05/11/2020 00:01 GMT+7 Email Print Like 0

សំពត់សង្កិមយីហោ ហ័រទៀន Brocade (Hoa Tien)

អស់រយៈពេលជាង ១០០ ឆ្នាំមកហើយ ភូមិហ័រទៀន (Hoa Tien) ត្រូវបានគេចាត់ទុក​ដូចជា​ទីកន្លែងត្បាញនិងប៉ាក់ដ៏ចំណាស់និងល្បីល្បាញបំផុតរបស់ប្រជាជន​ជនជាតិថៃ នៅខេត្តងេអាន (Nghe An)។ ចំណុចចាប់ផ្តើមដំបូងគឺគ្រាន់តែត្បាញក្រណាត់សម្រាប់ប្រើប្រាស់ក្នុងគ្រួសារប៉ុណ្ណោះ រហូតមកដល់បច្ចុប្បន្ននេះ ផលិតផលត្បាញរបស់ភូមិ ហ័រទៀន(Hoa Tien) ត្រូវបានកែលម្អនិងបានអតិថិជនក្នុងស្រុកនិងអន្តរជាតិស្គាល់ តាមរយៈ យីហោ ហ័រទៀន Brocade (Hoa Tien) Brocade

លោកស្រី សឹមធីទិញ (Sam Thi Tinh) ម្ចាស់មាក់យីហោ ហ័រទៀន Brocade (Hoa Tien) បាននិយាយថា ប្រជាជនជនជាតិថៃចាត់ទុក សំពត់សង្កិមដែលជាវត្ថុមិនអាចខ្វះបានទេ នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ជាពិសេសក្នុងពិធីបុណ្យរបស់ភូមិរឺក្នុងពិធីអាពាហ៍ពិពាហ៍របស់ប្រជាជនជនជាតិថៃ។  នារីជនជាតិថៃទាំងអស់ត្រូវបានបង្រៀននូវរបៀបកម្បាញសំពត់សង្កិមដែលបង្រៀនដោយម្តាយរបស់ពួកគេ។ ការដាំដើមមន ចិញ្ចឹមដង្កូវនាង តម្បាញសំពត់ ប៉ាក់ ដែលជាការងារទាំងអស់នេះ ពួកគេត្រូវចេះធ្វើយ៉ាងស្ទាត់ជំនាញ។ ហើយនោះធ្វើជាសក្ខីភាពសម្រាប់ភាពពេញវ័យរបស់ពួកគេ។ ជារឿយៗ នារីជនជាតិថៃតែងតែត្បាញនិងកាត់ដែរសំពត់ ភួយ ពូកនិង កន្សែង Pieu ... សម្រាប់ខ្លួនគេនិងក្រុមគ្រួសារ។

“ កាលពីមុនខ្ញុំគ្រាន់តែគិតថា ផលិតផលសំពត់នៅក្នុងភូមិហ័រទៀន (Hoa Tien) គ្រាន់តែកាត់ដេរសម្លៀកបំពាក់សម្រាប់ប្រជាជននៅក្នុងភូមិខ្ញុំប៉ុណ្ណោះទេ។ ប៉ុន្តែក្រោយមក ខ្ញុំដឹងថា ទាំងនេះគឺជាតម្លៃវប្បធម៌ដែលមនុស្សជាច្រើនស្រឡាញ់សំពត់សង្កិមដែលចាប់អារម្មណ៍និងទិញសម្រាប់ប្រើប្រាស់។ ការស្វែងយល់អំពីតម្រូវការនេះ ក្នុងឆ្នាំ ២០១៥ ខ្ញុំបានបង្កើតផលិតផលមួយដែលអាចប្រើប្រាស់បានក្នុងជីវិត ហើយព្យាយាមផ្សព្វផ្សាយផលិតផលសំពត់សង្កិមរបស់ភូមិ ហ័រទៀន (Hoa Tien) ទៅកាន់ទីផ្សារ” ។ 
លោកស្រី សឹមធីទិញ (Sam Thi Tinh) បានចែក​រំលែក។


លោកស្រី សឹមធីទិញ (Sam Thi Tinh) ត្បាញសំពត់សង្កិម ដូចនារីជនជាតិថៃដទៃទៀត នៅក្នុងភូមិ ហ័រទៀន (Hoa Tien) ដើម្បីបង្កើតផលិតផលប្រើប្រាស់ប្រចាំថ្ងៃសំរាប់ខ្លួនឯងនិងក្រុមគ្រួសារ។ រូបថត៖ ត្រឹនថាញ់យ៉ាង


លោកស្រី សឹមធីទិញ (Sam Thi Tinh) បានឧទ្ទេសនាមដល់អតិថិជនអំពីផលិតផលរបស់យីហោហ័រទៀន Brocade ( Hoa Tien)  ។
រូបថត៖ ត្រឹនថាញ់យ៉ាង



ពីវត្ថុធាតុដើមមកពីធម្មជាតិ តាមរយៈដៃប៉ិនប្រសប់របស់ស្ត្រីជនជាតិថៃបានបង្កើតក្បាច់រចនានិងពណ៌ដ៏ស្រស់ស្អាត នៅលើផលិតផល។
រូបថត៖ ត្រឹនថាញ់យ៉ាង



សិក្ខាកាមដែលចូលរួមក្នុងសិក្ខាសាលាផ្លាស់ប្តូរបទពិសោធន៍នូវដំណើរការជ្រលក់ពណ៌និងបង្កើតក្បាច់រចនាធ្វើពីដើមផ្លែឈើធម្មជាតិដែលរៀបចំដោយយីហោ ហ័រទៀន Brocade ( Hoa Tien) ។ រូបថត៖ ត្រឹនថាញ់យ៉ាង


ផលិតផលធ្វើពីសំពត់សង្កិមរបស់យីហោ ហ័រទៀន Brocade ( Hoa Tien) នឹងត្រូវបានកាត់ដេរយ៉ាងហ្មត់ចត់។
រូបថត៖ ត្រឹនថាញ់យ៉ាង



ផលិតផលធ្វើពីសំពត់សង្កិមរបស់យីហោ ហ័រទៀន Brocade ( Hoa Tien) នឹងត្រូវបានកាត់ដេរយ៉ាងហ្មត់ចត់។
រូបថត៖ ត្រឹនថាញ់យ៉ាង



ក្បាច់រចនាបានប៉ាក់ដោយដៃយ៉ាងល្អិតល្អន់។ រូបថត៖ ត្រឹនថាញ់យ៉ាង
 

សរសៃសូត្រនិងកប្បាសត្រូវបានផលិតដោយអ្នកភូមិហ័រទៀន Brocade ( Hoa Tien)។ អ្នកក្នុងភូមិដាំដើមមននិងចិញ្ចឹមដង្កូវនាងដើមកប្បាស។ បន្ទាប់ពីមានអំបោះ ពួកគេនឹងត្បាញក្លាយទៅជាក្រណាត់និងបង្កើតក្បាច់រចនា និងពណ៌តាមចំណូលចិត្តរបស់អ្នកផលិតឬតាមការស្នើរបស់អតិថិជន។

ក្បាច់រចនា ប្រើនៅក្នុងផលិតផលរបស់មាក់យីហោសំពត់សង្កិម ហ័រទៀន ( Hoa Tien) Brocade គឺជាគំនូរដើមឈើ ស្លឹកផ្កាដែលទាក់ទងនឹងជីវិតរស់នៅប្រចាំថ្ងៃឬសត្វមួយចំនួន ដូចជា សត្វខ្លាសត្វក្តាន់ សត្វដំរី ... ដែលនាំមកនូវសំណាងនិងសុខភាព តាមទស្សនៈរបស់ប្រជាជនថៃ។

