21/02/2020 17:50 GMT+7 Email Print Like 0

សាស្រ្តាចារ្យ សិល្បករ Piano តោន ថឹកទ្រិម (Ton That Triem)៖ នាំយក​តន្រ្តី​តភ្ជាប់​ចំណងមិត្ត​ភាពវៀត​ណាម និងមិត្តភក្តិអន្តរជាតិ​

ជាអ្នក​មានទេពកោសល្យ​​​ចរិត​​ស្មោះត្រង់ សាស្រ្តាចារ្យ​ សិល្បករ​ Piano តោន ​ថឹក​ទ្រិម (Ton That Triem) បាន​សម្តែង​បញ្ចេញ​​សំនៀង​ Piano ជោគ​ជ័យ​នា​​ប្រទេស​ជាច្រើននៅ​​លើ​ពិភព​លោក​​។ មួយ​ជីវិត​លះបង់​ដើម្បី​ភ្លេង​​តន្រ្តី​ រហូត​ដល់​សព្វថ្ងៃ​លោក​នៅតែ​បន្ត​ចិញ្ចឹម ​និង​ផ្តល់​ពន្លឺ​​ជូន​ក្រុមអ្នក​ចម្រៀង​​ក្តី​សង្ឃឹម​ រួម​នឹង​តន្រ្តី​តភ្ជាប់​ចំណង​មិត្ត​ភាពនៃ​ទ្វីប​​ទាំង៥​។​

ច្រើន​ឆ្នាំ​កន្លងទៅ​ នៅ​ពិធី​អបអរសាទរ​ទិវា​បុណ្យ​ជាតិ​នៃប្រទេសនានា​លើ​ពិភពលោក​ ស្ថានទូត​​ប្រទេស​ជាច្រើន​​​ប្រចាំ​នៅ​វៀតណាម​ បាន​អញ្ជើញ​សាស្រ្តាចារ្យ​ សិល្បករ​ តោន ​ថឹក​ទ្រិម (Ton That Triem) រួម​នឹង​ក្រុម​អ្នក​ចម្រៀង​​​ក្តី​សង្ឃឹម ​​ចូល​រួម​សម្តែង​។ នៅ​តាម​ព្រឹត្តិការណ៍ទាំង​​នោះ ខ្ញុំ​តែង​ជួប​លោក​ Jorge Rondon Uzcategui ឯកអគ្គរដ្ឋ​ទូតនៃ​សាធារណរដ្ឋ Venezuela ​ប្រចាំ​នៅ​វៀតណាម​ក៏​អញ្ជើញ​មក​ចូលរួម​ដែរ​។ ក្រោម​វេទិកា​ លោក​ស្តាប់​ដោយ​ជក់​​​អារម្មណ៍​នូវ​​បទ​ចម្រៀង​តន្រ្តី ដែល​សម្តែង​ដោយ​សិល្បករ ​តោន​ ថឹក​ទ្រិម​ (Ton That Triem) និង​ក្រុម​អ្នក​ចម្រៀង​​​​ក្តី​សង្ឃឹម​។ ជួន​កាលនៅ​​តាម​ឈុត​ឆាក​ លោក​​ឯកអគ្គរដ្ឋ​ទូត Jorge Rondon Uzcategui ក៏​បាន​អញ្ជើញ​ឡើង​លើ​ឆាក​​​ច្រៀង​រួម​ជាមួយ​​​ក្រុម​តន្រ្តី។​

