07/04/2021 14:38 GMT+7 Email Print Like 0

សារព័ត៌មានឥណ្ឌូនេស៊ីផ្សាយព័ត៌មានអំពីថ្នាក់ដឹកនាំជាន់ខ្ពស់ថ្មីរបស់វៀតណាម

អត្ថបទសរសេរនៅលើគេហទំព័រ “CNN Indonesia” (រូបថត៖ VOV)
 

នាថ្ងៃទី ៥ ខែមេសា ឆ្នាំ២០២១ សារព័ត៌មានឥណ្ឌូណេស៊ីបានជូនដំនឹងអំពីលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងកម្មាភិបាលជាន់ខ្ពស់របស់វៀតណាម ព្រមទាំងសំដែងការកោតសរសើរចំពោះការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក៏ដូចជាការអភិវឌ្ឍរបស់ប្រទេសវៀតណាមផងដែរ។

គេហទំព័រ “CNN Indonesia” បានជូនដំណឹងអំពីពិធីចូលកាន់តំណែងរបស់លោកប្រធានរដ្ឋវៀតណាម Nguyen Xuan Phuc ដោយវាយតម្លៃថាលោក Nguyen Xuan Phuc មានរយៈពេល ៥ ឆ្នាំដើម្បីនាំខឿនសេដ្ឋកិច្ចប្រទេសជាតិអភិវឌ្ឍយ៉ាងឆាប់រហ័ស និងទទួលបានការកោតសរសើរជាច្រើនពីសំណាក់ប្រជាជនទាំងក្នុងនិងក្រៅប្រទេសស្តីពីការគ្រប់គ្រងជំងឺកូវីដ-១៩ នៅប្រទេសវៀតណាមផងដែរ។ បទពិសោធន៍របស់លោក Nguyen Xuan Phuc ក្នុងការគ្រប់គ្រងល្អនូវទំនាក់ទំនងវៀតណាមជាមួយសហរដ្ឋអាមេរិក នឹងជួយឱ្យលោកបំពេញបានយ៉ាងល្អនូវការងារកិច្ចការបរទេសដ៏សែនសំខាន់ក្នុងនាមជាប្រធានរដ្ឋរបស់ខ្លួន។ 

សារព័ត៌មានឥណ្ឌូនេស៊ីជាច្រើនទៀត ក៏បានឧទ្ទេសនាមអំពីនាយករដ្ឋមន្រ្តីថ្មីរបស់វៀតណាម លោក Pham Minh Chinh ផងដែរ។ កាសែត“Rmol” មានអត្ថបទសរសេរមួយដោយរំលេចចំណុចស្នូលចំនួន ៥ ដែលផ្តោតសំខាន់លើការជំរុញការធ្វើកំណែទម្រង់របស់វៀតណាម ដែលលើកឡើងដោយនាយករដ្ឋមន្រ្តី លោក Pham Minh Chinh ក្នុងសុន្ទរកថាលើកដំបូងរបស់លោក បន្ទាប់ពីចូលកាន់តំណែងកាលពីថ្ងៃទី ៥ ខែមេសា។ កាសែតនេះបានសង្កត់ធ្ងន់ថាលោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានសង្កត់ធ្ងន់លើតួនាទីសំខាន់របស់រដ្ឋាភិបាលក្នុងការកសាងនិងអភិវឌ្ឍប្រទេសជាតិ ព្រមទាំងការរក្សាបាននូវឯករាជ្យ អធិបតេយ្យភាព ឯកភាពនិងបូរណភាពទឹកដីផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