• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សេចក្តីថ្លែងការណ៍រួមវៀតណាម-កម្ពុជា


ពិធីទទួលយ៉ាងឱឡារិកស្វាគមន៍ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang នៅព្រះបរមរាជវាំងនៃព្រះរាជាណាចក្រកម្ពុជា

ក្នុងឱកាស ប្រធានរដ្ឋវៀត​ណាម លោក Tran Dai Quang អញ្ជើញទៅ​បំពេញ​ទស្សន​កិច្ច​ថ្នាក់​រដ្ឋ​នៅព្រះរាជា​ណាច​ក្រកម្ពុជា​ តាមសេចក្តី អញ្ជើញរបស់​ព្រះមហាក្សត្រ​កម្ពុជា ព្រះករុណាព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី​នោះ នាថ្ងៃទី១៦ ខែមិថុនា ឆ្នា២០១៦ ភាគីទាំងពីរបានចេញសេចក្តីថ្លែងការ ណ៍​រួម​វៀត​ណាម​-​កម្ពុជា។ ខ្លឹមសារនៃសេចក្តីថ្លែងការណ៍នេះ បានសង្កត់ធ្ងន់ថា វៀតណាម​និងកម្ពុជា​សន្យា​បន្ត​ពង្រឹង​និង​ពង្រីក នូវទំនាក់ទំនងរវាងប្រទេសទាំង ពីរតាមពាក្យស្លោក​ “អ្នកជិត​ខាង​ល្អប្រសើ មិត្តភាព​ជាប្រ​ពៃណី សហប្រតិ​បត្តិ​ការ លើ​គ្រប់វិស័យ​និរន្តភាព​យូរអង្វែង” អនុវត្តការ​គោរពឯករាជ អធិបតេយ្យភាព និង បូរណ​ភាព​​ដែនដី របស់គ្នាទៅវិញទៅមក មិនជ្រៀតជ្រែក​ចូលកិច្ច​ការ​ផ្ទៃ ក្នុង​របស់ប្រទេសនីមួយ ហើយ​ដោះ​ស្រាយ​រាល់​បញ្ហាកើត​មាន​ឡើង​ រវាងប្រ​ទេសទាំងពីរដោយ​សន្តិវិធី។ ស្តីពីកិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច វៀត​ណាម​និង កម្ពុជាបាន​ឯកភាព​នាំតម្លៃប្រាក់ពាណិជ្ជកម្ម​ ទេភាគីឲ្យទទួលបាន៥ពាន់លាន ដុល្លារអាមេរិក​នាពេល​ខាង​មុខ​។ ភាគីទាំងពីរបានអះអាងសារ​ជាថ្មី ថា​បន្តអនុវត្តគ្រប់ គ្រាន់នូវរាល់កិច្ច​ព្រមព្រៀង​ស្តីពីព្រំដែន​នៃប្រ​ទេស​ទាំង​ពីរ និងសម្រេចយ៉ាងឆាប់ ៗ ការងារខ័ណ្ឌសី​មាបោះ​បង្គោលព្រំដែន រវាងប្រទេសទាំងពីរ។ ស្តីពីកិច្ច​សហប្រតិ​បត្តិ ការ​លើបណ្តា​វេទិការ​ពហភាគី ភាគីទាំងពីរសន្យាបន្តជម្រុញ​ថែមទៀត​នូវកិច្ច​សហប្រតិបត្តិការ​នានា​។ ភាគីទាំងពីរបានលើកទឹក​ចិត្តដោះស្រាយជំលោះដោយ​សន្តិវិធី សមស្របទៅនឹង​ច្បាប់អន្តរជាតិ រួម​មាន​អនុសញ្ញា​អ.ស.បស្តីពីច្បាប់ សមុទ្រឆ្នាំ​១៩៨២​(UNCLOS)។ ភាគី​ទាំងពីរ​បាន​សន្យារឹត​បន្តឹង​កិច្ច​សហ​ប្រតិបត្តិ​​ការ ជាមួយសមាជិក​ដទៃនៃគណៈកម្មាធិការ​មេគង្គអន្តរជាតិ យន្តការសហប្រតិ បត្តិការមេគង្គ Lan Thuong និងយន្តការសហប្រតិបត្តិការ​មេគង្គ​ផ្សេងទៀត សំដៅគ្រប់គ្រង និងប្រើប្រាស់ប្រភព​ទឹក​ទន្លេ​មេគង្គ​ប្រកប​ដោយ​និរន្តរភាព។ ភាគី​ទាំងពីរបានឯកភាពសហការរៀបចំរាល់​សកម្មភាព​អបអរសាទរ​ពិធីរំលឹក​ចួប​លើក​ទី៥០ នៃទិវាបង្កើតទំនាក់ទំនងការទូតវៀត​ណាម កម្ពុជា ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧​-ថ្ងៃទី២៤ ខែ​មិថុនា​ ឆ្នាំ​២០១៧៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top