សាលាគុនការពារខ្លួនជាមួយក្បាច់គុនបុរាណវៀតណាម
គ្រូគុនហូតឿង (Ho Tuong) ឲ្យដឹងថា៖ មុននេះ សិស្ស និស្សិតសាលាផ្សេងៗ តែតែងធ្វើដំណើរមកកាន់អគារវប្បធម៌យុវជន ដើម្បីហាត់គុន តែមកដល់សព្វថ្ងៃ ដើម្បីបង្ករលក្ខណៈងាយស្រួលសម្រាប់សិក្ខាកាម យើងខ្ញុំនឹងទៅតាមសាលាផ្ទាល់ ដើម្បីបង្ហាត់គុន។ រៀបចំថ្នាក់រៀននេះ ដោយគោលបំណងជួយយុវវ័យ សម្អាងបំពាក់ឲ្យខ្លួន បំណិនការពារខ្លួនក្នុងជីវភាពរស់នៅ បន្តជំហានមួយទៀត គឺជំនួយមនុស្សដទៃផ្សេងផង ទន្ទឹមនោះក៏ជាវិធីមួយសម្រាប់ហាត់ប្រាណបំប៉នសុខភាពដែរ។ មកជាមួយថ្នាក់គុនការពារខ្លួន សិស្ស និស្សិតនឹងបានរៀនរបៀបស្នៀតឈររងការពារ កម្រងក្បាច់គុន ឈរសំកាំង និងស្នៀតវាយប្រហារមូលដ្ឋានរបស់បក្សគុន។ ជាពិសេស ក្នុងកម្មវិធីសិក្សានឹងដាក់ចេញករណីសន្មត់ ដែលអាចកើតមានក្នុងជីវភាពរស់នៅដូចជា៖ ត្រូវចាប់កអាវ ច្របាច់ក វាយប្រហារដោយកាំបិត ឆក់កាបូប ថង់យួរ ឱបពីក្រោយខ្នង...។ល។ ករណីទាំងនេះ សុទ្ធតែបានគ្រូបង្វឹក វិភាគល្អិតល្អន់ ទន្ទឹមនោះដាក់ចេញវិធានការដំណោះស្រាយ ប្រឆាំង ឬបង្ការការពារខ្លួន។
ចូលរួមថ្នាក់គុនការពារខ្លួន ដោយសហជីពសាលាជាន់ខ្ពស់ខាងទេសេចរណ៍សាយហ្គន សហការនឹងសាលាគុនឡឹមតឹនខាញ - បាត្រា (Lam Tan Khanh – Ba Tra) រៀបចំជូននិស្សិត បុគ្គលិកក្នុងសាលា មិត្តឡេធីថាញថឿង (Le Thi Thanh Thuong) ឲ្យដឹកថា៖ “តាមរយៈថ្នាក់គុនការពារខ្លួន បានជួយខ្ញុំចេះបំណិនការពារខ្លួន ការពារមូលដ្ឋាន ប៉ុន្តែមានប្រសិទ្ធភាព ជួយបំប៉នសុខភាពផង និងមានទំនុកចិត្តជាងក្នុងជីវភាពរស់នៅ”។ នៅរាល់ករណីដាក់ចេញ គ្រូបង្វឹកបក្សគុននឹងវិភាគ និងដើរស្នៀតគំរូហ្មត់ចត់ បន្ទាប់មកណែនាំសិស្សហាត់ច្រើនលើកច្រើនសា ឲ្យស្ទាត់ជំនាញ។ រាល់ជំហានសុទ្ធតែបានអនុវត្តងាយស្រួល ប៉ុន្តែនាំមកប្រសិទ្ធិភាពខ្ពស់។ ក្រោយពេលហាត់នៅសាលា សិស្សអាចទៅផ្ទះហាត់បន្ថែម តាមការណែនាំនៅលើថ្នាក់ ដើម្បីមានការរីកចម្រើនក្លាយជាទម្លាប់។ កម្មវិធីណែនាំក្បាច់គុនការពារខ្លួន បាននាំចូលសាលារៀនជាច្រើននៅលើភូមិសាស្រ្តទីក្រុង ក្នុងនោះ នៅអនុវិទ្យាល័យ តាំងបាតហូអេ (Tang Bat