• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សិក្ខាសាលាវិទ្យាសាស្ត្រ “វិទ្យាស្ថានការពារប្រទេស-៤០ឆ្នាំកសាងនិងអភិវឌ្ឍន៍”

​“វិទ្យាស្ថានការពារប្រទេស-៤០ឆ្នាំកសាងនិងអភិវឌ្ឍន៍” ជា​ប្រធាន​បទសិក្ខាសាលា​វិទ្យាសាស្ត្រ ដែល​ត្រូវ​បាន​រៀបចំ​ឡើង នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦​ នៅ​រដ្ឋធានី​ហាណូយ ក្នុង​ឱកាស​រំលឹក​ខួប​អនុស្សាវរីយ៍​លើកទី​៤០​ទិវា​បង្កើត​​វិទ្យាស្ថាន​នេះ។ បណ្ដាបទ​អន្តរាគមន៍​នៅសិក្ខា​សាលា​នេះ​បាន​អះអាង​ថា បន្ទាប់​ពីឯក​ភាព​​ប្រទេស​​ជាតិ បក្ស រដ្ឋ គណៈកម្មាធិការ​យោធាមជ្ឈឹម​-ក្រសួង​ការ​ពារ​​ប្រទេស ​បាន​សំរេច​លើការ​​បង្កើត​វិទ្យាស្ថាន​​យោធា​ជាន់​ខ្ពស់ ដែល​ជា​វិទ្យាស្ថាន​ការពារ​ប្រទេស​នាបច្ចុប្បន្ន​។ នេះជា​សេចក្ដី​សំរេច​ដ៏ត្រឹម​ត្រូវនិ​ង​ទាន់ពេល​វេលា ជាកត្តាសំខាន់​ដើម្បីធានាឲ្យជួរកម្មាភិបាល​ជាន់ខ្ពស់ របស់បក្ស រដ្ឋ កងទ័ព​កាន់តែអភិវឌ្ឍន៍ និង​រីកធំធាត់​ឆ្លើយ​តប​នឹង​សំណូម​ពរ ភារ​កិច្ច​របស់​បដិវត្តន៍​៕
 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មវៀតណាម-ទុយនីស៊ី

ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មវៀតណាម-ទុយនីស៊ី

ក្នុងក្របខ័ណ្ឌនៃកម្មវិធីការងារនៅប្រទេសទុយនីស៊ីចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១២ ខែមិថុនា ការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំប្រទេសអាល់ហ្សេរី ដែលក៏គ្របដណ្តប់ប្រទេសទុយនីស៊ីផងដែរ ដឹកនាំដោយទីប្រឹក្សាពាណិជ្ជកម្ម Hoang Duc Nhuan បានសម្របសម្រួលជាមួយសហព័ន្ធឧស្សាហកម្ម ពាណិជ្ជកម្ម និងសិប្បកម្មទុយនីស៊ី (UTICA) ដើម្បីរៀបចំសន្និសីទពាណិជ្ជកម្មមួយដែលរួមបញ្ចូលគ្នាដោយផ្ទាល់ និងតាមអ៊ីនធឺណិតរវាងអាជីវកម្មមកពីភាគីទាំងពីរ។

Top