11/06/2020 12:23 GMT+7 Email Print Like 0

សារព័ត៌មានជប៉ុន៖ EVFTA ជួយឲ្យវៀតណាមក្លាយទៅជាគោលដៅវិនិយោគថ្មីចំពោះសហគ្រាសផលិតកម្ម

 ក្រោយ​ពីរដ្ឋសភាវៀតណាមអនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-EU (EVFTA)រួចមក កាសែត Nikkei Asia Review របស់ជប៉ុនបានធ្វើ អត្ថាធិប្បាយថា កិច្ចព្រម​ព្រៀង​នេះអាច​ជួយ​ឲ្យវៀត​ណាម ក្លាយ​ទៅជា​គោល​​ដៅវិនិយោគថ្មី ចំពោះសហគ្រាសផលិតកម្មនានា។
 
កាសែតនេះបាន​វិភាគថា ពេលដែលចូលជាធរមានចាប់ពីដើមខែ សីហាខាងមុខ EVFTA នឹង​នាំវៀត​ណាម​ក្លាយ​​ទៅជា​ប្រទេស​អាស៊ីអាគ្នេយ៍ ទី២ដែលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយ EU ក្រោយពីសឹង្ហបុរី។ EVFTA ប្រាកដជានឹងធ្វើឲ្យ EU ក្លាយទៅជាអតិថិជនធំរបស់វៀតណាម ជាពិសេសគឺលើវិស័យ​វាយនភ័ណ្ឌ​និង​ស្បែក​ជើង​។
 
មិនត្រឹមតែ​វៀតណាមប៉ុណ្ណោះទេ EVFTA ក៏ផ្ដល់នូវផលប្រយោជន៍ សម្រាប់ក្រុមហ៊ុនពហុជាតិនៅខាងក្រៅ EU ផ្សេងៗទៀត​ផង។ បណ្ដាសហ គ្រាសរបស់ជប៉ុនក្នុងវិស័យវាយនភ័ណ្ឌ គ្រឿងបន្លាស់រថយន្តនិងគ្រឿងម៉ាស៊ីន នឹងស្វែងរក ​វិ​ធីជំរុញការនាំចេញពីវៀតណាមទៅកាន់អឺរ៉ុបផងដែរ។ ចំណែកឯភាគី EU វិញ កាសែត Nikkei Asia Review បាន​ចាត់​ទុកថា EVFTA នឹងជួយឲ្យ EU បង្កើនការជ្រៀតចូល​ទីផ្សារអ្នកប្រើប្រាស់គួរឲ្យទាក់ទាញ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