• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សាធារណរដ្ឋឆែករំពឹងទុកយ៉ាងខ្លាំងទៅលើដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាវៀតណាម


ជំនួបរវាងលោក Jan Hamacek ជាមួយឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសាធារណរដ្ឋឆែក
លោក Truong Manh Son ក្នុងឱកាសមកជំរាបលាបញ្ចប់បេសកកម្មការទូត
(រូបថតៈHữu Bình/VOV Praha)

ប្រធានសភាជាន់ទាបឆែក លោក Jan Hamacek បានឲ្យដឹងថា លោកទន្ទឹងរង់ចាំដំណើរទស្សនកិច្ចនៅសាធារណរដ្ឋឆែកនាខែមេសាខាងមុខរបស់ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ហើយសង្ឃឹមថា ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកបង្កើតកម្លាំងចលករថ្មីសម្រាប់ជម្រុញកិច្ចសហប្រតិបត្តិការទ្វេភាគី។ លោក Jan Hamacek បានអះអាងដូច្នេះក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសាធារណរដ្ឋឆែក លោក Truong Manh Son ក្នុងឱកាសមកជំរាប​លាបញ្ចប់បេសកកម្មការទូតនាថ្ងៃទី
៣០​ ខែមិនា ឆ្នាំ២០១៧។ លោក Jan Hamacek បានលើកច្បាស់ថា ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាវៀតណាមនាពេលខាងមុខនឹងរួមចំណែកធ្វើឲ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងទ្វេភាគី ក្នុងនោះមានទំនាក់ទំនងរវាងរដ្ឋសភានៃប្រទេសទាំងពីរផងដែរ។ រីឯខ្លួនវិញ លោក Truong Manh Son បាន​សង្កត់​​ធ្ងន់ថា នឹងធ្វើអស់ពីកម្លាំងកាយចិត្តពូនជ្រុំឲ្យចំណងមិត្តភាពរវាងប្រទេសទាំងពីរ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

ទំនិញវៀតណាមស្វែងរកឱកាសបន្ថែមទៀតនៅក្នុងទីផ្សារចិននិងអាស៊ាន

ទំនិញវៀតណាមស្វែងរកឱកាសបន្ថែមទៀតនៅក្នុងទីផ្សារចិននិងអាស៊ាន

ដោយមានអាជីវកម្មចូលរួមជាង ១២០ ស្តង់វៀតណាមនៅតែជាតំបន់តាំងពិព័រណ៍ដ៏ធំបំផុតមួយរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅក្នុងពិព័រណ៍ចិន-អាស៊ានលើកទី ២៣ (CAEXPO) ដែលបានប្រារព្ធឡើងចាប់ពីថ្ងៃទី ១៧-២១ ខែកញ្ញា នៅទីក្រុងណាននីង តំបន់ស្វយ័ត Zhuang ក្វាងស៊ី ប្រទេសចិន។

Top