15/09/2019 14:33 GMT+7 Email Print Like 0

សុបិនគណិតវិទ្យារបស់បងស្រី ផាន ហាយឿង (Phan Ha Duong)

បាន​​ប្រទាន​ងា​រ​​ជា​សាស្រ្តាចារ្យ​​រង​ នៃ​​សកលវិទ្យាល័យ​បារីសទី​​៧ ពេលទើប​មាន​អាយុ​​២៦​ឆ្នាំ​ ប​ង​ស្រី ​ផាន ​​ហាយឿង​ (Phan Ha Duong) (វិទ្យាស្ថាន​គណិតវិទ្យា​​ បណ្ឌិត​សភា​វិទ្យាសាស្រ្ត​ និង បច្ចេកវិទ្យា​​វៀតណាម​) សព្វថ្ងៃ​​ជា​ស្រ្តីម្នាក់​​ដែល​មាន​វ័យ​ក្មេង​បំផុត​​ ទទួល​បាន​ងារ​​​នេះ​។ ដើម្បី​​អនុវត្ត​ក្តី​សុបិន​ខាង​គណិត​វិទ្យា​របស់​ខ្លួន បងស្រី​​សម្រេច​ចិត្ត​វិលត្រឡប់​មកប្រទេស​វៀតណាម​ ហើយ​​ថ្មីៗនេះ បាន​ទស្សនវដ្តី​​ Forbes ​​លើក​នាមបញ្ចូល​ទៅ​ក្នុង​​បញ្ជី​នាមនារី​ទាំង​៥០​នាក់ ដែល​មាន​កម្លាំង​​ឥទ្ធិពល​បំផុតនៅ​​ឆ្នាំ​២០១៨ ខាង​វិស័យ​​វិទ្យា​សាស្រ្ត​ និង អប់រំ​។​

ស្នាដៃ​​លេច​ធ្លោ​នៅ​លើ​ទឹកដី​បារាំង​

រៀន​បញ្ចប់​ឆ្នាំទី​បី​ នៅ​​សកលវិទ្យាល័យ​​ចម្រុះ​ហាណូយ​ ផាន ​ហាយឿង​ (Phan Ha Duong) ទទួល​បាន​អាហារូបករណ៍​​នៃ​រដ្ឋាភិបាល​បារាំង​។ ជាមួយ​នឹង​សំណុំលិខិត​​ដែល​​មាន​លទ្ធផល​សិក្សា​​ល្អប្រសើ​រ​ បងស្រី​​បាន​ជ្រើសរើស​ពិសេស​មិន​បាច​​ប្រឡង​ បន្តសិក្សា​ឆ្នាំទី​៤​នៅ​សកលវិទ្យាល័យ​បារីសទី​៦​។ នេះជា​​ប្រការ​មួយ​ដ៏​មាន​បុណ្យ​កុសល​ ធ្លាក់​​មក​​លើ​និស្សិត​​វៀតណាម​​ម្នាក់​ ដូចជា​​បងស្រី​។​

ទទួល​បាន​​បរិញ្ញាបត្រ​ជាន់ខ្ពស់​ខាង ធរណីមាត្រ​ ​ពិជគណិតនៅ​​​ឆ្នាំ​១៩៩៥ លោក​​គ្រួ​ណែនាំ​របស់​បងស្រី​ គឺ​លោក​សាស្រ្តាចារ្យ Christian Peskine ​ (នាយក​វិទ្យាស្ថាន​​​គណិតវិទ្យា ​​នៃ​សកលវិទ្យាល័យ​​បារីស​ទី៦ និង បារីស​ទី​៧) ស្នើ​សិស្ស​របស់​ខ្លួន​​​ស្រាវ​ជ្រាវ​​ខ្ពស់ជាង​ ប៉ុន្តែ​ផាន ហាយឿង​​ (Phan Ha Duong) បែរជា​ជ្រើស​រើសយក ​​IT ​ដើម្បី​​បន្ត​ការ​​សិក្សា​។​


​​តាម​ដូច​ការ​បកស្រាយ​​នៃ​​សាស្រ្តាចារ្យរង​​ ផាន ​ហាយឿង (Phan Ha Duong) អំពី​​ការ​ផ្លាស់​ប្តូរ​នេះ ពីព្រោះ៖ “IT ​នៅ​វៀតណាម​ ខណៈ​​ពេលឥឡូវ​នេះ​ នៅ​​ថ្មី​បង្គួរ​ ទើប​តែ​​ស្រាវ​ជ្រាវ​ខាង​កម្មវិធី​​អនុវត្ត​ ប៉ុន្តែ​កាន់តែ​អភិវឌ្ឍន៍​ IT​ កាន់តែ​ត្រូវ​ការ​ការ​​ស្រាវ​ជ្រាវ​​​មូលដ្ឋាន​ ក្នុងនោះ​​មាន​គណិត​វិទ្យា​”។​



