06/02/2020 11:52 GMT+7 Email Print Like 0

សារទូរលេខអបអរសាទរក្នុងឱកាសរំលឹកខួបលើកទី ៩០ នៃទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម


 អបអរសាទរក្នុងឱកាសរំលឹកខួបលើកទី ៩០ នៃទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម 
 

សារទូរ​លេខអបអរ​សាទររបស់​គណបក្សកុម្មុយ​និស្តបារាំង បាន​អបអរសាទរ​ចំពោះការ​ប្រយុទ្ធដ៏​អង់អាច​ក្លាហាន​​របស់​ប្រជាជាតិវៀតណាម ដោយសង្តត់ធ្ងន់ថា បក្សទាំងពីរនឹងបន្តសាមគ្គីគ្នាយ៉ាងជិតស្និទ្ធិ ចំពោះ​ទំនាក់​​ទំនងជាប្រវត្តិសាស្ត្រ ដែលបានបង្កើតឡើងពីការប្រយុទ្ធប្រឆាំង ពួកអាណានិគម ដោយតូនាទីស្នូល​របស់លោក​ប្រធានហូជីមិញ។
 
ក្នុងឱកាស​ រំលឹកខួបលើកទី ៩០ នៃទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម (ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ១៩៣០- ថ្ងៃទី ៣ ខែកុម្ភៈឆ្នាំ ​២០២០) គណៈកម្មាធិការ មជ្ឈិមនិង​ថ្នាក់​ដឹក​នាំបក្ស​កុម្មុយនិស្ត​វៀត​ណាម បន្ត​ទទួល​បាន​សារទូរ​លេខ​អបអរសាទររបស់ថ្នាក់ដឹកនាំបណ្ដាប្រទេស និងគណបក្សនយោបាយ​នានានៅ​លើពិភព​លោក​ដូច​ជាគណ​បក្សកុម្មុយនិស្តបារាំង គណបក្សរុស្ស៊ីយុត្តិធម៌ គណបក្សកុម្មុយនិស្តអាមេរិក គណបក្សយុត្តិ​ធម៌​និង​ការ​អភិវឌ្ឍ​ទួរគី គណបក្សពលករបែលហ្ស៊ិក គណបក្សកុម្មុយនីស្តព័រ ទុយហ្កាល់ គណបក្សកុម្មុយ និស្តក្រិក គណ​បក្ស​កុម្មុយ និស្តអង់គ្លេស គណបក្សកុម្មុយនិស្តស៊ីព គណបក្សកុម្មុយនិស្តន័រវេស គណ បក្សពលករទុយនីស៊ី គណបក្ស​កូរ៉េខាងត្បូងសេរី ជាដើម។
 
ក្នុងនោះ សារទូរលេខ​អបអរសាទ​ររបស់​គណបក្សកុម្មុយ​និស្ត​បារាំងបាន​អបអរសាទរ​ចំពោះ​ការប្រយុទ្ធ​ដ៏អង់​អាច​​ក្លាហាន​របស់ប្រជាជាតិវៀតណាម ដោយសង្តត់ធ្ងន់ថា បក្សទាំងពីរនឹងបន្តសាមគ្គីគ្នាយ៉ាងជិតស្និទ្ធិ ចំពោះ​​ទំនាក់​ទំនងជាប្រវត្តិសាស្ត្រ ដែលបានបង្កើតឡើងពីការប្រយុទ្ធប្រឆាំង ពួកអាណានិគម ដោយ​តូនាទី​ស្នូល​​របស់​លោកប្រធានហូជីមិញ។
 
ក្នុងសារទូរ​លេខ​អបអសាទរ​របស់​គណបក្ស​កុម្មុយនីស្ត​សហរដ្ឋ​អាមេរិក​បាន​សម្តែង​នូវ​សេចក្តី​រីករាយ​នៅពេ​ល​ដែល​​ជីវភាពរស់នៅ​របស់ប្រជាជន​ត្រូវបានកែលម្អដោយ ឥតឈប់ឈរ ក្រោមការដឹកនាំរបស់ បក្ស​កុម្មុយ​និស្ត​វៀត​ណាម​។ ទន្ទឹមនឹងនេះ អះអាងថា ជោគជ័យរបស់បក្សកុម្មុយនិស្តវៀតណាមបានជះឥទ្ធិពលដល់សហរដ្ឋអា មេរិកនិង​ពិភពលោក។ ការប្រយុទ្ធប្រឆាំងនឹងចក្រពត្តិអាមេរិករបស់វៀតណាម គឺជាប្រភពបំ​ផុស​គំនិត​ចំពោះ​ជំ​នាន់ទាំងមូលមួយនៅសហរដ្ឋអាមេរិក ដែលក្នុងនោះមានបក្ខជន​នៃបក្សកុម្មុយនិ​ស្តអា​មេរិក​ជា​ច្រើន​​នាក់។ អាស្រ័យហេតុនេះ ជំរុញការខិតខំប្រឹងប្រែងក្នុងស្រុក និងអន្តរជាតិ ដើម្បីប្រយុទ្ធ​ប្រឆាំង​នឹងភាព​អយុត្តិ​ធម៌​ ដែលពិភពលោកកំពុងប្រឈមនាបច្ចុប្បន្ននេះ​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