សារលិខិតអបអរសាទរព្រះអង្គម្ចាស់ Vajiralongkorn ក្លាយទៅជាព្រះមហាក្សត្រថ្មីរបស់ថៃ
ក្នុងឱកាស ព្រះមហាសក្សត្រថៃ Maha Vajiralongkorn Bodindradebayavarangkun ឡើងសោយរាជ្យ នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានផ្ញើសារលិខិតអបអរសាទរ។ ក្នុងសារលិខិតនេះ ប្រធានរដ្ឋ លោក Tran Dai Quang បានចែករំលែកក្តីសប្បាយរីករាយចំពោះព្រះរាជវង្សានុវង្សនិងប្រជាជនក្នុងដំណាក់កាលដ៏មហិមានេះ។
ប្រធានរដ្ឋ លោក Tran Dai Quang ក៏បានសង្កត់ធ្ងន់ថា៖ វៀតណាមជានិច្ចកាលមានគោលបំណងបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធិជាមយយថៃដើម្បិផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកយ៉ាងសកម្មចំពោះកិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍របស់អាស៊ានក៏ដូចជាសន្តិភាព ស្ថិរភាព និងអភិវឌ្ឍន៍ក្នុងតំបន់និងអន្តរជាតិ៕
តាម VOV5-វិទ្យុសម្លេងវៀតណាម