16/11/2019 14:31 GMT+7 Email Print Like 0

សុក្រឹតច្បាប់សហគ្រាស និងច្បាប់វិនិយោគ រួមចំណែក​កែលម្អ​បរិយាកាស​វិនិយោគ និងធ្វើអាជីវកម្ម

ក្នុងក្របខ័ណ្ឌនៃសម័យប្រជុំលើកទី ៨ រដ្ឋសភានីតិកាលទី ១៤ នាព្រឹកថ្ងៃទី ១៥ ខែវិច្ឆិកា រដ្ឋសភាបានពិភាក្សាលើច្បាប់វិនិយោគ (ធ្វើវិសោធនកម្ម) និងគម្រោងច្បាប់ស្តីពីសហគ្រាស (ធ្វើវិសោធនកម្ម) ។
 

រដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគលោក Nguyen Chi Dung 

ក្នុងរបាយការណ៍ស្តីពីច្បាប់សហគ្រាស (ធ្វើវិសោធនកម្ម)រដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគលោក Nguyen Chi Dung បានឲ្យដឹងថា៖គោលដៅនៃការធ្វើវិសោធនកម្មនិងបំពេញបន្ថែមច្បាប់សហគ្រាសគឺដើម្បីសុក្រឹតក្របខ័ណ្ឌគតិយុតិអំពីការចាត់តាំង អភិបាលកិច្ចសហគ្រាសតាមស្តង់ដារតំបន់និងអន្តរជាតិ ព្រមទាំងជំរុញការអភិវឌ្ឍសហគ្រាស ទាក់ទាញទុន និងប្រភពធនធានចូលក្នុងការផលិត និងធ្វើអាជីវកម្ម។ លោក Nguyen Chi Dung បានឲ្យដឹងថា៖

“បង្កលក្ខណៈងាយស្រួលបំផុតសម្រាប់ សកម្មភាពបង្កើតនិងចុះបញ្ជីសហគ្រាស; កាត់បន្ថយប្រាក់ចំណាយនិងពេលវេលាក្នុងការចាប់ផ្តើមអាជីវកម្ម; រួមចំណែកក្នុងការលើកកម្ពស់ចំណាត់ថ្នាក់សន្ទស្សន៍នៃការចាប់ផ្តើមអាជីវកម្មឡើងយ៉ាងហោចណាស់ ២៥ ថ្នាក់ តាមការរៀបចំណាត់ថ្នាក់របស់ធនាគារពិភពលោក។ លើកកម្ពស់យន្តការការពារប្រកបដោយប្រសិទ្ធភាពនូវសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់វិនិយោគិនសាធារណៈ ម្ចាស់​ភាគ​ហ៊ុន និងសមាជិកនៃសហគ្រាស ; លើកកម្ពស់ចំណាត់ថ្នាក់សន្ទស្សន៍ការពារវិនិយោគិនឡើង យ៉ាងហោចណាស់ ២០ ថ្នាក់  (យោងតាមចំណាត់ថ្នាក់របស់ធនាគារពិភពលោក)” ។

ស្ដីពីសេចក្ដីព្រៀង នៃច្បាប់វិនិយោគ លោក Nguyen Chi Dung បានឲ្យដឹងថា៖

“យើបគប្បីបំពេញបន្ថែមនូវមុខរបរអនុគ្រោះវិនិយោគមួយចំនួន តាមទិសលើកទឹកចិត្តយ៉ាងខ្លាំងក្លាដល់សកម្មភាពសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍; ផលិតនិងធ្វើអាជីវកម្មលើផលិតផល តាមរយៈលផទ្ធផលនៃការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ;  ផលិតផលិតផលឬផ្តល់សេវាកម្មដើម្បីចូលរួមខ្សែសង្វាក់តម្លៃ។ ទន្ទឹមនឹងនេះ បំពេញយន្តការអនុញ្ញាតឱ្យរដ្ឋាភិបាលសម្រេចផ្ដល់អនុគ្រោះវិនិយោគខ្ពស់ជាង ដើម្បីលើកទឹកចិត្តដល់ការអភិវឌ្ឍផ្នែក តំបន់ពិសេសឬគម្រោងសំខាន់ពិសេសដែលមានឥទ្ធិពលដល់សេដ្ឋកិច្ចសង្គម”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

បណ្តាព័ត៌មានបានផ្សាយ