រូបភាព​មិត្ត​​​ពីរនាក់​ សាស្រ្តាចារ្យ តោន ថឹក​ទ្រិម​ (Ton That Triem) និង​លោក​ឯកអគ្គរដ្ឋ​ទូត Jorge Rondon Uzcategui ច្រៀង​រួម​គ្នា​ ធ្វើ​ឱ្យ​ទស្សនិកជន​រំភើប​ចិត្ត​។ សំនៀង​រណ្តំ​ លន្លង់​លន្លោច ​នៃ​បទ​ចម្រៀង​ជាតិ​ ព្រម​​និង​ការសម្តែង​យ៉ាង​អស់ពី​ចិត្ត​ នៃ​ក្រុម​កុមារ​ពិការ​ក្នុង​ក្រុម​អ្នក​ចម្រៀង​​​ក្តី​សង្ឃឹម​ ក្រោម​ការ​ណែនាំ​នៃ​សិល្បករ​ តោន​ ថឹក​ទ្រិម (Ton That Triem) បានតភ្ជាប់​ចំណង​មិត្ត​ភាព​អន្តរជាតិ ​និង​ប្រជាជន​វៀតណាម​ កៀក​ជិត​នឹងគ្នា​​ដោយ​ទឹក​ចិត្ត​មិត្តភាព​និង​មេត្រីភាព​។​

 


 សាស្រ្តាចារ្យ​ សិល្បករ​ Piano តោន ​ថឹក​ទ្រិម (Ton That Triem) លោក​​និង​សំនៀង​ Piano​ របស់​ខ្លួន​ ​​សម្តែង​ប្រកប​ដោយ​ជោគជ័យ​នៅ​ប្រទេសជាច្រើន នៅ​​លើ​​ពិភព​លោក​។​


 សាស្រ្តាចារ្យ​ សិល្បករ​ តោន ថឹក​ទ្រិម​ (Ton That Triem) បញ្ចេញ​ស្នាដៃ​លេង​​ Piano នៅ​ផ្ទះ​​។​


 សាស្រ្តាចារ្យ​ សិល្បករ​ តោន​ ថឹក​ទ្រិម (Ton That Triem) លេង​ Piano សម្រាប់​​ក្រុម​ចម្រៀង​ពិការ​​ភ្នែក​​ លោក​ជា​អ្នក​ដឹក​នាំបណ្តុះបណ្តាល​​នៅ​កម្មវិធី​សម្តែង​សិល្បៈ​ "គ្មាន​ព្រំដែន​" ដោយផ្ទាល់​​​​។​


 ជាមួយនឹង​ម្រាម​ដៃ​​ដិត​ជាប់​ស្នាម​​ក្តារ​ចុច​ Piano។​


សាស្រ្តាចារ្យ​ សិល្បករ​ Piano តោន ថឹក​ទ្រិម (Ton That Triem) លេង​ Piano សម្រាប់​ក្រុម​ចម្រៀង​ពិការ​​ភ្នែក​ នា​​កម្មវិធី​សម្តែង​សិល្បៈ​​ “គ្មាន​ព្រំដែន​”។

 

