06/12/2020 22:53 GMT+7 Email Print Like 0

សាស្រ្តាចារ្យ បណ្ឌិត ឡេ ធីហើប (Le Thi Hop) និងដំណើរដើម្បីជំហរនៃប្រជាជនវៀតណាម

ជាអ្នកជំនាញម្នាក់ក្នុងចំណោមអ្នកជំនាញជួរមុខ ស្តីពីអាហារូបត្ថម្ភ សាស្រ្តាចារ្យ បណ្ឌិត ឡេ ធីហើប (Le Thi Hop) ប្រធានសមាគមអាហារូបត្ថម្ភវៀតណាម អតីតនាយកនៃវិទ្យាស្ថានអាហារូបត្ថម្ភជាតិ លោកស្រីរួមចំណែកមិនតូចក្នុងការងារបង្ការប្រឆាំងកង្វះអាហារូបត្ថម្ភលើកុមារ និងការងារបណ្តុះបណ្តាលអភិវឌ្ឍន៍ប្រភពធនធានមនុស្ស ផ្នែកខាងអាហារូបត្ថម្ភរបស់វៀតណាម។

ផ្តើមពីការសិក្សាស្រាវជ្រាវស៊ីជម្រៅ ...

មានចំណូលចិត្តពិសេសជាមួយនឹងវិស័យវេជ្ជសាស្រ្ត តាំងពីនៅជាសិស្សនៃសាលាវិទ្យាល័យភូមិ នៃស្រុកតំបន់ភ្នំអៀនថេ (Yen The) (ខេត្តបាក់យ៉ាង - Bac Giang) ដូចនេះពេលប្រឡងចូលសកលវិទ្យាល័យ លោកស្រីជាប់ចំណាត់ថ្នាក់ខ្ពស់ បានជម្រើសបញ្ជូនទៅសិក្សានៅឯបរទេស គ្រានោះសាស្រ្តាចារ្យ បណ្ឌិត ឡេ ធីហើប (Le Thi Hop) បានជ្រើសសិក្សាផ្នែកវេជ្ជសាស្រ្ត នៅសកលវិទ្យាល័យវេជ្ជសាស្រ្ត Tashkent (សូវៀត)។ ក្រោយមួយឆ្នាំសិក្សាបម្រុង និង៦ឆ្នាំសិក្សាវេជ្ជសាស្រ្តបម្រុងការពារទៀត នៅឆ្នាំ១៩៧៩ លោកស្រីបញ្ចប់ការសិក្សា ត្រឡបមកស្រុកកំណើតវិញ ធ្វើការនៅវិទ្យាស្ថានអនាម័យអាសន្នរោគមជ្ឈិម។

នៅឆ្នាំ១៩៨០ អត្រាកង្វះអាហារូបត្ថម្ភលើកុមារវៀតណាម នៅកម្រិតខ្ពស់បើប្រៀងនឹងប្រទេសនានា នៅក្នុងតំបន់និងពិភពលោក។ ហេតុនេះហើយ ពេលវិទ្យាស្ថានអាហារូបត្ថម្ភជាតិ បានបង្កើតឡើង (ឆ្នាំ១៩៨០) សាស្រ្តាចារ្យ បណ្ឌិត ឡេ ធីហើប (Le Thi Hop) ជាកម្មាភិបាលម្នាក់ក្នុងចំណោមកម្មាភិបាលដំបូងបង្អស់ ចូលវិទ្យាស្ថានធ្វើការ បំណងចង់ប្រើចំណេះវិជ្ជា ដែលបានសិក្សានៅឯបរទេស ដើម្បីស្រាវជ្រាវស្វែងយល់ស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាព ស្តីពីបញ្ហាអាហារូបត្ថម្ភសម្រាប់កុមារវៀតណាម។

 

