• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សំណង់បៃតងគឺជាទិស អភិវឌ្ឍន៍ប្រកបដោយចីរភាពចំពោះវិស័យសំណង់ វៀតណាម


 សំណង់បៃតងគឺជាទិស អភិវឌ្ឍន៍ប្រកបដោយចីរភាពចំពោះវិស័យសំណង់ វៀតណាម

នាព្រឹកថ្ងៃទី៩ ខែ​កញ្ញា ឆ្នាំ២០១៧ នៅទីក្រុងហូជីមិញ បានប្រព្រឹត្តិទៅ​សិក្ខាសាលា "អភិវឌ្ឍ​សំណង់​បៃតងក្នុង​ស្ថានភាព​បម្រែបម្រួល​អាកាសធាតុ​នៅវៀតណាម"​។ វៀតណាមគឺជាប្រទេស​មួយក្នុងចំណោម​ប្រទេស​ទាំង​៥ ដែល​រង​ផលប៉ះពាល់​ខ្លាំងបំផុត ដោយសារបម្រែប​ម្រួលអាកាសធាតុ និងការឡើងកម្រិ​តទឹក​សមុទ្រ។ ក្នុងនោះ​មាន​ទីក្រុង​ហូជីមិញ និងវាលសណ្ដទន្លេ Cuu Long ជាតំបន់ រងផ​លប៉ះពាល់ធ្ងន់ធ្ងរ​បំ​ផុត។ ការកាត់​បន្ថយ​ឧស្ម័ន​ផ្ទះកញ្ចក់​ CO2 ដែលបណ្តាលមកពីការសាងសង់​ និងការអ​ភិវឌ្ឍន៍​សំណង់​បៃតង នឹង​នាំ​មក​នូវ​អត្ថ​ប្រយោជន៍​​ជាច្រើន ដល់សង្គមនិងបរិស្ថាន។ អញ្ជើញថ្លែងមតិនៅទី​នេះ លោ​កស្រី Phan Thi My Linh អនុរដ្ឋ​មន្ត្រី​ក្រ​សួង​សំណង់​វៀត​ណាម បានឲ្យ​ដឹងថា៖

“យើងកំណត់នូវបណ្ដាខ្លឹ​មសានៃសំណង់​បៃតង គឺជាស្ថាបត្យកម្មបៃតង ​ដែលបន្សាំ​នឹងប​ម្រែ​បម្រួល​អាកាស​ធាតុ ជ្រើ​សរើសទ្រង់ទ្រាយសមស្រប និងប​ង្កើនការ​ប្រើប្រាស់បណ្ដាប្រភពថា​មពលខ្យល់​ថាមពល​ព្រះអាទិត្យ​ឬ ប្រើប្រាស់​វត្ថុធាតុ​ស្និទ្ធស្នាលជាមួយ​បរិស្ថាន”៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ទទួលជួបឯកអគ្គរដ្ឋទូតអេហ្ស៊ីបអញ្ជើញមកជម្រាបលា

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ទទួលជួបឯកអគ្គរដ្ឋទូតអេហ្ស៊ីបអញ្ជើញមកជម្រាបលា

នារសៀលថ្ងៃទី១ ខែកក្កដា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានទទួលជួបឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអេហ្ស៊ីប លោកស្រី Amal Abdel Kader Elmorsi Salama ដែលអញ្ជើញមកជម្រាបលាក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មនៅ វៀតណាម។

Top