ពេលលោក​​ឯកអគ្គរដ្ឋទូត​ Jorge Rondon Uzcategui ត្រៀម​បញ្ចប់អាណត្តិ​​របស់​ខ្លួន​​ប្រចាំនៅវៀតណាម​ លោក​ក៏ធ្វើ​ដំណើរ​ទៅកាន់​កម្មវិធីសម្តែង​សិល្បៈ​”គ្មាន​ព្រំដែន​” ដើម្បី​សន្តាប់​សិល្បករ ​តោន​ ថឹក​ទ្រិញ ​(Ton That Triem) និង​ក្រុម​អ្នក​ចម្រៀង​ក្តី​សង្ឃឹម​សម្តែង​។ លោក​រំភើប​ចិត្ត​ចែក​​រំលែក​៖ ខ្ញុំ​ជា​កូន​កំព្រា​ម្នាក់ ម្លោះហើយ​យល់​ចិត្ត​យល់​អារម្មណ៍​ ចំពោះ​ទុក្ខលំបាក​ក្នុង​ជីវិត​រស់នៅ នៃ​ក្មេង​ពិការ​​នៅវៀតណាម​។ ពេល​ដឹង​សិល្បករ ​តោន ថឹក​ទ្រិម​ (Ton That Triem) បាន​ផ្តល់​ទាំង​ចិត្ត​គំនិត​របស់​ខ្លួន​ មកលើ​ក្រុម​អ្នក​ចម្រៀ​ងក្តីសង្ឃឹម ដែ​ល​​​មាន​កុមារ​ពិការ​​ភ្នែក​១៦​នាក់ ជួយ​ឱ្យ​ប្អូន​ៗ​ឈរ​នឹង​លើ​ជីវិត ​ដោយ​ពឹង​លើ​ទេព​កោសល្យ​ភ្លេង​តន្រ្តី​របស់​ខ្លួន​ ខ្ញុំ​គោរព​និង​កោត​សរសើរ​ណាស់​។ ខ្ញុំ​ចូល​ចិត្ត​បទ​ភ្លេង​ ហើយ​ក្លាយជា​មិត្ត​របស់​​សាស្រ្តាចារ្យ​ តោន​ ថឹក​ទ្រិម​ (Ton That Triem) ចាប់ពី​នោះ​មក ពេល​មាន​ព្រឹត្តិការណ៍​ការទូត​អន្តរជាតិ​ លោកតែង​អញ្ជើញ​សិល្បករ​ តោន ថឹក​ទ្រិម (Ton That Triem) មក​​សម្តែង​ ​ពេល​មាន​វេលា​ ខ្ញុំតែង​ទៅ​ចូលរួម​ដូចជា​ទស្សនិកជន​ម្នាក់ ដែល​ចូលចិត្ត​ស្រឡាញ់​សំនៀង​ ​Piano មនុស្ស​ធម៌​ ពោរពេញទៅ​កម្លាំង​រស់​សកម្ម ​របស់​សិល្បករ ​តោន ថឹក​ទ្រិម ​(Ton That Triem) ។​
 

សាស្រ្តាចារ្យ​ សិល្បករ​ តោន​ ថឹក​ទ្រិម (Ton That Triem) ជា​សិល្បករ​តែមួយ​គត់ ទទួលបាន​កិត្តិនាម​សិល្បករ​ Piano ប្រគំ​ឆ្នើម​បំផុត​ នៅ​ពិធីប្រឡង​អន្តរជាតិ​ទាំង​៤ដូចជា៖ Tchaikovski (Moscow 1990), Glinka (Xmôlen 1993), Gulaev (1993), Kaliningrad (1994)។ លោក​ក៏​ជា​សិល្បករ​បរទេស​តែមួយ​គត់​ ដែល​បាន​អញ្ជើញ​ធ្វើ​ជា​គ្រូ​បង្រៀន ​នៅ​សកលវិទ្យាល័យ​វប្បធម៌ទូទៅ​ជាតិ​ Moscow (1992-1996)។

សាស្រ្តាចារ្យ សិល្បករ តោន ​ថឹក​ទ្រិញ​ (Ton That Triem) ធំចម្រើន​ឡើង​ក្នុង​ស្ថានភាព​​វៀតណាម​មាន​សង្គ្រាម ​ កំពុងនៅ​​ត្រង់​ចំណុច​​​កាច​សាវហាវ​ជាទី​បំផុត​។ លោក​ធ្លាប់​នាំ​យក​សំនៀង ​Piano ទៅកាន់​​សមរភូមិ​នៅភូមិភាគខាង​កណ្តាល​វៀតណាម​ ដើម្បី​សម្តែង​ជូន​ទាហាន​​និងប្រជាជន​។​ សំនៀង ​Piano របស់លោក បញ្ចេញ​មក​លើកទឹក​ចិត្ត​ ​គាំទ្រ​ស្មារតី​ប្រយុទ្ធ​ និង​ឆ្លង​កាត់​ទុក្ខលំបាក​របស់​ពួកគាត់ នៅ​ក្នុង​​​សង្រ្គាម​។

