• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សៀកវៀតណាមចែងចាំងពន្លឺក្នុងវគ្គផ្ដាច់ព្រ័ត្រ Britain’s Got Talent ២០១៨

ក្នុងវគ្គផ្ដាច់ព្រ័ត្រកម្មវិធី Britain’s Got Talent ឆ្នាំ២០១៨ ដែលប្រព្រឹត្តទៅនាយប់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨ នៅទីក្រុងឡុងដ៍ ឈុតសម្ដែងទូលក្បាលលើគ្នារបស់បងប្អូន Quoc Co – Quoc Nghiep បាននាំមកនូវការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះទស្សនិកជនទាំងអស់។

ឈុតសម្ដែងរបស់បងប្អូន Quoc Co - Quoc Nghiep ក្នុងវគ្គផ្ដាច់ព្រ័ត្រ

អាជ្ញាកណ្ដាលទាំង៤នាក់បានងើបឈរឡើងហើយសម្ដែងការកោតសរសើរយ៉ាងខ្លាំងចំពោះឈុតសម្ដែងនេះ។ ទោះបីជាមិនទទួលបានពានរង្វាន់ក្ដី ប៉ុន្តែឈុតសម្ដែងទូលក្បាលលើគ្នាដ៏ប្រថុយប្រថានរបស់បងប្អូន Quoc Co – Quoc Nghiep បានយកឈ្នះលើទស្សនិកជនអង់គ្លេសដែលមានស្ដង់ដារខ្ពស់ក្នុងវិស័យសិល្បៈ។ អ្នកឈ្នះកម្មវិធី Britain’s Got Talent ឆ្នាំ២០១៨គឺ លោក Lee Ridley ជាជនពិការមួយនាក់ដែលជាមនុស្សគ។ ប៉ុន្តែ លោកបានសន្ទនាជាមួយទស្សនិកជនតាមរយៈកំព្យូទ័របន្ទះ ហើយយកឈ្នះដោយរបៀបសន្ទនាគួរឲ្យកំប្លុកកំប្លែងពិសេសរបស់ខ្លួន៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ទំនិញវៀតណាមស្វែងរកឱកាសបន្ថែមទៀតនៅក្នុងទីផ្សារចិននិងអាស៊ាន

ទំនិញវៀតណាមស្វែងរកឱកាសបន្ថែមទៀតនៅក្នុងទីផ្សារចិននិងអាស៊ាន

ដោយមានអាជីវកម្មចូលរួមជាង ១២០ ស្តង់វៀតណាមនៅតែជាតំបន់តាំងពិព័រណ៍ដ៏ធំបំផុតមួយរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅក្នុងពិព័រណ៍ចិន-អាស៊ានលើកទី ២៣ (CAEXPO) ដែលបានប្រារព្ធឡើងចាប់ពីថ្ងៃទី ១៧-២១ ខែកញ្ញា នៅទីក្រុងណាននីង តំបន់ស្វយ័ត Zhuang ក្វាងស៊ី ប្រទេសចិន។

Top