Ho A) (ខណ្ឌ៤) បានរៀបចំសកម្មភាពជាង២ឆ្នាំមកហើយ។ លោកឡេង៉ុកហាយ (Le Ngoc Hai) នាយកសាលាបានបញ្ជាក់បន្ថែមថា៖ យើងខ្ញុំរៀបចំថ្នាក់នេះជាប្រចាំ ជាមួយគោលបំណងបង្កើតទម្លាប់មួយ សម្រាប់ប្អូនៗ ជួយប្អូនៗ មានចំណេះវិជ្ជាមូលដ្ឋាន ដើម្បីការពារខ្លួន ទន្ទឹមនោះ ក៏ជាវិធីឧទ្ទេសនាមក្បាច់គុនបុរាណវៀតណាម ទៅដល់មនុស្សគ្រប់គ្នា”។ ក្រៅពីនេះ សាលារៀននៅបម្រុងសហការ ជាមួយសមាគមអាណាព្យាបាលសិស្ស រៀបចំបន្ថែមម៉ោងសកម្មភាព ក្រោមប្រធានបទ៖ បំណិនរស់នៅ បទយកការណ៍អំពីសុវត្ថិភាពចរាចរណ៍ ចំណេះដឹងចាំបាច់អំពីសុខភាពបន្តពូជ…។ល។ ដើម្បីប្អូនៗ មានបន្ថែមចំណេះដឹង និងបំណិនក្នុងជីវភាពរស់នៅ៕
អត្ថបទនិងរូបថត៖ សើនងៀ
ក្បាច់គុនផ្លិត
ដងរែក - អាវុធនៃប្រជាជនវៀតណាម
ពិសេសក្បាច់គុនក្រមា
Victory 8៖ ពានប្រដាល់ជំនាញដំបូងបង្អស់ នៅរដ្ឋធានីហាណូយ
សាលាគុនតេវឡុង (Tieu Long) - នាគបារាំងខ្លាំងពូកែ
ធ្វីផាប់ (Thuy Phap) - ក្បាច់គុនវៀតណាមសុទ្ធសាធ នៅលើទឹកដីបែលហ្ស៊ិក
ភាពទាក់ទាញនៃចំបាប់ប្រពៃណី
ហាត់ Yoga ជាមួយខ្សែ - មុខកីឡាថ្មីមួយ
ទៅមើលទីលានប្រណាំងសេះថៀនម៉ា (Thien Ma) - Madagui
Arnis៖ សិល្បៈប្រយុទ្ធដោយដំបង
កញ្ញាលេងអុកចិន៩X ជាមួយស្នាដៃគួរអោយកោតសរសើរ
ក្បាច់គុនសុនក - ចម្លែកតែមានភាពគ្រោះថ្នាក់ខ្លាំង
ម៉ុងសាយវៀតណាមបង្កើតកិត្តិសព្ទលើឆាកអន្តរជាតិ
ក្បាច់គុនឡាកវៀត (Lac Viet) - ស្មារតីវេជ្ជសាស្រ្តក្បាច់គុនបុរាណ
នាំឆត្រយោងដ៏គ្រោះថ្នាក់ក្លាយទៅមុខកីឡាប្រកួតជាផ្លូវការ ក្នុងតំបន់
ភាពគ្រោះថ្នាក់ដោយអាវុធកាំបិតខ្នាយមាន់
អាវុធពិសេស ”លំពែងអឌ្ឍចន្ទ”
Kendo - ក្បាច់គុនហ្វឹកហាត់ចរិតអ្នកកាន់ដាវ
គ្រូបង្រៀនគុន ក្វានវ៉ឹនទ្រៀវ(Quan Van Trieu) – អ្នករក្សាបណ្តាស្នៀតដ៏អស្ចារ្យរបស់បក្សគុនណាមតុង (Nam Tong)
ភាពពិសេសនៃស្នៀតក្បាច់គុនមាន់
កន្លែងបណ្តុះពន្លកទេពកោសល្យវាយកូនគោលវៀតណាម
សាលាគុនជ្រកកោណក្នុងអារាម
ចំណងមិត្តភាពវៀតណាម – ថៃនៅមជ្ឈមណ្ឌលបាល់ទាត់ S&A Academy
ក្បាច់គុនពាងលើទឹកដីធូយុវម៉ោក (Thu Dau Mot)
កីឡាបាល់បោះ (Wiserball) គួរឲ្យចាប់ចិត្ត