• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សិក្ខាសាលាគោលនយោបាយស្ដីអំពីសមភាពភេទ


រដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាមលោកស្រី Pham Thi Hai Chuyen (រូបថត៖TTXVN)

នាថ្ងៃទី៤ ខែមិនា ឆ្នាំ២០១៦ នៅរដ្ឋធានីហាណូយ បានប្រព្រឹត្តទៅសិក្ខាសាលា​គោល​នយោបាយ​ស្ដីអំពី​សមភាព​ភេទ ដោយ​មានការចូលរួមរបស់តំណាង១០០នាក់​ពីក្រសួង ស្ថាប័ន អង្គការក្រៅរដ្ឋាភិបាល​នានា ព្រម​ទាំង​អ្នកជំនាញ​ការ អំពី​សមភាពភេទនៅក្នុងនិងក្រៅប្រទេស។ ថ្លែងមតិបើកសិក្ខា​សាលា លោកស្រី Pham Thi Hai Chuyen រដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការ​និងសង្គមកិច្ច​វៀត​ណាមបាន​អះអាង​ថា សិក្ខាសាលានេះ​ បង្កឱកសសំរាប់ស្ថាប័ន អង្គការនានាផ្លាស់ប្ដូរ ពិភាក្សា​​និងនាំចេញ​សំណើរ​សំដៅ​ជំរុញ​ការ​អនុវត្តន៍​ប្រកបដោយ​ប្រសិទ្ធិភាព នូវយុទ្ធ​សាស្ត្រជាតិស្ដីអំពីសមភាពភេទ​២០១១-២០២០ និង​កម្មវិធីធ្វើ​សកម្ម​ភាព ស្ដីអំពី​​សមភាពភេទដំណាក់កាល២០១៦-២០២០ជាដើម។ រីឯលោកស្រី Pratibha Mehta អ្នកសម្រប​សម្រួល​អ.ស.បប្រចាំ​ នៅវៀតណាម​បាន​សង្កត់​ធ្ងន់​ថា សមភាព​ភេទជាប​ញ្ហាមួ​យ​ទាក់​ទិន​ដល់​នយោបាយ​ហើយ​គ្រាន់​តែ​ អាចទទួលបាននៅពេលមានការសន្យា និងសកម្មភាពរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់​ប៉ុណ្ណោះ។ នាថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ២០១៥ នៅពេលថ្នាក់ដឹកនាំប្រទេសនានា​ប្រមូល​ផ្ដុំ​នៅ ទីក្រុងញូ​វយ៉ក ប្រទេស​អាមេរិក​ដើម្បីអនុម័ត​ លើគោលដៅអភិវឌ្ឍន៍ដោយ​និរន្តរ​ភាពនោះ ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បាន​សង្កត់ធ្ងន់ថា​វៀតណាម នឹងខំប្រឹងប្រែងអនុវត្តន៍វិធានការទាំងអស់ ដើម្បីលុបចោលគំលាត​ភេទ​លើ​គ្រប់​វិស័យ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

សហរដ្ឋអាមេរិក-ចិន សង្កត់ធ្ងន់លើស្ថិរភាពយុទ្ធសាស្ត្រ និងការរក្សាការសន្ទនាបន្ទាប់ពីដំណើរទស្សនកិច្ច

សហរដ្ឋអាមេរិក-ចិន សង្កត់ធ្ងន់លើស្ថិរភាពយុទ្ធសាស្ត្រ និងការរក្សាការសន្ទនាបន្ទាប់ពីដំណើរទស្សនកិច្ច

នៅរសៀលថ្ងៃទី ២៥ ខែកញ្ញា (ម៉ោងក្នុងតំបន់) ប្រធានរដ្ឋចិនលោក ស៊ី ជីនពីង បានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់សហរដ្ឋអាមេរិក ដោយការប្រកាសថា លោកនឹងជួបជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ពីរដងទៀតមុនដំណាច់ឆ្នាំនេះ តាមនោះបង្កើនចំនួនជំនួបដោយផ្ទាល់រវាងមេដឹកនាំនៃមហាអំណាចសេដ្ឋកិច្ចធំបំផុតទាំងពីររបស់ពិភពលោក ទ្វេដងក្នុងឆ្នាំ ២០២៦។

Top