សាស្រ្តាចារ្យ បណ្ឌិត ឡេ ធីហើប (Le Thi Hop) ជាកម្មាភិបាលម្នាក់ក្នុងចំណោមកម្មាភិបាលដំបូងបង្អស់ ចូលធ្វើការនៅវិទ្យាស្ថានអាហារូបត្ថម្ភជាតិ តាំងពីថ្ងៃផ្តើមបង្កើតវិទ្យាស្ថាន នៅឆ្នាំ១៩៨០។ រូបថត៖ វៀតគឿង


សាស្រ្តាចារ្យ បណ្ឌិត ឡេ ធីហើប (Le Thi Hop) និងសហការី បង្កើតបានជាបណ្តាញកម្មាភិបាលអាហារូបត្ថម្ភ អនុវត្តគោលដៅនៃយុទ្ធសាស្រ្តជាតិអាហារូបត្ថម្ភ ដំណាក់កាល២០០១ - ២០១០។ រូបថត៖ ឯកសារ


ក្នុងវិស័យបណ្តុះបណ្តាលនិងសហការអន្តរជាតិ សាស្រ្តាចារ្យ បណ្ឌិត ឡេ ធីហើប (Le Thi Hop) បានអញ្ជើញទៅចូលរួមបង្រៀនវគ្គសិក្សាជាច្រើន ស្តីពី អាហារូបត្ថម្ភសហគមន៍។ រូបថត៖ ឯកសារ


សាស្រ្តាចារ្យ បណ្ឌិត ឡេ ធីហើប (Le Thi Hop) រួមនឹងបញ្ញវន្តីនៅសកម្មភាពមួយនៃសមាគមបញ្ញាវត្តីវៀតណាម។រូបថត៖ វៀតគឿង


សាស្រ្តាចារ្យ បណ្ឌិត ឡេ ធីហើប (Le Thi Hop) ក្នុងទិវាដើម្បីមីក្រូសារធាតុអាហារូបត្ថម្ភឆ្នាំ២០១១។ រូបថត៖ ឯកសារ
 

នៅឆ្នាំ១៩៨១ លោកស្រីទទួលភារកិច្ចទទួលបន្ទុកក្រុមស៊ើបអង្កេតថាមពលរាងកាយ បន្ទាប់ពីនោះគឺទទួលបន្ទុកក្រុមអាហារូបត្ថម្ភឪពុកម្តាយនិងកុមារ។ ក្រុមស៊ើបអង្កេតមានភារកិច្ចតាមដានក្រុមកុមារ មិនលើសពី៣០០នាក់ ដែលមានអាយុចាប់ពីថ្ងៃកើតរហូតទៅដល់បីឆ្នាំដំបូង តមកតាមដានរហូតដល់អាយុ១៧ឆ្នាំ ដើម្បីកំណត់បានដំណាក់កាលណា ដែលមានហានិភ័យពោលគឺមានការរីកចម្រើនយឺតនិងកក្តាពាក់ព័ន្ធផ្សេងៗ។ ផ្តើមចេញពីការស្រាវជ្រាវនោះ ដើម្បីកសាងអន្តរាគមន៍អាទិភាព កែសម្រូលស្ថានភាពអាហារូបត្ថម្ភ និងកម្ពស់កុមារប្រកបដោយប្រសិទ្ធភាព ក្នុងលក្ខណៈរបស់វៀតណាមនៅពេលនោះ។

ទិសដៅស្រាវជ្រាវស្នូលសំខាន់របស់លោកស្រីនាពេលនោះ គឺផ្តោតលើបញ្ហាទាំងឡាយដូចជា៖ ស្ថានភាពដំណាក់កាលរីកចម្រើនថាមពលរាងកាយ និងល្បឿនកំណើនខាងទម្ងន់និងកម្ពស់របស់កុមារវៀតណាម ស្នើវិធីសាស្រ្តដំណោះស្រាយទាន់ពេល និងកែសម្រួលស្ថានភាពរីកចម្រើនខាងកម្ពស់ របស់កុមារប្រកបដោយប្រសិទ្ធភាព។ ស្រាវជ្រាវស្តីពីស្ថានភាពជាក់ស្តែងនិងដំណោះស្រាយបង្ការប្រឆាំង កង្វះអាហារូបត្ថម្ភសម្រាប់កុមារនិងឪពុមម្តាយ តាមអភិក្រមវដ្តជីវិត។ ស្ថានភាពកង្វះមីក្រូសារធាតុអាហារូបត្ថម្ភ និងវិធីសាស្រ្តដំណោះស្រាយអន្តរាគមន៍បង្ការប្រឆាំងកង្វះមីក្រូសារធាតុអាហារូបត្ថម្ភជាដើម។

លទ្ធផលស្រាវជ្រាវរបស់លោកស្រីនិងសហការី នៅវិទ្យាស្ថានអាហារូបត្ថម្ភជាតិ បានអនុវត្តចូលកម្មវិធីគោលដៅបង្ការប្រឆាំង កង្វះអាហារូបត្ថម្ភកុមារនៅវៀតណាម ក៏ដូចជាចែករំលែកបទពិសោធន៍បង្ការប្រឆាំងកង្វះអាហារូបត្ថម្ភ ពិសេសគឺកង្វះអាហារូបត្ថម្ភទាបស្គម ជាមួយនឹងប្រទេសនានានៅក្នុងតំបន់ ក្នុងសិក្ខាសាលា សន្និសីទអន្តរជាតិ កម្មវិធីគោលដៅកែសម្រួលស្ថានភាពអាហារូបត្ថម្ភ (កាត់បន្ថយកង្វះអាហារូបត្ថម្ភទាបស្គម កង្វះមីក្រូសារធាតុអាហារូបត្ថម្ភ) របស់កុមារនិងឪពុកម្តាយ របស់វៀតណាម ដែលបានអង្គការ WHO, UNICEF និងអង្គការអន្តរជាតិវាយតម្លៃខ្ពស់។

... ដើម្បីកសាងបណ្តាញកម្មាភិបាលអាហារូបត្ថម្ភ

ជាក់ស្តែងនៅឆ្នាំ១៩៨០ បន្ទាប់ពីបង្កើតវិទ្យាស្ថានអាហារូបត្ថម្ភជាតិ កម្មាភិបាលធ្វើការផ្នែកខាងវិស័យអាហារូបត្ថម្ភ នៅកង្វះច្រើនណាស់ មិនទាន់បានបណ្តុះបណ្តាលត្រូវតាមក្បួនខ្នាត់។ ជាអ្នកបានសិក្សាស៊ីជម្រៅផ្នែកខាងវិស័យនេះ ផ្តើមពីថ្ងៃនោះ លោកស្រីក៏ទទួលបានភារកិច្ចធ្វើការនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលរបស់វិទ្យាស្ថាន។ លោកស្រីចូលរួមវគ្គបណ្តុះបណ្តាល ហ្វឹកហាត់កម្មាភិបាល ចាប់ពីថ្នាក់មជ្ឈិមរហូតដល់ថ្នាក់ខេត្ត ស្រុក ដើម្បីពង្រាយផែនការសកម្មភាពជាតិ អំពីអាហារូបត្ថម្ភនាដំណាក់កាល១៩៩៥ - ២០០០ និងពង្រាយកម្មវិធីបង្ការប្រឆាំង កង្វះអាហារូបត្ថម្ភកុមារនិងឪពុកម្តាយទូទាំងប្រទេស។

នៅឆ្នាំ២០០១ ក្រោមតួនាទីជានាយកនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលអាហារូបត្ថម្ភ និងស្បៀងអាហាររបស់វិទ្យាស្ថាន លោកស្រីនិងសហការីកសាងផែនការបណ្តុះបណ្តាលផ្នែកខាងវិស័យអាហារូបត្ថម្ភ បង្កើតបានបណ្តាញ​បណ្តុះ​បណ្តាលកម្មាភិបាលអាហារូបត្ថម្ភ តាមរយៈសកលវិទ្យាល័យវេជ្ជសាស្រ្តហាណូយ ថៃង្វៀន កឹនធើ និងសកលវិទ្យាល័យកសិកម្មលេខ១ជាដើម ព្រមទាំងបើកទូលាយបណ្ដាញបណ្តុះបណ្តាលកម្មាភិបាលអាហារូបត្ថម្ភ ដើម្បីអនុវត្តគោលដៅនៃយុទ្ធសាស្រ្តជាតិនៃអាហារូបត្ថម្ភ ដំណាក់កាល ២០០១ - ២០១០ និងបន្តជាយុទ្ធសាស្រ្តជាតិនៃអាហារូបត្ថម្ភ ដំណាក់កាល២០១១ - ២០២០។

 

សាស្រ្តាចារ្យ បណ្ឌិត ឡេ ធីហើប (Le Thi Hop) ទទួលកិត្តិនាមវេជ្ជបណ្ឌិតឆ្នើមឆ្នាំ២០០៨។ រូបថត៖ ឯកសារ


សាស្រ្តាចារ្យ បណ្ឌិត ឡេ ធីហើប (Le Thi Hop) ជាអ្នកនិពន្ធ ជាអ្នកនិពន្ធរួមនៃសៀវភៅចំនួន២៧ បម្រើការបណ្តុះបណ្តាល ស្រាវជ្រាវវិទ្យាសាស្រ្ត និងគម្រោងការអំពីអាហារូបត្ថម្ភ។ រូបថត៖ ឯកសារ


សាស្រ្តាចារ្យ បណ្ឌិត ឡេ ធីហើប (Le Thi Hop) រួមនឹងសហការីនៅសិក្ខាសាលាអន្តរជាតិ អំពីអាហារូបត្ថម្ភ។ រូបថត៖ ឯកសារ


សាស្រ្តាចារ្យ បណ្ឌិត ឡេ ធីហើប (Le Thi Hop) រួមនឹងសហការីនៅសិក្ខាសាលាមួយ ស្តីអំពីអាហារូបត្ថម្ភ។ រូបថត៖ ឯកសារ
 

ខែឧសភា ឆ្នាំ១៩៩៤ អង្គការរដ្ឋមន្រ្តីសិក្សាអប់រំអាស៊ីអាគ្នេយ៍ (SEAMEO/TROMED)  បានសហការនឹងវិទ្យាស្ថានអាហារូបត្ថម្ភរៀបចំវគ្គបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៃអាហារូបត្ថម្ភសហគមន៍។ វគ្គសិក្សាដំបូងបានរៀបចំនៅវៀតណាម ចាប់បីខែកញ្ញា ដល់ខែធ្នូ ឆ្នាំ១៩៩៦ មានសិក្ខាកាមនៃប្រទេសនានាអញ្ជើញមកចូលរួម។ សាស្រ្តាចារ្យ បណ្ឌិត ឡេ ធីហើប (Le Thi Hop) បានជ្រើសធ្វើជានិយតករនិងបង្រៀននៅ Block (អង្គការវាយតម្លៃស្ថានភាពអាហារូបត្ថម្ភ និងបង្កើតផែនការអន្តរគមន៍អាហារូបត្ថម្ភ – Nutritional Assessment and Planing ZOOP)។

ថ្នាក់រៀនអន្តរជាតិនេះ បានវាយតម្លៃខ្ពស់ ផ្នែកខាងរៀបចំនិងគុណភាពបង្រៀន។ ក្រោយពីវគ្គសិក្សាបញ្ចប់ប្រកបដោយជោគជ័យនេះ ក្រសួងសិក្សាអប់រំនិងបណ្តុះបណ្តាល យល់ព្រមសហការជាមួយវិទ្យាស្ថាននិងសកលវិទ្យាល័យវេជ្ជសាស្រ្តហាណូយ។