 សាស្រាចារ្យ​រង​ ផាន ​ហាយឿង​ (Phan Ha Duong) ជា​ស្រ្តី​​ជនជាតិ​វៀតណាមម្នាក់ ដែលមានវ័យ​​​​ក្មេង​បំផុត​​រហូតដល់​សព្វថ្ងៃ​ ដែល​បាន​តាំងងារ​​​ជា​សាស្រ្តាចារ្យ​រង ​ក្នុង​សកល​​វិទ្យាល័យ​បារីសទី​៧ នៅ​អាយុ​​​២៦​ឆ្នាំ​។​


 សាស្រ្តាចារ្យ​​​រង​ ផាន ​ហាយឿង​ (Phan Ha Duong) រួមនិង​​គណិតវិទូ​ល្បី​ឈ្មោះ​​ពិភពលោក​ លើ Website Maths Day for Development។


 សាស្រ្តាចាររង​ ផាន ​ហាយឿង​ (Phan Ha Duong)  (ឈរ​ទី​បី​រាប់ពី​ស្តាំ​ទៅ)​ ពិភាក្សា​​នឹង​​គណៈ​ប្រតិភូ​នៅ​​សិក្ខាសាលា ​“Maths Day for Development - ទិវា​គណិ​វិទ្យា​នឹង​​ការអភិវឌ្ឍ”។​

 

ខែ​មករា​ ឆ្នាំ​១៩៩៩ សារណា​បណ្ឌិត​​របស់​ បង​ស្រី​ ​ផាន ​ហាយឿង​ (Phan Ha Duong) បាន​​ក្រុម​ប្រឹក្សា​​ឱ្យ​ពិន្ទុ​​នៃសកលវិទ្យាល័យ​បារីស​​ទី​៧ រៀប​ជាប់​​លំដាប់​ថ្នាក់​​ឆ្នើម​​បំផុត​ (très honorable)​។ អំណះ​ពេល​នោះ ផ្នែក​ IT សកល​វិទ្យាល័យ​​​បារីស​ទី​៧  ត្រូវ​ការ​​​ជម្រើស​​សាស្រ្តាចារ្យ​រង​បីនាក់​ ក្នុងចំណោម​សំណុំលិខិត​​​ទាំង​១០០​ ដែល​ដាក់ពាក្យ​ចុះឈ្មោះ​ ​ជាមួយនឹង​បទដ្ឋាន​​ពិនិត្យ​វាយ​តម្លៃ​ខ្ពស់​​។ អ្នក​ដែល​​ដាក់ពាក្យ​​​តែង​មាន​​បរិញ្ញាបត្រ​ Postdoc ​(ក្រោយ​បណ្ឌិត​) ឬ​​មាន​​បទ​ពិសោធន៍​​បង្រៀន​​​តាម​កិច្ច​សន្យា​ច្រើនឆ្នាំ​។​

ថ្វី​ត្បិត​ បណ្ឌិត​វ័យក្មេង​ ផាន ​ហាយឿង​ (Phan Ha Duong) បាន​​ឆ្លងកាត់​យ៉ាង​ឆ្នើម​​បំផុត មកលើ​ស្ទើទាំង​អស់​​អ្នក​មាន​វ័យ​ចំណាស់​​ មាន​​បទពិសោធន៍​​ជាង​​​ខ្លួន​ឯង​ បាន​ជាប់​​​​លំដាប់​​លេខ​១។​

នៅ​​បារាំង​ តំណែង​ជា​​សាស្រ្តាចារ្យ​រង​ សាស្រ្តាចារ្យ ​នឹង​បាន​បញ្ចូល​​ក្រប​ខណ្ឌ​ជា​ផ្លូវការ​។ ពិសេស​ ​ជាមួ​យ​ប្រាក់​ខែ​៣.០០០ euro ​(កម្រិត​មជ្ឈិមជន​​នៅ​បារាំង​​) និង មាន​ឱកាស​​ចូលរួម​សន្និសីទ​ សិក្ខាសាលា​ រួមនឹង​ការ​​ជំនួយ​ប្រធាន​បទ​ ផាន ​ហាយឿង​ (Phan Ha Duong) អាច​ស្ងប់​ចិត្ត​ផ្តល់​ពេលវេលាទាំង​ស្រុង​សម្រាប់​​ឱ្យ​ការ​បង្រៀន​​ និង ស្រាវជ្រាវ​។​

