• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សេចក្តីប្រកាសអំពីជើងហោះហើរត្រង់រវាងវៀតណាមនិងអង់គ្លេស

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមអញ្ជើញថតរូបជាមួយគណៈប្រតិភូចូលរួមពិធីប្រកាស (រូបថត៖ VOV)


នាថ្ងៃទី៣១ ខែតុលា នៅទីក្រុង Edinburgh (ស្កុតឡេន) នៃចក្រភពអង់គ្លេសនិងអៀរឡង់ខាងជើង លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញចូលរួមពិធីប្រកាសអំពីជើងហោះហើរត្រង់រវាងវៀតណាមនិងចក្រភពអង់គ្លេស របស់ក្រុមហ៊ុនអាកាសចរណ៍ Bamboo Airways និងបើកសម្ពោធដាក់ឲ្យដំណើរការទីភ្នាក់ងារតំណាងរបស់ក្រុមហ៊ុន អាកាសចរណ៍ Bamboo Airways នៅក្នុងចក្រភពអង់គ្លេស។

យោងតាមផែនការ Bamboo Airways គ្រោងនឹងដាក់ឱ្យដំណើរការជាផ្លូវការនូវជើងហោះហើរត្រង់ប្រចាំដែលតភ្ជាប់រដ្ឋធានីហាណូយ (អាកាសយានដ្ឋាន Noi Bai) និងទីក្រុងហូជីមិញ (អាកាសយានដ្ឋាន Tan Son Nhat) ជាមួយចក្រភពអង់គ្លេស (អាកាសយានដ្ឋាន Heathrow ទីក្រុងឡុងដ៍) ចាប់ពីចុងឆ្នាំ ២០២១ បន្ទាប់ពីទទួលបានការអនុញ្ញាតពីរដ្ឋាភិបាលនៃប្រទេសទាំងពីរ។ ចំនួនជើងហោះហើរគ្រោងនឹងមានចំនួន ៦ ជុំ/សប្តាហ៍ ហើយនឹងត្រូវបានបង្កើនឡើងជាលំដាប់ដល់ជាប្រចាំនៅឆ្នាំ ២០២២។ ប្រធាន FLC Group និងជាប្រធានក្រុមហ៊ុន Bamboo Airways លោក Trinh Van Quyet បាននិយាយថា៖ “ការបើកជើងហោះហើរត្រង់ទៅកាន់ចក្រភពអង់គ្លេស គឺទាក់ទាញការយកចិត្តទុកដាក់យ៉ាងខ្លាំងពីអង្គភាពអាជីវកម្មក៏ដូចជាប្រជាជនផងដែរ។ ដោយសារតែ ជើងហោះហើរនេះជួយកាត់បន្ថយពេលវេលានិងរយៈចម្ងាយ  ហើយរួមចំណែកធ្វើឲ្យទំនាក់ទំនងនយោបាយកាន់តែជិតស្និទ្ធ ជាពិសេសបើកទីផ្សារទេសចរណ៍ដ៏មានសក្ដានុពល ព្រោះភ្ញៀវមកពីចក្រភពអង់គ្លេសមកកាន់វៀតណាម ជាប់ចំណាត់ថ្នាក់លេខ ២ នៅ អឺរ៉ុប។ ហើយទន្ទឹមនឹងនោះ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការផ្លាស់ប្តូរពាណិជ្ជកម្មនិងដំណើរទស្សនកិច្ចរវាងប្រទេសទាំងពីរ”។

សូមគូសបញ្ជាក់ថា ផ្លូវហោះហើរត្រង់រវាងវៀតណាមនិងចក្រភពអង់គ្លេស ដែលដំណើរការដោយផ្ទាល់ ដោយក្រុមហ៊ុនអាកាសចរណ៍វៀតណាម ត្រូវបានគេរំពឹងថា នឹងជំរុញយ៉ាងខ្លាំងនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top