30/03/2020 15:33 GMT+7 Email Print Like 0

សាស្រ្តាចារ្យ បណ្ឌិត លោកង្វៀន ធេហ័ង (Nguyen The Hoang)បង្កើតអព្ភូតហេតុនៃការវះកាត់ប្តូរដៃពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត

ការ​ដែល​វៀត​ណាម​អាច​ធ្វើ​បាន​ការ​វះ​កាត់​ប្តូរ​ដៃ​ពី​មនុស្ស​ម្នាក់​ទៅ​ម នុស្ស​ម្នាក់​ទៀត​ដំ​បូង​គេ ​ក្នុង​លោក​បាន​បើកក្តីសង្ឃឹម​សម្រាប់អ្នកជំងឺអកុសល​ដែល​​បានបាត់បង់ផ្នែកណាមួយនៃរាងកាយរបស់ខ្លួន​។ ការវះការ​ប្តូរ​ដៃ​​នេះ​ត្រូវ​​បានធ្វើ​ដោយ​សាស្រ្តាចារ្យ បណ្ឌិតវិទ្យាសាស្ត្រ វរសេនីយ៍ឯក Nguyen The Hoang នាយករង​មន្ទីរពេទ្យ​យោធា​ ១០៨ ​និងវេជ្ជបណ្ឌិតនានា​។

ថ្ងៃទី ២៧ កម្ភៈ ឆ្នាំ២០២០ គឺរយៈពេលជាង ១ ខែបន្ទាប់ពីការវៈកាត់ប្តូរដៃឲ្យអ្នកជម្ងឺម្នាក់ឈ្មោះ ផាម វ៉ាន់វឿង (Pham Van Vuong)  យើងខ្ញុំមានឱកាសជួបជាមួយលោកសាស្រ្តាចារ្យ បណ្ឌិត ង្វៀន ធេហ័ង (Nguyen The Hoang) នៅក្នុងបន្ទប់ថែទាំក្រោយពីសង្គ្រោះបន្ទាន់ ជាកន្លែងសម្រាប់ព្យាបាល និងវាយតម្លៃលើស្ថានភាពនៃដៃរបស់អ្នកជម្ងឺ ផាម វ៉ាន់វឿង (Pham Van Vuong) ។

ជារៀងរាល់ថ្ងៃ លោក វឿង (Vuong) ព្យាយាមហាត់ស្តារនីតិសម្បទា ហើយរំពឹងថាក្នុងរយៈពេលពី ៦ ទៅ ១២ ខែ ដៃរបស់គាត់អាចចលនាដូចធម្មតាវិញ។ យោងតាមលោក វឿង (Vuong) រហូតទាល់តែមានដៃថ្មីមួយនេះ វានៅតែជាសុបិនសម្រាប់គាត់ ដែលគាត់មិនជឿថាគាត់មានឱកាសក្លាយជាមនុស្សធម្មតាវិញ។ លោកសាស្រ្តាចារ្យ បណ្ឌិត ង្វៀន ធេហ័ង (Nguyen The Hoang) តែងតែជិតស្និទ្ធ និងផ្តល់ក្តីស្រឡាញ់ដល់លោក វឿង (Vuong) ដូចជាឪពុកអញ្ជឹង។ គ្រប់ពេលវេលាដែលនៅក្នុងមន្ទីរពេទ្យ លោកសាស្រ្តាចារ្យ បណ្ឌិត  ង្វៀន ធេហ័ង (Nguyen The Hoang)  សុទ្ធតែមកលើកទឹកចិត្តលោក វឿង (Vuong )ហើយណែនាំគាត់ពីរបៀបហាត់ស្តារនីតិសម្បទាឱ្យបានត្រឹមត្រូវ។



សាស្រ្តាចារ្យ បណ្ឌិត វរសេនីយ៍ឯក លោក ង្វៀន ធេហ័ង (Nguyen The Hoang) នាយករងមន្ទីរពេទ្យយោធា ១០៨។
រូបថត៖ តឹតសើន



សាស្រ្តាចារ្យ បណ្ឌិត វរសេនីយ៍ឯក លោក ង្វៀន ធេហ័ង (Nguyen The Hoang) ណែនាំពីរបៀប និងបច្ចេកទេសស្តីពីការវះកាត់ប្តូរដៃជាមួយគណៈនាយកនៃមន្ទីរពេទ្យយោធា ១០៨ ។ រូបថត៖ ឯកសាររបស់មន្ទីរពេទ្យយោធា ១០៨


ភាពជោគជ័យនៃការវះកាត់ប្តូរដៃនេះនឹងជំរុញឲ្យសាស្ត្រាចារ្យ បណ្ឌិត វរសេនីយ៍ឯក លោក ង្វៀន ធេហ័ង (Nguyen The Hoang) និងសហការីរបស់គាត់បន្តធ្វើការវះកាត់ប្តូរសរីរាង្គបន្ថែមទៀត នាពេលអនាគត។ រូបថត៖ តឹតសើន


វេជ្ជបណ្ឌិតនានានៃមន្ទីរពេទ្យយោធា ១០៨ និងអ្នកជំងឺ លោក ផាម វ៉ាន់វឿង (Pham Van Vuong)  បន្ទាប់ពីទទួលបានជោគជ័យនៃការវះការប្តូរដៃដំបូងគេក្នុងលោក។ រូបថត៖ ឯកសាររបស់មន្ទីរពេទ្យយោធា ១០៨
 


សាស្រ្តាចារ្យ បណ្ឌិត លោក ង្វៀន ធេហ័ង (Nguyen The Hoang)   គឺជាអ្នកជំនាញឆ្នើមម្នាក់នៃផ្នែកវេជ្ជសាស្រ្តរបស់វៀតណាម ដោយលោកបានធ្វើការវះកាត់រាប់ពាន់ករណីដោយជោគជ័យ ដែលនាំឱ្យមានសុខភាពល្អ និងភាពរីករាយ សម្រាប់អ្នកជំងឺនៅប្រទេសវៀតណាមនិងនៅលើពិភពលោក។ ក្នុងឆ្នាំ ២០០៨ សាស្ត្រាចារ្យ បណ្ឌិត លោក ង្វៀន ធេហ័ង (Nguyen The Hoang) គឺជាអ្នកជំនាញម្នាក់ក្នុងចំណោមអ្នកជំនាញ ៥ នាក់ ដែលបានកត់ត្រាក្នុងប្រវត្តិសាស្រ្តផ្នែកវេជ្ជសាស្រ្តពិភពលោក ដោយលោកបានធ្វើការវះកាត់ប្តូរសរីរាង្គ សំរាប់អ្នកជម្ងឺម្នាក់នៅទីក្រុងមុយនិច នៃប្រទេសអាល្លឺម៉ង់។ ការវះកាត់ប្តូរដែនៅមន្ទីរពេទ្យយោធា ១០៨ ជាកន្លែងដែលសាស្ត្រាចារ្យ បណ្ឌិត លោក ង្វៀន ធេហ័ង (Nguyen The Hoang) បានធ្វើការអស់រយៈពេលជាង ៣០ ឆ្នាំនេះ មានអត្ថន័យពិសេស ដោយបញ្ជាក់ពីជំនាញរបស់វេជ្ជបណ្ឌិតវៀតណាមនៅលើផែនទីវេជ្ជសាស្ត្រអន្តរជាតិ។

យោងតាមសាស្រ្តាចារ្យ បណ្ឌិត លោកង្វៀន ធេហ័ង (Nguyen The Hoang) ការវះកាត់ប្តូរដៃឲ្យលោកវឿង (Vuong) នេះ វាពិតជាពិបាក និងស្មុគស្មាញណាស់បើប្រៀបធៀបទៅនឹងការវះកាត់នៅឆ្នាំ ២០០៨ នៅប្រទេសអាឡឺម៉ង់។ ទោះជាយ៉ាងណាក៏ដោយ នេះក៏ជាការរីកច្រើនមួយនៃផ្នែកវេជ្ជសាស្ត្រវៀតណាមដែរ ដោយបានត្រៀមរៀបចំសម្រាប់ការវះការនេះយ៉ាងល្អិតល្អន់ ហើយត្រៀមខ្លួនដើម្បីទទួលបានឱកាសជាប្រវត្តិសាស្ត្រសម្រាប់ការវះកាត់ឲ្យអ្នកជំងឺ។ បន្ទាប់ពីរយៈពេល ៣ ឆ្នាំត្រៀមរៀបចំ  អ្នកជំងឺ ផាម វ៉ាន់វឿង (Pham Van Vuong) ទទួលបានឱកាសដ៏កម្រមួយគឺគាត់ត្រូវបានគេបរិច្ចាគដៃឲ្យដើម្បី វះការប្តូរ។ ជាពិសេស សាស្រ្តាចារ្យ បណ្ឌិតលោក ង្វៀន ធេហ័ង (Nguyen The Hoang )និងសហការីរបស់គាត់បានធ្វើការយ៉ាងក្លៀវក្លា និងមានទំនួលខុស ដោយបានធ្វើការវះកាត់នេះក្នុងរយៈពេល ៨ ម៉ោង និងជោគជ័យដែលហួសពីការរំពឹងទុក។

សាស្រ្តាចារ្យ បណ្ឌិត លោក ង្វៀន ធេហ័ង (Nguyen The Hoang)  ជាអ្នកជំនាញដែលមានបទពិសោធន៍ជាច្រើនលើវិស័យនេះ និងជាវេជ្ជបណ្ឌិតមួយរូបបានតស៊ូជាមួយអ្នកជំងឺក្នុងកំឡុងពេលដ៏លំបាក នៅសមរភូមិនៃប្រទេសកម្ពុជា។ នៅពេលនោះ លោកមានអាយុ ២២ ឆ្នាំ ហើយលោកទើបតែបានបញ្ចប់ការសិក្សានៅបណ្ឌិតសភាវេជ្ជសាស្ត្រយោធា លោកបានស្ម័គ្រចិត្តទៅសមរភូមិនៅប្រទេសកម្ពុជា និងបានក្លាយជាមេក្រុមវះកាត់នៅសមរភូមិ។



សាស្រ្តាចារ្យ បណ្ឌិត វរសេនីយ៍ឯក លោក ង្វៀន ធេហ័ង (Nguyen The Hoang) និងសហការីរបស់គាត់ធ្វើការវះកាត់ប្តូរដៃឲ្យអ្នកជំងឺ ផាម វ៉ាន់វឿង (Pham Van Vuong)។ រូបថត៖ ឯកសាររបស់មន្ទីរពេទ្យយោធា ១០៨


សាស្ត្រាចារ្យ បណ្ឌិត លោក ង្វៀន ធេហ័ង (Nguyen The Hoang) និងសហការីរបស់លោកបានបង្កើតអព្ភូតហេតុមួយនៅពេលវះកាត់ប្តូរដៃរដំបូងគេក្នុងលោកដោយជោគជ័យ។ រូបថតៈតឹតសើន


អ្នកជម្ងឺ ផាម វ៉ាន់វឿង (Pham Van Vuong) ឥឡូវនេះដៃថ្មីរបស់ចលនាបានហើយ។ រូបថត៖ តឹតសើន


n
អ្នកជំងឺ ផាម វ៉ាន់វឿង (Pham Van Vuong) អាចចលនាដៃបានហើយ រូបថត៖ តឹតសើន


សាស្ត្រាចារ្យ បណ្ឌិត លោក ង្វៀន ធេហ័ង (Nguyen The Hoang) ណែនាំអ្នកជំងឺ ផាម វ៉ាន់វឿង (Pham Van Vuong) ពីរបៀបចលនាដៃ ...។
រូបថត៖ តឹត សើន



..ហើយលោកបានពិនិត្យដោយផ្ទាល់លើការចលនាដៃរបស់អ្នកជំងឺ។ រូបថត៖ ឯកសាររបស់មន្ទីរពេទ្យយោធា ១០៨


អ្នកជំងឺ ឡ វ៉ាន់សាម (Lo Van Sam) ជនជាតិថៃ នៅខេត្ត សឺន ឡា (Son La) ត្រូវបាត់ដៃ ដោយគ្រោះថ្នាក់ពេលធ្វើការ ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យយោធា ១០៨  គាត់ជាអ្នកដែលបានចុះឈ្មោះដើម្បីវះកាត់ដ្តូរដៃបន្ទាប់ ប្រសិនបើមានអ្នកបរិច្ចាគ។
រូបថតៈតឹតសើន

 

រួមដំណើរជាមួយ សាស្រ្តាចារ្យ បណ្ឌិត លោក ង្វៀន ធេហ័ង (Nguyen The Hoang) យើងបានទៅសួរសុខទុក្ខអ្នកជំងឺម្នាក់ឈ្មោះ ង្វៀន វ៉ាន់ទី (Nguyen Van Ty) ដែលគាត់ជាយុទ្ធជនពិការម្នាក់ គាត់បានបាត់បង់ជើងពីរក្នុងសង្គ្រាម ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យតាំងពីឆ្នាំ ១៩៨១មក។

លោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត ង្វៀន ធេហ័ង (Nguyen The Hoang) បានធ្វើការវះកាត់ឲ្យគាត់ចំនូនបីដងហើយ និងបានជួយព្យាបាលឲ្យគាត់  ឥឡូវអ្នកជំងឺរូបនេះបានជាសះស្បើយហើយ។ ជាពិសេសអ្នកជម្ងឺ ង្វៀន វ៉ាន់ទី (Nguyen Van Ty)  ជាមិត្តរួមអាវុធរបស់ក្រុមវេជ្ជបណ្ឌិត លោក ហ័ង (Hoang) នៅសមរភូមិនៃប្រទេសកម្ពុជា៕

ការវះកាត់ប្តូរដៃឲ្យលោក ផាម វ៉ាន់វឿង (Pham Van Vuong) ទទួលបានជោគជ័យនោះបានបើកក្តីសង្ឃឹមថ្មីសម្រាប់អ្នកជំងឺកំបុតដៃជើងដែលកំពុងរង់ចាំឱកាសបានវះកាត់នៅប្រទេសវៀតណាម។ យោងតាម សាស្រ្តាចារ្យ បណ្ឌិត លោក ង្វៀន ធេហ័ង (Nguyen The Hoang)  បច្ចុប្បន្នគាត់បន្តជួយព្យាបាល និងរង់ចាំឱកាសវះដើម្បីវះកាត់ប្តូរដៃឲ្យអ្នកជម្ងឺវ័យក្មេង ឡ វ៉ាន់សាម (Lo Van Sam)  ជនជាតិថៃ នៅសឺនឡា (Son La)។ លោក សាម (Sam)  ត្រូវបំបាត់ដៃដោយសារគ្រោះថ្នាក់ពេលធ្វើការ គាត់កំពុងមានទំនុកចិត្តខ្ពស់ដែលអាចមានដៃធម្មតាវិញដូចអ្នកជំងឺ Vuong អញ្ចឹង។

អត្ថបទ៖ ប៊ិចវ៉ឹន រូបថត៖ តឹតសើន ឯកសាររបស់មន្ទីពេទ្យយោធា ១០៨

បណ្តាអត្ថបទបានផ្សាយ