ថ្វីត្បិត​​ ខែ​សីហា ឆ្នាំ​២០០៥ បន្ទាប់ពី​១២​ឆ្នាំ​ធ្វើការ​នៅ​បារាំង​ ផាន ហាយឿង (Phan Ha Duong) និង​ស្វាមី​ ដែល​​កំពុង​បង្រៀន​​នៅសហរដ្ឋ​​អាមេរិក​ បារាំង​​ អង់គ្លេស​ សម្រេច​ចាក​​ចេញពីតំណែង​ ដែលជា​តំណែង​ជា​ទី​ប្រាថ្នា​​នៃ មនុស្ស​​គ្រប់គ្នា​​ វិល​ត្រឡប់​មកកាន់​​ប្រទេសវៀតណាម​ ធ្វើជា​​កម្មាភិបាល​នៅ​វិទ្យាស្ថាន​​គណិត​វិទ្យា​។​

តថូបនីយកម្ម​ សុបិន​​គណិតវិទ្យា​លើ​មាតុភូមិ​

មូលហេតុ​មួយ​ក្នុង​ចំណោម​មូលហេតុ​ទាំងអស់​ ដែល​សម្រេច​​ចិត្ត​វិលត្រឡប​ ​តាម​ដូច​ការ​​ចែក​រំលែក​​របស់​​សាស្រ្តាចារ្យ​រង​ ផាន ​ហាយឿង​  (Phan Ha Duong) ផុសចេញពី​អនុស្សាវរីយ៍​​មួយ​៖ “អត្ថបទ​ដែល​​លោក​គ្រួ​បង្រៀន​ខ្ញុំ ​នៅ​ដើម​ឆ្នាំ​​សិក្សា​សកលវិទ្យាល័យ​ បានបើក​ចេញ​លំហំ​ផ្ទៃ​​មេឃ​ថ្មី​មួយ​។ ខ្ញុំ​មាន​ប្រាថ្នា​ថា​ថ្ងៃ​ណាមួយ​ ក៏នឹង​បាន​​ឈរ​បង្រៀន​​នៅ​ក្បែរ​ក្តារខៀន ​ដូច​លោកគ្រូដែរ​​ដើម្បី​​ផ្ទេរ​ចំណេះ​ដឹង​ និង ​ចំណូល​ចិត្ត​ខាង​គណិត​​វិទ្យា​ ទៅដល់​​ជំនាន់​សិស្សានុសិស្ស​"។​​

“​យើង​ខ្ញុំ​ បាន​បង្រៀន​​ជូន​​និស្សិត​​វៀតណាម​ និង ធ្វើ​ការ​ជូន​​ស្ថាបន​របស់​វៀតណាម​ គឺ​ជាសេចក្តី​​រំភើប​ និង ដ៏​មានន័យម្យ៉ាង​​​” សាស្រ្តាចារ្យ​រង ​ផាន​ហាយឿង​ (Phan Ha Duong) បន្តចែក​រំលែក​។​

ហេតុ​នេះហើយ ពេល​វិល​ត្រឡប់​មកធ្វើការ ​នៅ​ការិយាល័យ​មូលដ្ឋាន​គណិតវិទ្យា​ វិទ្យាស្ថាន​​គណិតវិទ្យា​ សាស្រ្តាចារ្យ​រង​ ផាន ហាយឿង (Phan Ha Duong) បាន​ចូល​រួម​បង្រៀន​ផង​ និង ស្រាវ​ជ្រាវ​ផង​។ ជាមួយ​នឹង​​ការងារ​បង្រៀន​ សព្វថ្ងៃ សាស្រ្តាចារ្យ​រង​ ផាន ​ហាយឿង (Phan Ha Duong) កំពុង​ចូល​រួ​ម​​បង្រៀន​កម្មវិធី​​សិក្សា​ជាន់ខ្ពស់​ នៅ​វិទ្យាស្ថាន​​គណិតវិទ្យា​ និង សកលវិទ្យាល័យ​​ល្បី​ឈ្មោះ​មួយ​ចំនួន ​នៅ​ក្នុង​ប្រទេស​។

 


