• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សាលាឧទ្ធរណ៍កម្ពុជាចេញសាលដីការបន្តឃុំខ្លួនអតីតប្រធានគណបក្សប្រឆាំង

នាថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ២០១៨ លោក កឹមសុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ (CNRP) ត្រូវបានកងកម្លាំងមានសមត្ថកិច្ចបញ្ជូនទៅរាជធានីភ្នំពេញ ដើម្បីចូលរួមសវនាការ នៅសាលាឧទ្ធរណ៍ក្នុងសំនុំរឿងសុំនៅក្រៅឃុំ។

សាលាឧទ្ធរណ៍កម្ពុជាចេញសាលដីការបន្តឃុំខ្លួនអតីតប្រធានគណបក្សប្រឆាំង 

នេះគឺជាលើកដំបូងហើយ លោក កឹមសុខា ត្រូវបានបញ្ជូនទៅកាន់រដ្ឋធានីភ្នំពេញ ដើម្បីចូលរួមសវនាការកាត់ក្តី ចាប់តាំងពីពេលត្រូវចាប់ឃុំខ្លួនកាលពីខែកញ្ញា ឆ្នាំ២០១៧ ដោយបទចោទប្រកាន់ថា ឃុបឃិតជាមួយបរទេស សំដៅផ្ដួលរលំរដ្ឋាភិបាលស្របច្បាប់ តាម ច្បាប់ព្រហ្មទណ្ឌកម្ពុជា។

នៅក្នុងសវនាការនេះ សាលាឧទ្ធរណ៍កម្ពុជាចេញសាលដីការបន្តឃុំខ្លួនលោក កឹមសុខា។មុននោះ មេដឹកនាំគណបក្ស CNRP លោក កឹមសុខាត្រូវបានចាប់ឃុំខ្លួនកាលពីខែកញ្ញា ឆ្នាំ ២០១៧ ដោយទោសក្បត់ជាតិនិងអាចប្រឈម​នឹងការកាត់ទោសដាក់ក្នុងពន្ធនាគារពី ១៥ ទៅ ៣០ ឆ្នាំ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមស្នើទិសដៅចំនួន​បីដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ APEC

វៀតណាមស្នើទិសដៅចំនួន​បីដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ APEC

នាថ្ងៃទី ៣ ខែវិច្ឆិកា ក្នុងក្របខ័ណ្ឌនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) បានប្រព្រឹត្តទៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងសេដ្ឋកិច្ច APEC លើកទី ៣៧ តាមប្រព័ន្ធអ៊ីនធឺណិត។ រដ្ឋមន្ត្រីក្រសួងការបរទេសលោកឡេ ហ័យ ជុង និងអនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មលោក លឿង ហ័យ ថៃ បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំនេះ។

Top