សាស្រ្តាចារ្យ បណ្ឌិត ឡេ ធីហើប (Le Thi Hop) ជាអ្នកចូលរួមផ្ទាល់នឹងមជ្ឈមណ្ឌលបណ្តុះបណ្តាលអាហារូបត្ថម្ភ និងស្បៀងអាហារ នៃវិទ្យាស្ថានអាហារូបត្ថម្ភ កសាងនិងពង្រាយកម្មវិធីបណ្តុះបណ្តាលថ្នាក់បណ្ឌិតអាហារូបត្ថម្ភ ដើម្បីផ្តល់ធនធានគ្រូបង្រៀន កម្មាភិបាលវិទ្យាសាស្រ្ត សម្រាប់សកលវិទ្យាល័យវេជ្ជសាស្រ្ត និងនៅតាមខេត្តទូទាំងប្រទេស។

ក្នុងវិស័យបណ្តុះបណ្តាលនឹងសហការអន្តរជាតិ លោកស្រីបានអញ្ជើញចូលរួមបង្រៀននិងណែនាំសិក្ខាកាមថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៃមជ្ឈមណ្ឌល SEAMEO/TROPMED  ក្នុងពេលលោកស្រីកំពុងធ្វើសារណាបណ្ឌិត នៅប្រទេសឥណ្ឌូនេសី។ លោកស្រីបានអញ្ជើញទៅបង្រៀននៅវគ្គសិក្សាអន្តរជាតិ ស្តីពីអាហារូបត្ថម្ភសហគមន៍ របស់ SEAMEO/TROPMED ។

ក្នុងអំឡុងពេល៣៣ឆ្នាំ បំពេញការងារនៅវិស័យអាហារូបត្ថម្ភ ជាមួយនឹងតួនាទីជាអ្នកគ្រប់គ្រងគ្រប់ផ្នែក សាស្រ្តាចារ្យ បណ្ឌិត ឡេ ធីហើប (Le Thi Hop) តែងលះបង់និងស្រាវជ្រាវស៊ីជម្រៅ អំពីបញ្ហាអាហារូបត្ថម្ភពាក់ព័ន្ធដល់កុមារ និងនារីដែលមានផ្ទៃពោះជានិរន្តរ៍មិនដែលផ្អាក់ មានប្រព័ន្ធ ផ្តើមចេញពីនោះ ដាក់ចេញដំណោះស្រាយកាត់បន្ថយកង្វះអាហារូបត្ថម្ភលើកុមារ រួមចំណែកលើកកម្ពស់ជំហរនៃប្រជាជនវៀតណាម៕


សាស្រ្តាចារ្យ បណ្ឌិត ឡេ ធីហើប (Le Thi Hop) រួមនឹងសមូហភាពនារីវិទ្យាសាស្រ្ត នៃវិទ្យាស្ថានអាហារូបត្ថម្ភ មានកិត្តិនាមទទួលបាន “ពានរង្វាន់ Kovalevskaia ” (ឆ្នាំ២០០៩)។

នៅឆ្នាំ២០១៦ សាស្រ្តាចារ្យ បណ្ឌិត ឡេ ធីហើប (Le Thi Hop) ទទួលបានពានរង្វាន់ “លះបង់មួយជីវិតដើម្បីសុខភាពសកលលោក” រៀបចំផ្តល់ដោយសមាគមវេជ្ជសាស្រ្តផ្នែកខាងកុមារ អាហារូបត្ថម្ភ រំលាយអាហារ បន្សាំសរីរាង្គពិភពលោក។

នៅឆ្នាំ២០១៧ សាស្រ្តាចារ្យ បណ្ឌិត ឡេ ធីហើប (Le Thi Hop) ទទួលបានពានរង្វាន់ “ដាំង វ៉ាន់ងឺ - Dang Van Ngu” នៃក្រសួងសុខាភិបាល ព្រមទាំងអំណោយអនុស្សាវរីយ៍នៃលោកប្រធានរដ្ឋ សម្រាប់នាយកនៃវិទ្យាស្ថានប្លុកវេជ្ជសាស្រ្តបម្រុងការពារ។

អត្ថបទ៖ ថាវវី រូបថត៖ វៀតគឿងនិងឯកសារ


បណ្តាអត្ថបទបានផ្សាយ