 សាស្រ្តាចារ្យ​រង​ ផាន ​ហាយឿង​ (Phan Ha Duong) ថ្មី​ៗនេះ បាន​លើក​នាម​បញ្ចូល​ទៅ​ក្នុង​​បញ្ជី​នារីទាំង​៥០នាក់ ដែល​មាន​​​ឥទ្ធិពល​បំផុត​នៅ​ឆ្នាំ​២០១៨ ​រៀប​ចំ​ដោយ​​ទស្សនវដ្តី ​Forbes ជ្រើសរើស​ ខាង​វិស័យ​​វិទ្យាសាស្រ្ត​ និង អប់​រំ​។


 សាស្រ្តាចារ្យ​រង ផាន ​ហាយឿង (Phan Ha Duong) ​ចែក​រំលែក​ខាង​កម្មវិធី​សិក្សាអប់រំ​គណិតវិទ្យា​ពិសេស​នៅ​វៀតណាម​ ក្នុង​សិក្ខាសាលា “Maths Day for Development -​​ ទិវា​គណិតវិទ្យា​នឹង​ការអភិវឌ្ឍ​”។​


 លើ​ក្តារខៀន​ ជាមួយនឹង​​វិធី​បង្រៀន​គណិត​​ដ៏​រស់​រវើក​ ច្នៃប្រឌិត​​​របស់​​សាស្រ្តាចារ្យរង​​​ ផាន ​ហាយឿង​ (Phan Ha Duong) ជា​ប្រភព​បំផុសគំនិត​សម្រាប់​មិត្ត​វ័យ​ក្មេង​​ ដែល​ស្រឡាញ់​​គណិតវិទ្យា​នៅវៀតណាម​។​


សាស្រ្តាចារ្យ​រង​ ផាន ​ហាយឿង (Phan Ha Duong) ថតរូប​នឹង​​សិស្ស​ ដែលចូល​រួម​បោះ​ជំរុំ​នា​​រដូវ​​ប្រាំង​គណិត​វិទ្យា​ និង វិទ្យាសាស្រ្ត​ (MaSSP) ឆ្នាំ​២០១៩។

 

​​រៀង​រាល់​ឆ្នាំ​ បងស្រី ផាន ហាយឿង​ (Phan Ha Duong) តែង​​បាន​សកលវិទ្យាល័យ​ល្បី​ឈ្មោះ​​របស់​បារាំង​​ដូច ​បារីស​ទី​៦ បារីស​ទី​៧ ជាដើម​ អញ្ជើញ​​ទៅ​បង្រៀន​ និង ស្រាវជ្រាវ​ ក្នុង​នាម​ជា​​សាស្រ្តាចារ្យ​​​អញ្ជើញ​ ក្នុង​អំឡុងពេល​​​១ ឬ២ខែ​។​

ក្នុង​​ដំណើរ​​សហការ​នឹង​ក្រុម​ស្រាវជ្រាវ​នៅ​បារាំង​ សាស្រ្តាចារ្យរង​​ ផាន​ហាយឿង​ (Phan Ha Duong) បានស្វែង​រក​ឱកាស​អាហារូបករណ៍ ​សម្រាប់​ជូន​និស្សិត​​ឆ្នើម​​របស់​វៀតណាម​ ដែលអញ្ជើញ​​ទៅ​សិក្សា​​​តាម​សាលាល្បី​ឈ្មោះ​នៅ​បារាំង​។​

ជាមួយ​នឹង​ការងារ​ស្រាវជ្រាវ​ សាស្រ្តាចារ្យ​រង ផាន ​ហាយឿង (Phan Ha Duong) សព្វថ្ងៃ​កំពុង​​ស្រាវជ្រាវ​​​បញ្ហា​គណិតវិទ្យា​​​អនុវត្តលើ​​ IT ​លម្អិតនោះ​គឺ​គណិត​​រាត់​រាយ​ (discrete mathematics)។

 សាស្រ្តាចាររង​ ផាន​ ហាយឿង​ (Phan Ha Duong) ​សព្វ​ថ្ងៃ​​ជា​អ្នក​តំណាង​តែ​មួយ​គត់​​របស់​វៀតណាម​ បាន​អញ្ជើញ​​ទៅ​ចូល​រួម​សិក្ខាសាលា​ ​“​Maths Day for Development (ទិវា​គណិត​វិទ្យា​នឹង​ការ​អភិវឌ្ឍ​) រៀប​ចំ​នៅ​មជ្ឈមណ្ឌល Unesco ​​(បារាំង)​ ខែមីនា ឆ្នាំ​២០១៩។ សិក្ខាសាលា​​ប្រមូល​ផ្តុំ​​អ្នក​​តំណាងគំរូបំផុសនៅ​ក្នុង​វិស័យ​​​ជាង​៣០០នាក់ ​​ ​ អញ្ជើញ​មកពី​ប្រទេសនានា​លើ​ពិភពលោក​។​


