22/07/2017 11:33 GMT+7 Email Print Like 0

សេចក្ដីថ្លែងការណ៍រួមស្ដីពីការបង្កើនទំនាក់ទំនងមិត្តភាពកិច្ចសហប្រតិបតិ្តការវៀតណាម-កម្ពុជា


 ទិដ្ឋភាពនៃជំនួបចរចាររវាងគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសទាំងពិរ (រូបថត៖TTXVN)

ក្នុងឱកាសដំណើរទស្សនកិច្ចថ្នាក់រដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧​ របស់​អគ្គលេខាបក្សកុម្មុយនីស្ត​វៀតណាម លោក Nguyen Phu Trong នោះ វៀតណាមនិង​កម្ពុជាបាន​ចេញ​សេចក្ដី​ថ្លែងការណ៍រួម។ ក្នុងនោះលើកច្បាស់ថា ភាគីទាំងពីរអះអាងនូវការប្ដេជ្ញាចិត្ត​ពង្រីកសមិទ្ធិផល ដែល​ទទួលបានក្នុងទំនាក់ទំនងទ្វេភាគី ខំប្រឹងប្រែងជូនជ្រុំ ជំរុញទំនាក់ទំនងមិត្តភាព ដ៏ល្អប្រសើរវៀតណាម-កម្ពុជា អភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ជាក់ស្ដែងនិងយូរអង្វែង។ ភាគីទាំងពីរឯកភាពលើការជំរុញខ្លាំង សកម្មភាព​ឃោសនា​ អប់រំអំពីទំនាក់ទំនងមិត្តភាពប្រពៃណី និងកិច្ចសហប្រតិបតិ្តការលើគ្រប់ជ្រុងជ្រោយ​វៀតណាម-កម្ពុជា ជូន​ចំពោះប្រជាជនគ្រប់​ស្រទាប់ ជាពិសេសគឺជំនាន់វ័យក្មេង។
 
ភាគីទាំងពីរ​ឯកភាពបង្កើនកិច្ចសហប្រតិបត្តិការ លើវិស័យសន្តិសុខការពារជាតិ ដោយឈរលើគោលការណ៍ ដែលមិន​អនុញ្ញត្តិឲ្យកម្លាំងនយោបាយ ឬយោធាណាក៏ដោយប្រើប្រាស់ដែនដី របស់ប្រទេស​នេះដើម្បី​គំរាម​កំហែង​ ទៅលើសន្តិសុខរបស់​ប្រទេសនោះ ហើយដោះស្រាយបញ្ហាដែលកើតមានឡើង រវាងប្រទេសទាំងពីរដោយ​សន្តិវិធី។​         ភាគីទាំងពីរវាយ​តំលៃខ្ពស់ ចំពោះការខំប្រឹងប្រែង របស់គណៈកម្មាធិការចម្រុះ ទទួល​បន្ទុក​ការ​ងារ​​​ខ័ណ្ឌ​ស៊ីមា​បោះ​បង្គោល លើដីគោក​ដោយសំរេចការងារចំនួន៨៤% ទាក់ទិន​ដល់បញ្ហានេះ​ដោយឈរ​​លើសន្ធិ​សញ្ញា​​ព្រំ​ដែន រវាងប្រទេសទាំងពីរ។

​ភាគីទាំង​ពីរឯកភាពលើការចែករំលែក​ព័ត៌មាន ទាន់ពេលវេលា​និងសហការ​យ៉ាងស្អិត​រមួតនៅ​វេទិកា​អន្តរ​ជាតិ​​​និង​​តំបន់ ជាពិសេសគឺអ.ស.ប អាស៊ាននិងយន្តការសហប្រតិបត្តិការអនុតំបន់ សំដៅ​រួមចំណែក​ជំរុញ​សន្តិភាព សន្តិសុខ ស្ថិរភាព កិច្ចសហប្រតិបត្តិការ​និងវឌ្ឍនភាព នៅតំបន់និងលើពិ​ភពលោក។ ភាគីទាំងពី​រសន្យាធ្វើការយ៉ាងហ្មត់ចត់​ ក្នុងក្របខ័ណ្ឌអាស៊ាន-ចិន​ អនុវត្តយ៉ាងពេញលេញ និងប្រ​កប​ដោយ​ប្រសិទ្ធភាព​ នូវសេចក្ដីថ្លែងការណ៍​ស្ដីពីការប្រតិបត្តិ រ​បស់ភាគីនានានៅសមុទ្រខា​ងកើត (DOC) ហើយឆាប់ ទទួលបាន​ក្រម​ប្រតិបត្តិនៅសមុទ្រខាង​កើត (COC)៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​

បណ្តាព័ត៌មានបានផ្សាយ