សឹង្ហបុរីដាស់តឿនចិនកសាង COC យ៉ាងឆាប់ៗ (Image: VNA)
សឹង្ហបុរីក្នុងឋានៈជាប្រទេសម្របសម្រួលទំនាក់ទំនងអាស៊ាន-ចិន នឹងប្រមូលផ្តុំទៅលើការកសាងក្រមប្រតិបត្តិសំរាប់ភាគីនានា នៅសមុទ្រខាងកើត (COC) សំដៅជួយឧបត្ថម្ភភាគីនានា ដោះស្រាយភាពតានតឹងនិងជៀសវាង ជំលោះ។ ថ្លែងមតិនៅជំនួបជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នារសៀលថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ នៅប៉េកាំងក្នុងដំណើរ ទស្សនកិច្ចជាផ្លូវការនៅចិន រដ្ឋមន្ត្រីការបរទេសសឹង្ហបុរី លោក Vivian Balakrishnan បានឲ្យដឹងថា៖ សឹង្ហបុរី កំពុងពិគ្រោះយោបល់ការផ្តើមគំនិតថ្មី សំដៅកាត់បន្ថយគ្រោះអាសន្នកើតមាន ឡើងជំលោះនៅសមុទ្រខាងកើត។ លោកក៏បានអះអាងថា៖ សឹង្ហបុរីគាំទ្រដោះ ស្រាយរាល់ជំលោះនៅសមុទ្រខាងកើតដោយសន្តិវិធីផ្អែកទៅលើមូលដ្ឋានច្បាប់ អន្តរជាតិធានាសេរីភាពនាវាចរណ៍ និងអាកាសចរណ៍នៅតំបន់សមុទ្រនេះ។ ក្នុងពេលនោះ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានឲ្យដឹងថា៖ ប្រទេសនេះត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយអាស៊ាន ដើម្បីអនុវត្តសេចក្តីថ្លែងការណ៍ ស្តីពីការប្រតិបត្តិរបស់ភាគីនានា នៅសមុទ្រខាងកើត (DOC) ហើយដាស់តឿនការពិគ្រោះយោបល់ ស្តីពីក្រមប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត(COC)៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម