ទិដ្ឋភាពនៃសិក្ខាសាលា
សិក្ខាសាលាអន្តរជាតិ ស្តីពីមហាសន្និបាតបក្សទូទាំងប្រទេសលើកទី ១២ បានរៀបចំនៅក្រុងបារីសប្រទេសបារាំង នាថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៦។ ចូលរួមនៅសិក្ខាសាលា នេះមានតំណាងជាង១៥០នាក់ មកពីគណៈបក្សនយោបាយធំៗ អង្គការ នយោបាយសង្គម មជ្ឈដ្ឋានទស្សនវិទូបុគ្គលជាជនបារាំង និងអឺរ៉ុបដែលយកចិត្ត ទុកដាក់ ចំពោះវៀតណាមក៏ដូចជាសហគមន៍ជនវៀតណាមប្រចាំនៅបារាំង។ គណៈប្រតិភូវៀត ណាម ដឹកនាំដោយលោក Pham Xuan Son អនុប្រធានគណៈគម្មាធិការ កិច្ចការបរទេស មជ្ឈឹមបានចូលរួមនៅក្នុងសិក្ខាសាលានេះ។ ថ្លែងមតិ បើកសិក្ខាសាលា លោក Michel Maso នាយកមូលនីធិ Gabriel Peri បានឲ្យដឹងថា បន្ទាប់ពីមហាសន្និបាតបក្សលើកទី១២ មកមានកត្តាសកម្មជាច្រើនបានលេច ឡើងនៅវៀតណាម។ ក្នុងបរិបទនោះ សិក្ខាសាលានេះជាព្រឹត្តិការ រូមចំណែកជម្រុញទំនាក់ទំនង រវាងបារាំងជាមួយវៀតណាម រួមទាំងជួយឲ្យមជ្ឈដ្ឋានទស្សនវិទូ និងជនបារាំងមានព័ត៌មានជាផ្លូវការបន្ថែម អំពីវៀតណាម។
នៅក្នុងសិក្ខាសាលានេះ ទស្សនវិទូបារាំងបានស្ងើចសរសើរនូវសមិទ្ធិ សេដ្ឋកិច្ចសង្គមលេចធ្លោនៅវៀតណាមនាប៉ុន្មានឆ្នាំកន្លងទៅ។ តំណាងជាច្រើនក៏បាន វាយតម្លៃអំពីស្ថានភាពស្មុគ្រស្មាញក្នុងតំបន់និងលើពិភពលោក ដែលក្នុងនោះ មានបញ្ហាសមុទ្រខាងកើត ព្រមទាំងយល់ព្រមនូវការផ្តួចផ្តើមគំនិត របស់វៀតណាមដោះស្រាយជំលោះដោយសន្តិវិធី៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម