹងគ្រោះមហន្តរាយ”។

កិច្ចពិភាក្សា “នារីជាមួយនឹងគ្រោះមហន្តរាយ” ត្រូវបានផ្សាយផ្ទាល់លើបណ្តាញសង្គម Facebook  (រូបថត៖ qdnd.vn)


នៅទីនេះ ភ្ញៀវកិត្តយសបានផ្តល់យោបល់និងផ្តល់អនុសាសន៍ដើម្បីលើកកម្ពស់សមត្ថភាពស្ត្រីនិងការរួមចំណែករបស់ស្ត្រីក្នុងការបង្ការនិងគ្រប់គ្រងគ្រោះធម្មជាតិ។ អង្គប្រជុំក៏បានពិភាក្សាអំពីដំណោះស្រាយស្តីពីសមភាពយេនឌ័រនិងការផ្តល់អំណាចដល់ស្ត្រីនិងសុវត្ថិភាពរបស់ស្ត្រីនិងកុមារីនៅក្នុងស្ថានភាពគ្រោះមហន្តរាយ។

ចែករំលែកនៅក្នុងសិក្ខាសាលានេះ លោក Tran Quang Hoai អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការបង្ការទប់ទល់គ្រោះធម្មជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានបង្ការនិងគ្រប់គ្រងគ្រោះធម្មជាតិបានមានប្រសាសន៍ថា ស្ត្រីមានតួនាទីសំខាន់ក្នុងការបង្ការនិងគ្រប់គ្រងគ្រោះធម្មជាតិ ហើយប្រការនេះត្រូវបានឆ្លុះបញ្ចាំងយ៉ាងច្បាស់នៅក្នុងច្បាប់ស្តីពីការបង្ការនិងទប់ទល់គ្រោះធម្មជាតិ។

“នៅក្នុងដំណាក់កាលបច្ចុប្បន្ននេះ តួនាទីរបស់ស្ត្រីកាន់តែខ្ពស់ឡើងៗ នៅក្នុងវិស័យបង្ការនិងទប់ទល់គ្រោះធម្មជាតិ។ មិនត្រឹមតែនៅក្នុងគ្រួសារប៉ុណ្ណោះទេ ថែមទាំងនៅក្នុងសង្គមផងដែរ ស្ត្រីក្នុងតំបន់ ជាពិសេសកម្លាំងត្រួសត្រាយមូលដ្ឋានបានចូលរួមយ៉ាងសកម្មក្នុងការត្រៀមរៀបចំម្ហូបអាហារ របស់ប្រើប្រាស់ចាំបាច់ក៏ដូចជាការកសាងជីវភាពរស់នៅឡើងវិញ ក្រោយពីគ្រោះមហន្តរាយ”។

ចំណែកឯអនុប្រធានសម្ព័ន្ធសមាគមនារីវៀតណាម Nguyen Thi Minh Huong បាននិយាយថា ស្ត្រីជាមុខសញ្ញារងផលប៉ះពាល់ដោយផ្ទាល់ផងនិងជាកត្តាសំខាន់មួយនៅក្នុងដំណើរការបង្ការនិងទប់ទល់គ្រោះមហន្តរាយធម្មជាតិ សម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុផង។ សម្រាប់សម្ព័ន្ធសមាគមនារីវៀតណាម ការងារបង្ការនិងទប់ទល់គ្រោះមហន្តរាយធម្មជាតិគឺជាភារកិច្ចសំខាន់មួយដែលត្រូវបានអនុវត្តក្នុងរយៈពេលច្រើនអាណត្តិកន្លងមក៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

បណ្តាព័ត៌មានបានផ្សាយ