• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សារព័ត៌មានឆែកវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមក្នុងការរៀបចំកិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើង


 សារព័ត៌មានឆែកវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមក្នុងការរៀបចំកិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើង
 

 យោងតាមទីភ្នាក់ងារសារព័ត៌មានសំខាន់ៗរបស់ប្រទេសឆេក ក៏ដូចជា ទីភ្នាក់ងារព័ត៌មានឆេក (CTK) កា​សែត Blesk បណ្តាញព័ត៌មាន iDnes.cz និង ​Novinky.cz ជាដើម បានឲ្យដឹ​ងថា ​ការជ្រើស​រើសទី​កន្លែង​សម្រាប់​រៀប​ចំ​កិច្ច​ប្រជុំកំពូល​អាមេរិក - កូរ៉េខាងជើង គឺជាបញ្ហា​ដ៏សំខាន់ ហើយត្រូវបាន​អនុម័ត​ដោយ  ភាគី​ទាំង​ពីរ​ផង​ដែរ​។

ហេតុផល​ដ៏សំខាន់មួយសម្រាប់អាមេរិក​និងកូរ៉េខាងជើង ក្នុ​ងការជ្រើស​រើសយក​ទីក្រុង​ហាណូ​យ​ធ្វើជាកន្លែង​រៀបចំព្រឹត្តិការណ៍​ដ៏សំខាន់​លើកនេះ គឺដោយសារតែ ប្រ​ទេសវៀតណាមមានទំនាក់​ទំនងល្អ​ប្រសើរ​ជាមួយ​ក្រុងវ៉ាស៊ីន​តោន​ ក៏ដូចជា ជាមួយទី​ក្រុងព្យុងយ៉ា​ងផង ហើយប្រទេស​ទាំងពីរ​នេះសុទ្ធ​តែមាន​ស្ថានទូត​ប្រចាំ​នៅ​ទី​ក្រុង​ហាណូយផងដែរ។ អ្នកជំនាញ​វិភាគលើបញ្ហាអន្តរជាតិមកពីកាសែ​តសំខាន់ៗ​ របស់ប្រទេស​ឆេក បានអះ​អាងថា កិច្ច​ប្រជុំកំពូលរវាងអាមេរិក​ និងកូរ៉េខាងជើង នឹងប្រព្រឹត្តទៅ​នៅទី​ក្រុងហាណូយ ដោយនាំ​មក​នូវផលប្រយោជន៍ដ៏ធំធេងដល់វៀតណាម ហើយ​ការរៀបចំព្រឹត្តិការណ៍នេះបានបញ្ជាក់​ថា វៀតណាម​មានសមត្ថភាពគ្រប់គ្រាន់ក្នុងការរួម​ចំណែក​យ៉ាង សកម្មក្នុងបញ្ហាអន្តរជាតិជាច្រើន​ផងដែរ៕ ​

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

លោកប្រធានរដ្ឋ លឿង គឿង អញ្ជើញចេញដំណើរចូលរួមសប្តាហ៍កិច្ចប្រជុំកំពូល APEC ២០២៥

លោកប្រធានរដ្ឋ លឿង គឿង អញ្ជើញចេញដំណើរចូលរួមសប្តាហ៍កិច្ចប្រជុំកំពូល APEC ២០២៥

នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ លោកប្រធានរដ្ឋ លឿង គឿង និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុងហាណូយ ដើម្បីចូលរួមសប្តាហ៍កិច្ចប្រជុំកំពូលសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ២០២៥ នៅទីក្រុងគ្យុងជូ (Gyeongju) និងបំពេញទស្សនកិច្ចការងារទ្វេភាគីនៅកូរ៉េខាងត្បូង តបតាមការអញ្ជើញរបស់លោកប្រធានាធិបតី លី ជេម្យុង (Lee Jae Myung) ចាប់ពីថ្ងៃទី ២៩ ខែតុលា ដល់ថ្ងៃទី ១ ខែវិច្ឆិកា។

Top