07/01/2020 13:15 GMT+7 Email Print Like 0

សេដ្ឋកិច្ចវៀតណាមនៅឆ្នាំ ២០២០ នឹងក្លាយជាផ្ទាំងគំនូរភ្លឺស្វាង


 សេដ្ឋកិច្ចវៀតណាមនៅឆ្នាំ ២០២០ នឹងក្លាយជាផ្ទាំងគំនូរភ្លឺស្វាង (រូបថត៖ tapchitaichinh.vn)
 

សេដ្ឋកិច្ចរបស់វៀតណាមក្នុងឆ្នាំ ២០២០ នៅតែជាផ្ទាំង​គំនូរដ៏ភ្លឺ​ស្វាងមួយ​ប៉ុន្តែនឹង​ពិបាក​ក្នុង​ការ​សម្រេច​បាន​នូវ​អត្រា​កំណើន​ខ្ពស់ដូចជាឆ្នាំ ​២០១៨ និង ២០១៩។
 
នេះគឺជាមតិយោបល់អ្នកជំនាញ​នៅវេទិកាវិនិយោគនិងអភិវឌ្ឍន៍ធុរកិច្ចឆ្នាំ ២០២០ ដោយមានប្រធានបទ“ កាលានុវត្តភាព​នៃការព​ន្លឿនល្បឿននិងសម្រេចបានការលោតផ្លោះដ៏ឆ្នើម”  ដែលត្រូវ​បាន​រៀបចំ​ឡើង​នៅទី​ក្រុង​ហូជីមិញនាព្រឹកថ្ងៃទី ៦ខែមករា។ វេទិកានេះត្រូវ​បាន​គណៈ​កម្មការ​សេដ្ឋកិច្ច​មជ្ឈិម​និង​សភាពា​ណិជ្ជកម្ម​និង​ឧស្សាហកម្មវៀតណាម (VCCI) សហការជាមួយសមាគមនៃ​អង្គការសេវាកម្ម​អភិវឌ្ឍន៍ធុរកិច្ចវៀតណាម​និង​វេទិកា​វិនិយោគ BizLIVE.vn រៀបចំឡើង។ លោកបណ្ឌិត  Tran Du Lich សមាជិក​ក្រុមផ្តល់ការ​ប្រឹក្សាផ្នែក​សេដ្ឋកិច្ច​របស់នាយករដ្ឋមន្រ្តីវៀតណាមបានវាយតម្លៃថាអ ៖
 
 “ ខ្ញុំគិតថានោះគឺជាមូលហេតុអ្វីបានជា ទោះបីជាឆ្នាំ២០១៩ អត្រាកំណើនលើសជាង ៧% ក៏ដោយ ប៉ុន្តែរដ្ឋ​សភាបាន​សំ​រេចថា នៅឆ្នាំ ២០២០ គ្រាន់តែកំណត់គោលដៅត្រឹមតែ ៦,៨%  និងចក្ខុវិស័យរួមសម្រាប់ឆ្នាំ២០២០ នោះ​កត្តាដែលបង្កើតលក្ខខណ្ឌសម្រាប់ល្បឿនកំណើនខ្ពស់ក្នុងចន្លោះឆ្នាំ ២០២១ - ២០២៥ គឺដើម្បីបន្ត​បង្កើតកត្តាពង្រឹង​ម៉ាក្រូសេដ្ឋកិច្ច​ឲ្យបានស្ថិរភាព ប៉ុន្តែមិ​នអាចរំពឹងថាឆ្នាំ ២០២០ នឹងមាន​អត្រាកំណើន​ខ្ពស់ដូច​ជាឆ្នាំ​ ២០១៨ និង ២០១៩ នោះឡើយ»។
 
នាំ ២០២០ ​ត្រូវបានចាត់ទុកថាជាឆ្នាំដ៏សំខាន់នៃការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាម ជាមួយនឹង​បូកសរុប​នៃការអនុវត្តសេចក្តីសម្រេចចិត្តនិងអនុក្រឹត សំខាន់ៗស្តីពីយុទ្ធ​សាស្ត្រអភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម​សម្រាប់​ឆ្នាំ ២០១១-២០២០ ហើយនិងជាឆ្នាំចុងក្រោយនៃការអនុវត្តផែនការសេដ្ឋកិច្ចសង្គមរយៈពេល ៥ ឆ្នាំ ២០១៦-​២០២០ រួមទាំងកំណត់ផែនការសម្រាប់ការអភិវឌ្ឍន៍សម្រាប់ដំណាក់កា​លជាបន្តទៀតផង»៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