ដំណាក់កាលដែលសម្រេចចិត្តនូវតម្លៃផលិតផលក៏ស្ថិតនៅក្នុងបច្ចេកទេសបង្កើតក្បាច់រចនាលើផលិតផល។ ការបង្កើតក្បាច់រចនាតម្រូវឱ្យមានបច្ចេកទេសផ្សេងៗ គ្នា ដោយចំណាយពេលវេលាតែ ១ ថ្ងៃ ដើម្បីបញ្ចប់ ប៉ុន្តែមានប្រភេទក្បច់រចនាត្រូវ ចំណាយពេលមួយខែ។ លើសពីនេះទៀត ដើម្បីចៀសវាងការខូចក្រណាត់និងចំណាយពេលវេលាជាច្រើន ដើម្បីស្រាយនិងជួសជុលឡើងវិញ វាតម្រូវឱ្យកម្មករមានការប្រុងប្រយ័ត្ននិងហ្មត់ចត់។

ក្រៅពីការបង្កើតក្បាច់រចនា ផលិតផលសំពត់សង្កិមរបស់យីហោ ហ័នទៀន ( Hoa Tien) Brocade ក៏ត្រូវបានជ្រលក់ពណ៌ធម្មជាតិផងដែរ ដើម្បីធានាសុវត្ថិភាពដល់អ្នកប្រើប្រាស់។ វត្ថុធាតុដើមជ្រលក់ពណ៌គឺដើមឈើ ផ្លែឈឺ ស្លឹកឈរ …។ ពេលវេលាប្រឡាក់ពណ៌ផ្អែកលើប្រភេទផលិតផលនីមួយៗ ដែលយូរជាងគេគឺពណ៌ទឹកស្អុយវាត្រូវប្រឡក់ពី ២០-២៥ ដង ហើយត្រូវប្រឡក់ពណ៌ក្នុងរយៈពេល ១៥ ថ្ងៃ។

ជាមួយនឹងភាពច្នៃប្រឌិតនិងភាពប៉ិនប្រសប់ ភាពផ្ចិតផ្ចង់របស់ស្រ្តីជនជាតិថៃ លោកស្រី សឹមធីទិញ (Sam Thi Tinh) ម្ចាស់យីហោ ហ័រទៀន ( Hoa Tien) Brocade បានផលិតផលិតផលជាច្រើនប្រភេទ ដូចជា៖ កន្សែងដែលបានលក់ក្នុងតំលៃពី ៣៥០ -៨០០ ពាន់ដុង / ដុំ កាបូបដែលមានតម្លៃ ពី ២០០ - ៦០០ ម៉ឺនដុង / មួយក្បាល ភួយតម្លៃពី ២ លាន  - ៥ លានដុង / ដុំ ស្បែកជើងតម្លៃពី ២៥០ ពាន់ -  ៤០០ ពាន់ដុង/មួយគូ សម្លៀកបំពាក់មានតម្លៃចាប់ពី ៥០០,០០០ ដុង - ១ លានដុងសម្រាប់មួយឈុត…

នាពេលបច្ចុប្បន្ននេះផលិតផលសំពត់សង្កិមយីហោ ហ័រទៀន ( Hoa Tien) Brocade មានវត្តមាននៅក្នុងទីក្រុងធំ ៗ ជាច្រើន ដូចជា ទីក្រុងហាណូយ (Ha Noi) និងទីក្រុងហូជីមិញ (Ho Chi Minh)ទីក្រុងហ្វេ (Hue) ទីក្រុង ហុយអាន(Hoi An) ទីក្រុង សាប៉ា ( Sa Pa)  ហើយត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិមួយចំនួនដូចជា អាល្លឺម៉ង់ សហរដ្ឋអាមេរិក បារាំង កាណាដា ជប៉ុន./.


ផលិតផលមួយចំនួនផលិតដោយយីហោ ហ័រទៀន (Hoa Tien) Brocade ត្រូវបានពេញនិយមនៅទីផ្សារ៖






















 
Bài: Ngân Hà- Ảnh: Trần Thanh Giang & Tư liệu
បណ្តាអត្ថបទបានផ្សាយ