តាម​សាស្រ្តាចារ្យរង​​ ផាន ​ហាយឿង (Phan Ha Duong) គណិត​វិទ្យា​រាត់​រាយ​ (discrete mathematics) ជា​មូលដ្ឋាន​ត្រូវ​ចាំច្បាស់​​ ប្រសិន​បើ​​អភិវឌ្ឍន៍ក្បួន​ដោះស្រាយ​​​គណិត បញ្ចូល​ទៅក្នុង​​​ម៉ាស៊ីន​កុំព្យូទ័រ​។​

រចនា​សម្ពន្ធ​រាត់​រាយ​នេះ សព្វថ្ងៃ​បាន​អនុវត្ត​​សម្រាប់ឱ្យ​​គណិត​វិទ្យា​​​​ទម្រង់​បែប​​សូចនាករ​​ ដូច​បណ្តាញ​សង្គម​ និង វិស័យ​ផ្សេង​ៗជាច្រើន​។​

រីឯ​​​ចំណោទ​​ផ្នែក probability​  ស្ថិតិ​​ក្នុង​គណិត​វិទ្យា​ បាន​អនុវត្ត​ក្នុង​​ការ​ងារ​​រក​ឃើញ​​វិធី​ព្យាបាល​ជំងឺ។​

ដូចជា​​ទ្រឹស្តី​លេខ​ ជាវិស័យ​ចំណាស់​បំផុតមួយ​​នៃ​គណិតវិទ្យា​ ក៏​បាន​អនុវត្ត​​ក្នុង​វិស័យ​ទាំងនេះដែរ ដូចជា​លេខ​សម្ងាត់ ហិរញ្ញវត្ថុ ធនាគារ​ជាដើម​។

“អនាគត​ ​​ការ​អភិវឌ្ឍ​នៃ​វិទ្យាសាស្រ្ត​ និង បច្ចេកវិទ្យា​ ពួក​យើង​​នឹង​​កាន់តែ​យល់​ឃើញ​​តួនាទី​​នៃ​គណិតវិទ្យា​” សាស្រ្តាចារ្យ​រង​ ផាន ​ហាយឿង​ (Phan Ha Duong) ​សង្កត់​​ធ្ងន់​។

ហេតុ​នេះហើយ  តាម​សាស្រ្តាចារ្យ​រង​ ផាន ​ហាយឿង​ (Phan Ha Duong) ​សព្វ​ថ្ងៃ​​ជាទិស​ដៅ​មួយ​​ក្នុង​ចំណោម​ទិសដៅ​អភិវឌ្ឍ​ន៍​ គណិត​វិទ្យា​​របស់​វៀត​ណាម​​ បាន​សហគមន៍​គណិតវិទ្យា​ពង្រាយ​ការ ​នោះ​គឺសំណង់​គណិត​វិទ្យា​​​អនុវត្ត​ជាក់ស្តែង​គ្រប់​​ផ្នែក​​​វិស័យ​ ​ដូច​ជា​ឧស្សាហកម្ម​។

សាស្រ្តាចារ្យ​រង​ ផាន​ ហាយឿង​ (Phan Ha Duong) ជឿ​ជាក់​​ថា ទៅ​អនាគត​មិន​ឆ្ងាយ​ ការអភិវឌ្ឍ​​សកម្ម​​នៃ​សេដ្ឋកិច្ច​វៀតណាម​ គណិត​វិទូ​​ដូចជា ​បងស្រី​​នឹង​ព្រួតដៃ​ជាមួយ​​សហគ្រាស​ ដើម្បី​ស្រាយ​ចំណោទ​​របស់ពួកគេ​ ដូចជា​ប្រទេស​អភិវឌ្ឍ​ន៍​​នានានៅ​លោក​ខាងលិច​ បាន​ធ្វើ​ឡើង​តាំងពី​ច្រើនទសវត្សរ៍​កន្លង៕​

 

អត្ថបទ​៖ ថាវ​វី​ រូបថត៖ វៀតគឿង​



 

បណ្តាអត្ថបទបានផ្សាយ