07/12/2019 15:13 GMT+7 Email Print Like 0

សិក្ខាសាលា «កិច្ចសហប្រតិបត្តិការវៀតណាម-អាហ្វ្រិក៖ បទពិសោធន៍ក្នុងការគ្រប់គ្រងហានិភ័យក្នុងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសអាហ្វ្រិក»


 សិក្ខាសាលា « កិច្ចសហប្រតិបត្តិការវៀតណាម-អាហ្វ្រិក៖ បទពិសោធន៍ក្នុង​ការគ្រប់​គ្រង​ហានិភ័យក្នុង​កិច្ច​សហប្រតិ​បត្តិការជាមួយ​បណ្តាប្រទេសអាហ្វ្រិក» (រូបថត៖ thegioivietnam)
 

សិក្ខា​សាលាអន្តរជាតិក្រោមប្រធានបទ« កិច្ចសហប្រតិបត្តិការវៀតណាម-អាហ្វ្រិក៖ ចែក​រំលែក​បទ​ពិសោធន៍​ក្នុង​ការ​គ្រប់គ្រងហានិភ័យក្នុងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសអាហ្វ្រិក» បានប្រព្រឹត្ត​ទៅនា​ព្រឹក​ថ្ងៃទី​ ៦ ខែធ្នូនៅទីក្រុងហាណូយ ដោយក្រសួងការបរទេសវៀតណាមរៀបចំឡើង។ អញ្ជើញចូលរួមសិក្ខាសា​លានេះ​មានវត្តមានរបស់​ ឯកអគ្គរដ្ឋទូត ភារៈ​ធារី អ្នកការទូត​អាហ្វ្រិកនិង​បណ្តាប្រទេស​និយាយ​ភាសា​បារាំង​ជាដើម​។
 
សិក្ខា​សាលានេះជាវេទិការមួយដើម្បីបញ្ជាក់ច្បាស់ថែមទៀតនូវសក្តានុពល និងយ​ថាទស្សន៍​នៃកិច្ច​សហប្រតិ​បត្តិការ​លើវិស័យសេដ្ឋកិច្ចវៀតណាម - អាហ្វ្រិក រួមទាំង​ពិភាក្សាអំ​ពីយន្ត​ការ​នានា​ក្នុង​ការជួយ​គាំទ្រ​សហគ្រាស​នៅពេល​ដែលអនុវត្តសកម្មភាពសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយអាហ្វ្រិក។ គួរបញ្ជាក់ថាអាហ្វ្រិក​ជាទីផ្សារ​មួយ​ដ៏ធំ​ទូលាយ​ និងពោរពេញសក្កានុពលដោយមានចំនួនប្រជាជនជាង ១,២ ពាន់លាននាក់។ ឆ្នាំ២០១៨ ទំហំពាណិជ្ជ​កម្មទ្វេភាគីវៀតណាមនិងអាហ្វ្រិកសម្រេចបាន ៦,៦ ពាន់លានដុល្លាអាមេរិក ដែលកើនឡើង ២៥០% បើធៀប​នឹង​ ២,៥២ លានដុល្លាអាមេរិកនា ឆ្នាំ២០១០ ផងដែរ៕

 

តាម​ VOV5 - ​វិទ្យុសំឡេងវៀតណាម​

បណ្តាព័ត៌មានបានផ្សាយ