ក្រោយ​មក លោក​ទៅ​រស់នៅ​បរទេសជា​ច្រើន​ឆ្នាំ​ ​ និង​បង្កើត​កេរ្តិ៍​ល្បីនៅ​កម្មវិធី​ប្រឡង​តន្រ្តីអន្តរជាតិ​យ៉ាង​ច្រើន ទឹក​ចិត្ត​របស់​​សាស្រ្តាចារ្យ​ តោន​ ថឹក​ទ្រិម​ (Ton That Triem) នៅ​តែង​ផ្តល់​ជូន​មកលើ​​ស្រុក​កំណើត​។ មាតុភូមិ​និវត្តន៍​ លោក​បាន​ដឹក​នាំ​ក្រុម​អ្នក​ចម្រៀង​ក្តី​សង្ឃឹម ​រួម​មាន​កុមារ​ពិការ​យ៉ាង​ច្រើន​ ដែល​ចូលចិត្ត​ភ្លេង​តន្រ្តី​។ កុមារ​មាន​ស្ថានភាព​ទុក្ខ​លំបាក​ ប៉ុន្តែ​ឆ្លងកាត់​ភាព​លំបាក​ដើម្បី​បញ្ចប់​ការសិក្សា​នៅវិទ្យាស្ថាន​តន្រ្តី​ជាតិ​។ លោក​បង្រៀន​តន្រ្តី បង្រៀន​វប្បធម៌សង្គម​ បង្រៀន​ភាសាបរទេស​ ទុក​​ដូចជា​ឪពុក​ម្នាក់​លើកទឹក​ចិត្ត​ឱ្យ​កូនៗ​ក្រោក​ឡើង​ក្នុង​ជីវភាព​រស់នៅ​។ សិល្បករ​ តោន ​ថឹតទ្រិម​ (Ton That Triem) បាន​នាំយក​ភ្លេង​តន្រ្តី​ ដែលសម្តែង​ដោយ​​ជនពិការមាន​​ទេពកោសល្យ​​ ប្រកបដោយ​ជោគជ័យ​ក្នុង​ព្រឹត្តិការណ៍​ការទូត​នៃទឹក​ដី​។​​

ក្រុម​អ្នក​ចម្រៀង​ក្តី​សង្ឃឹម​ បាន​សម្តែង​នៅ​ពិធី​បុណ្យ​ជាតិ​ នៅ​ស្ថានទូត​អាមេរិក បារាំង អង់ហ្គោឡា ស៊ុយអែត អូស្ត្រាលី ស្វីស។ល។ ហើយ​បាន​សហគមន៍​អន្តរជាតិ​កោតសរសើរ​។ ឯកអគ្គរដ្ឋទូត​​បាន​សរសេរ​សំបុត្រ​អរគុណដល់​ សាស្រ្តាចារ្យ​ សិល្បករ​ តោន​ ថឹក​ទ្រិម​ (Ton That Triem) ដែលមាន​ខ្លឹម​សាររណ្តំ​ចិត្ត​ លោក​ជា​អ្នក​នាំ​យក​តន្រ្តី​តភ្ជាប់​ចំណង​មិត្ត​ភាព​​វៀតណាម​និង​អន្តរជាតិ​។ ក្រុមអ្នក​ចម្រៀង​ក្តី​សង្ឃឹម​ បាន​ថតសំឡេង​បទចម្រៀង​ជាតិ​​នៃ​ប្រទេស​ទាំង​២០ នៅ​លើពិភពលោក​​ បញ្ចូល​ទៅ​ ៤ CD, DVD ប្រកប​ដោយ​ជោគ​ជ័យ​​។ មិត្តពិការ​នៃ​ក្រុម​អ្នក​ចម្រៀង​ក្តី​សង្ឃឹម ​សុទ្ធតែ​ប្រឹង​ប្រែង​រៀន​ភាសា​អង់គ្លេស​ ស្វែងយល់អំពី​វប្បធម៌​ប្រទេសនានា​ ដើម្បីអាច​ច្រៀង​​និង​លេង​​ភ្លេង​ជោគជ័យ ​នូវ​ទំនុក​ភ្លេ​ងពិបាកៗ។ ឯកអគ្គរដ្ឋទូត​ នាយករដ្ឋមន្រ្តី​ជាច្រើន​ បន្ទាប់ពី​បាន​ទស្សនា​ ក៏អញ្ជើញ​មក​សំណេះសំណាលសួរ​សុខ​ទុក្ខ​ រាល់​សមាជិកនៃ​​​ក្រុមអ្នក​ចម្រៀង​ក្តី​សង្ឃឹម​។​

សាស្រ្តាចារ្យ​ សិល្បករ​ តោន​ ថឹក​ទ្រិម​ (Ton That Triem) ក្តុក​ក្តួរ​នឹក​អនុស្សាវរីយ៍​ពី​​លោកស្រី​ SuSan Adams ប្រធាន​​មូលនិធី​ហិរញ្ញវត្ថុ​អន្តរជាតិ ​(IMF) ជា​អ្នក​ដែលបាន​​ផ្ញើ​សំបុត្រ​អរគុណ​ដល់​លោក ដោយសារ​នា​​ឆ្នាំ​២០០៤ កម្មវិធី​ដឹក​នាំ​ដោយ​សិល្បករ​ តោន​ ថឹក​ទ្រិម​ (Ton That Triem) ​និង​ក្រុម​អ្នក​ចម្រៀង​ក្តី​សង្ឃឹម​ សម្តែង​​ទាក់ទាញ​​ទស្សនិក​ជន​ជាង​៧០០នាក់ រួម​វិភាគទាន​ប្រាក់​ចំនួន​៥២០០​ដូល្លាអាមេរិក​ គាំទ្រ​កុមារ​ពិការ​ នៅ​សាលា​ ​ង្វៀន ​ឌិញ​ជេវ​ (Nguyen Dinh Chieu) ក្រុងហាណូយ​។ សព្វថ្ងៃ​ លោកស្រី​ Susan បាន​បាត់​បង់ជីវិត​ហើយ សាស្រ្តាចារ្យ​ សិល្បករ​ តោន ​ថឹក​ទ្រិម ​(Ton That Triem) នៅតែ​​រក្សាសំបុត្រ​​នោះ​ដូចជា​អនុស្សាវរីយ៍​ពិបាកបំភ្លេច​។​

 


 តន្រ្តីនៃសិល្បករ ​តោន ​ថឹក​ទ្រិម​ (Ton That Triem) មក​​ជាមួយ​សមរភូមិ​នៅ​ភូមិភាគ​កណ្តាល​​វៀតណាម​ គាំទ្រ​ទាហាន​និងប្រជាជន​វៀតណាម​ ឆ្លង​កាត់​រាល់​ឧបសគ្គ​ទុក្ខលំបាក​​​​​នៃ​សង្រ្គាម​។ រូបថត៖ នា​ឆ្នាំ​១៩៦៥​ ក្នុង​រូបថត៖ សិល្បករ​តោន ​ថឹក​ទ្រិម​ (Ton That Triem) ជួរ​ក្រៅ​ខាងឆ្វេង​។ រូបថត៖ ឯកសារ​


សាស្រ្តា​ចារ្យ ​សិល្បករ​ Piano តោន ​ថឹក​ទ្រិម (Ton That Triem) សម្តែង​នៅ​ព្រឹត្តិការណ៍​ប្រគំតន្រ្តី​អន្តរជាតិ​ នា​បុណ្យ​ជាតិ​ស្វីល​ឆ្នាំ​១៩៨៩។ រូបថត៖ ឯកសារ


លោក​ Jorge Rondon Uzcategui ឯកអគ្គរដ្ឋទូត​​នៃ​សាធារណរដ្ឋ​ Venezuela នៅ​វៀតណាម​ ចូលរួម​សម្តែង​​នឹង​សិល្បករ​ តោន ​ថឹក​ទ្រិម (Ton That Triem) និង​ ក្មេង​ពិការ​​​ភ្នែក​នៅ​កម្មវិធី​សម្តែង​សិល្បៈ​ “គ្មានព្រំដែន”​។


 សាស្រ្តាចារ្យ​ សិល្បករ​ Piano តោន​ ថឹក​ទ្រិម (Ton That Triem)  (អ្នកលេង​ Piano) សម្តែង​នៅ​ព្រឹត្តិការណ៍​ប្រគំ​តន្រ្តី​អន្តរជាតិ​ បង្ក​មូលនិធី​គាំទ្រ​កុមារ​ពិការ​នា​ឆ្នាំ​២០០២ នៅ​ក្រុងហាណូយ​។ រូបថត៖ ឯកសារ​

 

តាម​លោក​ Michael W.Marine អតីត​ឯកអគ្គរដ្ឋទូត​​អាមេរិក ប្រចាំនៅ​វៀតណាម​ សិល្បករ​ សិល្បការិនី ​ក្នុង​ក្រុមអ្ន​កចម្រៀង​ក្តី​សង្ឃឹម​ សុទ្ធតែ​ជាការទូត​តន្រ្តី​និង​វប្បធម៌​។​ សាស្រ្តាចារ្យ​ សិល្បករ ​តោន ​ថឹក​ទ្រិម (Ton That Triem) កំពុងតែ​​ធ្វើ​ប្រការមួយ​ដ៏​​អស្ចារ្យ​ បង្កើន​ភាព​យល់ដឹង​គ្នា​ទៅ​វិញទៅ​មក​ រវាង​ប្រទេសនិង​ប្រទេស​ ​នៅ​រាល់លំដាប់​ថ្នាក់​​​តាម​រយៈ​​វប្បធម៌​និង​ការ​សម្តែង​​សិល្បៈ។ លោក​ជា​សិល្បករ​លំដាប់ពិភពលោក​ និង​ជា​អ្នក​រៀប​ចំ​តន្រ្តី​អស្ចារ្យម្នាក់​​។ រីឯប្អូន​ ​ត្រឹន​ ក្វឹក​ហ្វាន​ (Tran Quoc Hoan) សិល្បករពិការ​ភ្នែក​លេង​​​ពិណ​ខ្លោក​ បាន​គ្រូ​ទ្រិម (Triem)​ ដឹក​នាំ​ជាច្រើន​ឆ្នាំ​កន្លង​ គាត់​តែង​មាន​អំនួត​អំពី​គ្រូ​ជាទីគោរព​របស់​ខ្លួន​។ គ្រូ​ទ្រិម ​(Triem)​ បាន​បង្រៀន​ក្រុម​​អ្នក​ចម្រៀង​​សម្តែង​ស្ទាត់ជំនាញ​ នូវ​ភាសា​ផ្សេង​ជាច្រើន​។​

គ្រូ​ឧស្សាហ៍​កែសូរ​សំឡេង​ បង្រៀន​បំណិន​វប្បធម៌ ​សម្រាប់​កូនសិស្ស និងតែង​រួម​ដំណើរ​ជាមួយ​ក្រុម​អ្នក​ចម្រៀង​ក្តី​សម្ឃឹម​​ ពេលទៅ​​សម្តែង​ម្តង​។ សំនៀង​ថ្វី​ដៃ​នៃ​គ្រូ​ តោន​ ថឹក​ទ្រិម​ (Ton That Triem) បាន​ល្បី​រន្ទឺ​គ្រប់ចតុ​ទិស​​ចាប់ពី​៖ ​រុស្ស៊ី អ៊ុយក្រែន បារាំង អាល្លឺម៉ង់ ប៊ែលហ្សិក ហូឡង់ ​អ៊ីតាលី អេស្ប៉ាញ ​ស្វីស និង​សហរដ្ឋអាមេរិក។ល៕

 

អត្ថបទ៖ប៊ិច​វឹន​  រូបថត៖ កុង​ដាត​ ឯកសារ
 


បណ្តាអត្ថបទបានផ្សាយ