02/10/2020 14:10 GMT+7 Email Print Like 0

សារទូរលេខអបអរសាទរទិវាបុណ្យជាតិចិន

ក្នុងសារទូរលេខ ថ្នាក់ដឹកនាំបក្សនិងរដ្ឋវៀតណាមបានអបអរសាទរ ចំពោះរាល់សមិទ្ធផលដែលប្រទេសចិនទទួលបានក្នុងអំឡុងពេល៧១ឆ្នាំ កន្លងមក ព្រមទាំងជឿជាក់ថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តចិននិង លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Xi Jinping ប្រជាជន ចិននឹងបន្តសម្រេច បានសមិទ្ធផលដ៏ធំធេងជាច្រើនថែមទៀតក្នុងបុព្វហេតុកែទម្រង់ បើកទ្វារ ចំហ និងកសាងលទ្ធិសង្គមនិយមប្រកបដោយលក្ខណៈពិសេសចិន។

ក្នុងឱកាសរំលឹកខួបលើកទី៧១ទិវាបុណ្យជាតិនៃសាធារណៈរដ្ឋប្រជាមានិតចិន (ថ្ងៃទី១ តុលា ឆ្នាំ១៩៤៩-ថ្ងៃទី១ តុលា ឆ្នាំ២០២០) អគ្គលេខាបក្ស កុម្មុយនិស្តវៀតណាម ប្រធានរដ្ឋនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមលោក Nguyen Phu Trong នាយករដ្ឋមន្រ្តីរដ្ឋាភិបាលលោក Nguyen Xuan Phuc ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញផ្ញើរសារទូរ លេខអបអរសាទរជូនចំពោះអគ្គលេខាបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋនៃ សាធារណៈរដ្ឋប្រជាមានិតចិនលោក Xi Jinping នាយករដ្ឋមន្រ្តីរដ្ឋាភិបាលចិនលោក Li Keqiang និងប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍នៃ សភាតំណាងប្រជាជនទូទាំងប្រទេសចិនលោក Li Zhanshu។

ក្នុងសារទូរលេខ ថ្នាក់ដឹកនាំបក្សនិងរដ្ឋវៀតណាមបានអបអរសាទរ ចំពោះរាល់សមិទ្ធផលដែលប្រទេសចិនទទួលបានក្នុងអំឡុងពេល៧១ឆ្នាំ កន្លងមក ព្រមទាំងជឿជាក់ថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តចិននិង លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Xi Jinping ប្រជាជនចិននឹងបន្តសម្រេច បានសមិទ្ធផលដ៏ធំធេងជាច្រើនថែមទៀតក្នុងបុព្វហេតុកែទម្រង់ បើកទ្វារ ចំហ និងកសាងលទ្ធិសង្គមនិយមប្រកបដោយលក្ខណៈពិសេសចិន។

ថ្នាក់ដឹកនាំបក្សនិងរដ្ឋវៀតណាមបានអះអាងថា បក្សរដ្ឋ និងប្រជាជន វៀតណាមតែងតែយកចិត្តទុកដាក់ពិសេសដល់ការអភិវឌ្ឍទំនាក់ទំនងវៀតណាម-ចិនឲ្យកាន់តែល្អប្រសើរ ស្ថិរភាព ពីមួយថ្ងៃទៅមួយថ្ងៃ ហើយត្រៀម ខ្លួនជាស្រេចរួមជាមួយចិន បង្កើនកិច្ចសហប្រតិបត្តិការប្រកបដោយសម ភាព ដើម្បីផលប្រយោជន៍របស់គ្នាទៅវិញទៅមក ដោះស្រាយឲ្យបានសមហេតុផល នូវបញ្ហានៅសេសសល់ ជំរុញទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធ សាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរឲ្យរីកចម្រើនប្រកបដោយស្ថិរ ភាព ចីរភាព រួមចំណែកដល់សន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍក្នុងតំបន់និង លើពិភពលោក។

ក្នុងឱកាសនេះដែរ ឧបនាយករដ្ឋមន្រ្តីរដ្ឋាភិបាល រដ្ឋមន្រ្តីការបរទេស វៀតណាមលោក Pham Binh Minh ក៏បានផ្ញើរសារទូរលេខអបអរសាទរ ជូនចំពោះទីប្រឹក្សារដ្ឋ រដ្ឋមន្រ្តីការបរទេសចិនលោក Wang Yi ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