18/10/2020 00:01 GMT+7 Email Print Like 0

សាស្រ្តាចារ្យ បណ្ឌិត ត្រឹន ប៊ីញយ៉ាង (Tran Binh Giang)៖ អ្នកឯកទេសជួរមុខ ខាងវិស័យវះកាត់ឆ្លុះនៅវៀតណាម

ជាជនជាតិវៀតណាមដំបូង រៀនអំពីការវះកាត់ឆ្លុះ សាស្រ្តាចារ្យ បណ្ឌិត ត្រឹន ប៊ីញយ៉ាង (Tran Binh Giang) នាយកមន្ទីរពេទ្យវៀតដឹក (Viet Duc) និងជាអ្នកបានផ្លាស់ប្តូរទស្សនទាននៃវេជ្ជសាស្រ្តលោកខាងលិច ក្នុងការពង្រាយបច្ចេកទេសវះកាត់ឆ្លុះ ជំនាញឯកទេសប្រៀបដូច “ការវះកាត់ឆ្លុះអភិជន” នៅប្រទេសនានានៃពិភពលោកទីបី។

ក្នុងតួនាទីជានាយកមន្ទីរពេទ្យវៀតឌឹក (Viet Duc) សាស្រ្តាចារ្យ បណ្ឌិត ត្រឹន ប៊ីញយ៉ាង (Tran Binh Giang) សព្វថ្ងៃជាប្រធានសមាគមវះកាត់ឆ្លុះវៀតណាម ជាប្រធានសមាគមវះកាត់វៀតណាម និងជាអតីតអនុប្រធានសមាគមវះកាត់ឆ្លុះអាស៊ី - ប៉ាស៊ីហ្វីក។ សព្វថ្ងៃ សាស្រ្តាចារ្យ បណ្ឌិត ត្រឹន ប៊ីញយ៉ាង (Tran Binh Giang) ក៏ជាជនជាតិវៀតណាមដំបូងម្នាក់  រៀនអំពីការវះកាត់ឆ្លុះ តំណាលនោះលោកក៏ជាអ្នកឃើញផ្ទាល់នៅការអភិវឌ្ឍ នៃឧបករណ៍វះកាត់ឆ្លុះ នៅថ្ងៃដំបូងពេលបច្ចេកទេសនេះ បានរកឃើញនៅលើពិភពលោក។ រលឹកនៅថ្ងៃដំបូងអភិក្រមវិស័យឯកទេសថ្មីនេះ សាស្រ្តាចារ្យ បណ្ឌិត ត្រឹន ប៊ីញយ៉ាង (Tran Binh Giang) ចែករំលែក៖ “ពេលមើលករណីវះកាត់ឆ្លុះដំបូង ខ្ញុំឃើញថាល្អណាស់។ ប៉ុន្តែខ្ញុំគិតថានៅឆ្ងាយណាស់ មិនដឹងពេលណា យើងទើបធ្វើបានដូចនេះ នៅប្រទេសវៀតណាម”។

នោះគឺនៅសម័យឆ្នាំ១៩៨៧ ករណីវះកាត់ឆ្លុះដំបូងនៅលើពិភពលោក បានអនុវត្តដោយសាស្រ្តាចារ្យ Philipe Mouret ។ មកដល់ឆ្នាំ២៩៩០ បច្ចេកទេសវះកាត់ឆ្លុះ ទើបចាប់ផ្តើមបានពង្រាយនៅតាមមន្តីរពេទ្យមួយចំនួនរបស់បារាំង។ នៅឆ្នាំដដែល សាស្រ្តាចារ្យ បណ្ឌិត ត្រឹន ប៊ីញយ៉ាង (Tran Binh Giang) ក៏បានបញ្ជូនទៅកាន់មន្ទីរពេទ្យសកលវិទ្យាល័យ Cochin ជាមន្ទីរពេទ្យមួយក្នុងចំណោមមន្ទីរពេទ្យធំរបស់បារាំង ជាទីកន្លែងមានច្រើនបញ្ញវន្តខាងវិស័យវេជ្ជសាស្រ្តលើពិភពលោក  អញ្ជើញមកដើម្បីសិក្សាអំពីបន្សាំសរីរាង្គ។ ពេលនោះ សាស្រ្តាចារ្យ Delaitre (Deux Litre) ធ្វើការនៅមន្ទីរពេទ្យ ជាទីកន្លែងដែលលោកសិក្សា ក៏ទើបតែចាប់ផ្តើមអនុវត្តការវះកាត់ឆ្លុះនូវករណីដំបូងបង្អស់។ តាម សាស្រ្តាចារ្យ បណ្ឌិត ត្រឹន ប៊ីញយ៉ាង (Tran Binh Giang) ពិភពលោកពេលនោះ កំពុងលង់អារម្មណ៍ជាមួយការវះកាត់ឆ្លុះ ប៉ុន្តែមជ្ឈដ្ឋានវេជ្ជសាស្រ្តលោកខាងលិច ក៏ទទួលស្គាល់នេះជា “ការវះកាត់ឆ្លុះអភិជន” ថវិកាចំណាយថ្លៃ ដូចនេះក៏គ្មាន​គោលការណ៍អភិវឌ្ឍន៍វា នៅប្រទេសនានានៃពិភពលោកទីបី។

ឆ្នាំ១៩៩២ ពេលចេញពីប្រទេសបារាំងត្រឡបចូលមកវៀតណាម សាស្រ្តាចារ្យ បណ្ឌិត ត្រឹន ប៊ីញយ៉ាង (Tran Binh Giang) នាំយកក្តីកង្វរ “ធ្វើដូចម្តេចដើម្បីពង្រាយបាននៅវៀតណាម នូវការវះកាត់ឆ្លុះ ក៏ដូចជាយកប្រាក់មកពីណា ដើម្បីអាចទិញនូវគ្រឿងម៉ាស៊ីនដ៏ថ្លៃដូចនេះ”។ ក៏តាមសម្តីសាស្រ្តាចារ្យ បណ្ឌិត ត្រឹន ប៊ីញយ៉ាង (Tran Binh Giang) មានមនុស្សពីរនាក់មិនធ្វើកិច្ចការវះកាត់ឆ្លុះ តែមានគុណបំណាច់ដ៏ធំ ក្នុងការងារជួយខ្ញុំអភិវឌ្ឍន៍បច្ចេកទេសវះកាត់ឆ្លុះនៅវៀតណាម។ អ្នកទីមួយដែលលោកតែងរលឹកដល់ គឺអតីតសាស្រ្តាចារ្យ ង្វៀន យឿងក្វាង (Nguyen Duong Quang) អតីតនាយកមន្ទីរពេទ្យវៀតដឹក (Viet Duc)។ សាស្រ្តាចារ្យ ង្វៀន យឿងក្វាង (Nguyen Duong Quang) ជាអ្នកផ្តល់ទឹកប្រាក់៥០០លានដុង ទឹកប្រាក់តាមស្តង់ដាររដ្ឋផ្តល់ជូន សម្រាប់ទិញឡានជូនមន្ទីរពេទ្យ បន្ទាប់ពីសន្តាប់សម្តីសាស្រ្តាចារ្យ បណ្ឌិត ត្រឹន ប៊ីញយ៉ាង (Tran Binh Giang) បកស្រាយ​គោលបំណង អំពីគ្រឿងម៉ាស៊ីនវះកាត់ឆ្លុះនេះ។ ប្រមូលថវិកាបន្ថែមពីសហការី លោកបានទិញគ្រឿងម៉ាស៊ីនវះកាត់ឆ្លុះដំបូង សម្រាប់មន្ទីរពេទ្យវៀតដឹក (Viet Duc) ដោយតម្លៃ៦៥០លានដុង (សម័យឆ្នាំ១៩៩២)។

 

សាស្រ្តាចារ្យ បណ្ឌិត ត្រឹន ប៊ីញយ៉ាង (Tran Binh Giang) នាយកមន្ទីរពេទ្យវៀតដឹក (Viet Duc) ជាប្រធានសមាគមវះកាត់ឆ្លុះវៀតណាម ជាប្រធានសមាគមវះកាត់វៀតណាម និងជាអតីតអនុប្រធានសមាគមវះកាត់ឆ្លុះអាស៊ី - ប៉ាស៊ីហ្វិក។ រូបថត៖ វៀតកឿង


សាស្រ្តាចារ្យ បណ្ឌិត ត្រឹន ប៊ីញយ៉ាង (Tran Binh Giang) អនុវត្តការវះកាត់ឆ្លុះនៅបន្ទប់វះកាត់ទំនើប ត្រូវតាមស្តង់ដារពិភពលោក នៃមន្ទីរពេទ្យវៀតដឹក (Viet Duc) ។ រូបថត៖ ឯកសារ


សាស្រ្តាចារ្យ បណ្ឌិត ត្រឹន ប៊ីញយ៉ាង (Tran Binh Giang) រួមនឹងមជ្ឈិមសមាគមកាកបាទក្រហម ជូនអំណោយដល់កុមាររងជំងឺ កំពុងដេកនៅមន្ទីរពេទ្យវៀតដឹក (Viet Duc) ។ រូបថត៖ ឯកសារ
 

ប៉ុន្តែលោកបន្តរងការប្រឈមនឹងភាពមិនទុកចិត្ត នៃសាស្រ្តាចារ្យជួរមុខខាងវិស័យវេជ្ជសាស្រ្ត និងសហការីអំពីបច្ចេកទេស ពីព្រោះវាទើបមានថ្មីចេះ នៅ“លោកខាងលិច” យកមកអនុវត្តក្នុងវៀតណាម “ការវះកាត់ធម្មតានៅពិបាក ទំរាំដល់ការវះកាត់ឆ្លុះទៀត” លោកចែករំលែក។ ម្យ៉ាង ដល់ដើមឆ្នាំ១៩៩៣ សាស្រ្តាចារ្យ បណ្ឌិត ត្រឹន ប៊ីញយ៉ាង (Tran Binh Giang) នៅតែសម្រេចចិត្តអញ្ជើញសាស្រ្តាចារ្យ Delaitre (Deux Litre) មកប្រទេសវៀតណាម ដើម្បីអនុវត្តការវះកាត់ឆ្លុះ។ លោកសាស្រ្តាចារ្យជនជាតិបែលហ្សិក អញ្ជើញមកប្រទេសវៀតណាម បានកាន់យកម៉ាស៊ីនកាមេរ៉ាខ្នាតតូច ដើម្បីថតទុកជាឯកសារសម្រាប់ភាពយន្តខ្នាតខ្លី អំពី “ការវះកាត់ឆ្លុះនៅប្រទេសនានានៃពិភពលោកទីបី”។

ភាពយន្តនេះរបស់សាស្រ្តាចារ្យជនជាតិបែលហ្សិក ទទួលបានរង្វាន់ជើងឯក ក្នុងមហាសន្និបាតវះកាត់ឆ្លុះពិភពលោក។ សាស្រ្តាចារ្យ បណ្ឌិត ត្រឹន ប៊ីញយ៉ាង (Tran Binh Giang) នៅតែចាំបានថា ពាក្យផ្តល់យោបល់លើទិដ្ឋភាពថតស្នាមសត្វមូសខាំ ក្បែរស្នាមវះកាត់ឆ្លុះរបស់អ្នកជំងឺ នៅនឹងមន្ទីរពេទ្យរបស់ខ្លួន៖ “ជាមួយនឹងការវះកាត់ឆ្លុះចាប់ពីពេញនេះទៅ សត្វល្អិតនៅតាមប្រទេសតំបន់ត្រូពិក នឹងមិនអាចមានឱកាសឆ្លងមេរោគលើស្នាមវះកាត់ របស់អ្នកជំងឺទៀតឡើយ”។ ដំណើរអញ្ជើញមកកាន់ប្រទេសវៀតណាម របស់សាស្រ្តាចារ្យ Delaitre  ក៏ធ្វើឱ្យផ្លាស់ប្តូរទស្សនទានទាំងស្រុង នៃមជ្ឈដ្ឋានវេជ្ជសាស្រ្តលោកខាងលិច អំពីការពង្រាយបច្ចេកទេសវះកាត់ឆ្លុះ នៅតាមប្រទេសនានាលើពិភពលោកទីបី។

 

សព្វថ្ងៃបច្ចេកទេសវះកាត់ឆ្លុះ បានពង្រាយនៅស្ទើរទាំងអស់តាមមន្ទីរពេទ្យបង្អែកមូលដ្ឋានទាំង៦៣ខេត្តក្រុងរបស់វៀតណាម ចាប់ផ្តើមពីមជ្ឈិម ដល់ខេត្តនិងរហូតដល់ស្រុក។ នេះជាសមិទ្ធផលដែលប្រទេសចំនួនតិច លើពិភពលោកសម្រេចបាន។

វៀតណាមក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងបង្អស់ លើពិភពលោកទីបី ពង្រាយបច្ចេកទេសវះកាត់ឆ្លុះនេះ។ ភាពជោគជ័យក្នុងការងារអនុវត្តបច្ចេកទេសនេះនៅវៀតណាម បន្ទាប់នោះគឺជាប្រភពបំផុសគំនិត ដើម្បីរៀបចំវេជ្ជបណ្ឌិតគ្មានព្រំដែន បង្កើនការផ្សព្វផ្សាយ បណ្តុះទូលាយនូវបច្ចេកទេសថ្មីនេះ ទៅដល់ប្រទេសនានាដែលកំពុងអភិឌ្ឍន៍។

អ្នកទីបីមានគុណបំណាច់ធំក្នុងការជួយដល់ សាស្រ្តាចារ្យ បណ្ឌិត ត្រឹន ប៊ីញយ៉ាង (Tran Binh Giang) ពង្រាយបច្ចេកទេសវះកាត់ឆ្លុះនៅប្រទេសវៀតណាម គឺអតីតសាស្រ្តាចារ្យ សភាចារ្យ តោន ថឹតបាច (Ton That Bach)។ “សាស្រ្តាចារ្យ សភាចារ្យ តោន ថឹតបាច (Ton That Bach) ជាអ្នកយល់ចិត្តនៃអ្នកទើបធ្វើ ម្លោះហើយបង្កគ្រប់លក្ខណៈងាយស្រួលបំផុត ដើម្បីខ្ញុំពង្រាយវះកាត់ឆ្លុះ” សាស្រ្តាចារ្យ បណ្ឌិត ត្រឹន ប៊ីញយ៉ាង (Tran Binh Giang) ចែករំលែក។ ករណីមួយក្នុងចំណោមករណីវះកាត់ឆ្លុះដំបូងរបស់សាស្រ្តាចារ្យ បណ្ឌិត ត្រឹន ប៊ីញយ៉ាង (Tran Binh Giang) គឺសាច់ញាតិរបស់សាស្រ្តាចារ្យ បណ្ឌិត ត្រឹន ប៊ីញយ៉ាង (Tran Binh Giang)។

ឆ្នាំ២០០៤ មន្ទីរពេទ្យវៀតណាម - បារាំង បានអញ្ជើញសាស្រ្តាចារ្យ Philipe Mouret មកកាន់ប្រទេសវៀតណាម។ នាឱកាសនេះ សាស្រ្តាចារ្យ បណ្ឌិត ត្រឹន ប៊ីញយ៉ាង (Tran Binh Giang) បានអញ្ជើញអ្នករកឃើញបច្ចេកទេសវះកាត់ឆ្លុះដំបូងលើពិភពលោកនេះ សហការដើម្បីបើកថ្នាក់បណ្តុះបណ្តាលវះកាត់ឆ្លុះដំបូងនៅប្រទេសវៀតណាម។ ការសហការនេះ បានជួយបង្កើតចំណងមិត្តភាពស្និទ្ធស្នាល រវាងសាស្រ្តាចារ្យជួរមុខខាងវិស័យវះកាត់ឆ្លុះសព្វថ្ងៃ។ ហើយចាប់ផ្តើមពីវគ្គសិក្សាដំបូង ដែលមានសិស្សចំនួន៣០នាក់ មកដល់សព្វថ្ងៃមានរាប់សិបថ្នាក់បណ្តុះបណ្តាល ជាមួយនឹងសិស្សរាប់ពាន់នាក់ បានបណ្តុះបណ្តាលបច្ចេកទេសវះកាត់ឆ្លុះ។

 

សាស្រ្តាចារ្យ បណ្ឌិត ត្រឹន ប៊ីញយ៉ាង (Tran Binh Giang) (ឈរទី១ខាងឆ្វេង) ថតរូបនឹងនាយករដ្ឋមន្រ្តីវៀតណាម លោក ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) នាយករដ្ឋមន្រ្តីជប៉ុន លោក Shinzo Abe  និងប្រធានសម្ពន្ធក្រុមហ៊ុន Kitahara  លោក Shigemi Kitahara ។ រូបថត៖ ឯកសារ


សាស្រ្តាចារ្យ បណ្ឌិត ត្រឹន ប៊ីញយ៉ាង (Tran Binh Giang) (ឈរទី៤ រាប់ពីឆ្វេង) ទទួលរង្វាន់បញ្ញវន្តវៀតណាមឆ្នាំ២០១៩។ រូបថត៖ ឯកសារ


សាស្រ្តាចារ្យ បណ្ឌិត ត្រឹន ប៊ីញយ៉ាង (Tran Binh Giang) និងលោក Shigemi Kitahara ប្រធានសម្ពន្ធក្រុមហ៊ុន Kitahra ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហការ អំពីនិតីសម្បទាគុណភាពខ្ពស់ នៅមន្ទីរមិត្តភាពវៀតដឹក (Viet Duc) ទី១។ រូបថត៖ ឯកសារ


សាស្រ្តាចារ្យ បណ្ឌិត ត្រឹន ប៊ីញយ៉ាង (Tran Binh Giang) ចុះហត្ថលេខាលើកិច្ចសហការជាមួយនឹងសម្ពន្ធក្រុមហ៊ុន Medtronic (អាមេរិក)។ រូបថត៖ ឯកសារ
 

មានកំណើតនៅតំបន់ជនបទក្រីក្រថៃប៊ីញ (Thai Binh) ក្នុងគ្រួសារកូនច្រើន ប៉ុន្តែដូចសម្តីសាស្រ្តាចារ្យ បណ្ឌិត ត្រឹន ប៊ីញយ៉ាង (Tran Binh Giang) “ឪពុកម្តាយខ្ញុំ ជាអ្នកមើលសំខាន់លើការសិក្សា តែងបង្កើតបរិស្ថានរៀនសូត្រសកម្ម សម្រាប់បងប្អូននៅផ្ទះ”។ នោះក៏ជាកម្លាំងចលករមួយជួយកុមារ ត្រឹន ប៊ីញយ៉ាង (Tran Binh Giang) តែងមានលទ្ធផលខ្ពស់ក្នុងការសិក្សា។

បន្ទាប់ពី រៀនចប់វិទ្យាល័យ នៅចំពោះមុខការជ្រើសរើសវិជ្ជាជីវៈតាមរៀន គ្រួសារសាស្រ្តាចារ្យ បណ្ឌិត ត្រឹន ប៊ីញយ៉ាង (Tran Binh Giang) មានសាច់ញាតិរងជំងឺ តែមិនអាចព្យាបាលបាន លោករលឹកឃើញ៖ “ថ្ងៃនោះ វេជ្ជសាស្រ្តនៅមានកម្រិត ខ្ញុំសម្រេចចិត្តប្រឡងចូលវិស័យវេជ្ជសាស្រ្ត ជាមួយបំណងសាមញ្ញារបស់កុមារ ចង់ស្វែងរករបៀបព្យាបាលជំងឺ ជូនសាច់ញាតិ”។

 

សព្វថ្ងៃតាមលេខស្ថិតិថ្មីបំផុត មន្ទីរពេទ្យនៅវៀតណាមបានពង្រាយបច្ចេកទេសវះកាត់ឆ្លុះ គឺនៅភូមិភាគខាងជើងចំនួន៩២% ភូមិភាគកណ្តាលចំនួន៨៨% ភូមិភាគខាងត្បូងចំនួន ៩១%។

ឆ្នាំ១៩៨២ បន្ទាប់ពីត្រឡប់ពីដំណើររបាយការណ៍វិទ្យាសាស្រ្តនៅ Massachusetts (អាមេរិក) សាស្រ្តាចារ្យ តោន ថឹតទុង (Ton That Tung) អញ្ជើញទៅសំណេះសំណាល ជាមួយនឹងនិស្សិតសកលវិទ្យាល័យវេជ្ជសាស្រ្តហាណូយ។

សាស្រ្តាចារ្យ បណ្ឌិត ត្រឹន ប៊ីញយ៉ាង (Tran Binh Giang) ពេលនោះកំពុងជានិស្សិតឆ្នាំទីពីរ ជានិស្សិតម្នាក់ក្នុងចំណោមនិស្សិតដែលអង្គុយ នៅក្រោមសាលប្រជុំថ្ងៃនោះ រលឹកឃើញអារម្មណ៍ពេលបានស្តាប់ បានសំឡឹង “ប្រាង្គ” នៃវិស័យវះកាត់វៀតណាម និយាយអំពី “ឥរិយាបថរហ័សរហួន មិនជាប់ជំពាក់ សក់ស បញ្ចេញពន្លឺ ដូចជារស្មី ធ្វើឱ្យនិស្សិតយើងខ្ញុំកោតសរសើរគ្រប់គ្នា” លោកចែករំលែក។

តាមរយៈនោះ ក៏ជាមូលហេតុធ្វើឱ្យនិស្សិត ត្រឹន ប៊ីញយ៉ាង (Tran Binh Giang) សម្រេចចិត្តតាមរៀនវះកាត់ ទោះបីលោកគ្រូនិយាយថា៖ “និស្សិតម្នាក់មានទម្ងន់៤៧គីឡូ គឺមិនគ្រប់ស្តង់ដារសុខភាពដើម្បីតាមរៀនវិស័យវះកាត់”។ ចាប់ពីការជំនួបដំបូង និងតែមួយលើកគត់ របស់និស្សិតក្រីក្រជាមួយនឹងសាស្រ្តាចារ្យ តោន ថឹតទុង (Ton That Tung) ក្នុងសាលប្រជុំឆ្នាំនោះ ដូចជាព្រហ្មលិខិតបានចារកំណត់វាសនា។ និស្សិតម្នាក់នោះ ក្រោយមកជាអ្នកនាំបច្ចេកទេសថ្មី ជឿនលឿន នៃលោកខាងលិច ធ្វើបច្ចុប្បន្នកម្មនៅវៀតណាម បន្តរស្មីពន្លឺនិងកម្លាំងចិត្តរបស់អតីតសាស្រ្តាចារ្យ តោន ថឹតទុង (Ton That Tung) ។ លោកក៏ក្លាយជាប្រធាននាវិក បន្តនាំ “នាវា” វះកាត់នៅមន្ទីរពេទ្យជួរមុខខាងវិស័យសុខាភិបាលវៀតណាម អភិវឌ្ឍន៍លោតផ្លោះសក្តិសមលំដាប់សម័យទំនើបថ្មី។ “សព្វថ្ងៃ បច្ចេកទេសថ្មីទាំងអស់លើពិភពលោក សុទ្ធតែកំពុងពង្រាយនៅមន្ទីរពេទ្យវៀតដឹក (Viet Duc)។ មជ្ឈមណ្ឌលធំៗលើពិភពលោក គេវះកាត់អ្វី វៀតណាមសុទ្ធតែអាចវះកាត់បានទាំងអស់” សាស្រ្តាចារ្យ បណ្ឌិត ត្រឹន ប៊ីញយ៉ាង (Tran Binh Giang) បានអះអាង។

អត្ថបទ៖ ថាវវី រូបថត៖ វៀតកឿង និងឯកសារ

បណ្តាអត្ថបទបានផ្សាយ